وَإِذَا مَسَّكُمُ ٱلضُّرُّ فِى ٱلْبَحْرِ ضَلَّ مَن تَدْعُونَ إِلَّآ إِيَّاهُ فَلَمَّا نَجَّىٰكُمْ إِلَى ٱلْبَرِّ أَعْرَضْتُمْ وَكَانَ ٱلْإِنسَٰنُ كَفُورًا
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកអ្នក(ពួកមុស្ហរីគីន)បានជួបគ្រោះនៅលើផ្ទៃសមុទ្រនោះ អ្នកដែលពួកអ្នកធ្លាប់គោរពសក្ការៈបានបាត់បង់(ពីចិត្តរបស់ពួកអ្នក)អស់ លើកលែងតែទ្រង់ប៉ុណ្ណោះ(ដែលពួកអ្នកនឹកឃើញ)។ តែនៅពេលដែលយើងបានសង្គ្រោះពួកអ្នកដល់ត្រើយ ពួកអ្នកបែរជាងាកចេញទៅវិញ។ ហើយមនុស្សលោក គឺជាអ្នកដែលរមិលគុណបំផុត។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលគ្រោះថ្នាក់បានកើតឡើងចំពោះពួក អ្នកនៅលើសមុទ្រ គឺអ្នក(ព្រះនានា)ដែលពួកអ្នកបួងសួងសុំនោះ បានបាត់បង់អស់ លើកលែងតែទ្រង់មួយគត់។ ក៏ប៉ុន្ដែនៅពេលដែល ទ្រង់បានសង្គ្រោះពួកអ្នកទៅលើគោកពួកអ្នកបែរជាងាកចេញ(ពីទ្រង់)ទៅវិញ។ ហើយមនុស្សលោកជាអ្នកដែលប្រឆាំង(រមិលគុណ ចំពោះនៀកម៉ាត់របស់អល់ឡោះ)។