caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Israa វាក្យខណ្ឌ 97

ម៉ាកកah · revelation order 50 · 17:97

وَمَن يَهْدِ ٱللَّهُ فَهُوَ ٱلْمُهْتَدِ وَمَن يُضْلِلْ فَلَن تَجِدَ لَهُمْ أَوْلِيَآءَ مِن دُونِهِۦ وَنَحْشُرُهُمْ يَوْمَ ٱلْقِيَٰمَةِ عَلَىٰ وُجُوهِهِمْ عُمْيًا وَبُكْمًا وَصُمًّا مَّأْوَىٰهُمْ جَهَنَّمُ كُلَّمَا خَبَتْ زِدْنَٰهُمْ سَعِيرًا

Khmer Translation - Rowwad Translation Centerហើយជនណាដែលអល់ឡោះទ្រង់ចង្អុលបង្ហាញ ពិតណាស់ រូបគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ(យ៉ាងពិតប្រាកដ)។ រីឯជនណាដែលទ្រង់ធ្វើឱ្យវង្វេងនោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានអ្នកគាំពារណាសម្រាប់ពួកគេក្រៅពីទ្រង់ឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោកដោយអូសពួកគេផ្កាប់មុខដែលពួកគេមិនអាចមើលឃើញ មិនអាចនិយាយចេញ ហើយក៏មិនអាចស្ដាប់ឮនោះដែរ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ។ រាល់ពេលដែលរងើកភ្លើងរបស់វាជិតរលត់ យើងនឹងបន្ថែមអណ្ដាតភ្លើងលើពួកគេថែមទៀត។
Khmer Translation - Islamic Community Development Associationហើយអ្នកណាដែលអល់ឡោះចង្អុលបង្ហាញផ្លូវអ្នកនោះ ជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។ ហើយអ្នកណាដែលទ្រង់ ធ្វើឱ្យវងេ្វងនោះ គឺអ្នកមិនអាចរកអ្នកគាំពារសម្រាប់ពួកគេក្រៅពី ទ្រង់បានឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោក ដោយនៅលើផ្ទៃមុខរបស់ពួកគេខ្វាក់ គ ហើយនិងថ្លង់។ ទីកន្លែង របស់ពួកគេគឺនរកជើហាន់ណាំ។ រាល់ពេលដែលវាជិតរលត់ យើង បានបន្ថែមអណ្ដាតភ្លើងឱ្យឆាបឆេះលើពួកគេថែមទៀត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70