وَإِذَآ أَرَدْنَآ أَن نُّهْلِكَ قَرْيَةً أَمَرْنَا مُتْرَفِيهَا فَفَسَقُوا۟ فِيهَا فَحَقَّ عَلَيْهَا ٱلْقَوْلُ فَدَمَّرْنَٰهَا تَدْمِيرًا
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលយើងមានចេតនាបំផ្លាញភូមិស្រុកណាមួយ យើងបានបញ្ជាឱ្យអ្នកដែលទទួលបានឧបការគុណច្រើន(អំពីយើងឲ្យគោរពប្រតិបត្តិមកចំពោះយើង) តែពួកគេបែរជាប្រឆាំងទៅវិញ។ ដូច្នេះ ពាក្យសម្តី(ដាក់ទណ្ឌកម្មពួកគេ) ក៏បានកើតឡើងយ៉ាងពិតប្រាកដ។ ពេលនោះ យើងក៏បានបំផ្លាញពួកគេឱ្យវិនាសសាបសូន្យ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលយើងមានចេតនាបំផ្លាញភូមិ ស្រុកណាមួយ យើងបានបញ្ជាមេដឹកនាំរបស់វា(ឱ្យគោរពតាម អល់ឡោះ) តែពួកគេបែរជាប្រព្រឹត្ដបទល្មើសនៅក្នុង(ភូមិស្រុក) នោះទៅវិញ ពេលនោះពាក្យដាក់ទារុណកម្មត្រូវធ្លាក់ទៅលើវា (ភូមិស្រុក) ក្រោយមកយើងបានបំផ្លាញវាខេ្ទចខ្ទីអស់។