بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ سُبْحَٰنَ ٱلَّذِىٓ أَسْرَىٰ بِعَبْدِهِۦ لَيْلًا مِّنَ ٱلْمَسْجِدِ ٱلْحَرَامِ إِلَى ٱلْمَسْجِدِ ٱلْأَقْصَا ٱلَّذِى بَٰرَكْنَا حَوْلَهُۥ لِنُرِيَهُۥ مِنْ ءَايَٰتِنَآ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْبَصِيرُ
Khmer Translation - Rowwad Translation Centerអល់ឡោះមហាស្អាតស្អំដែលបានឲ្យខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ធ្វើដំណើរនាពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ)ទៅកាន់ម៉ាស្ជិទអាល់អឹកសរ(ក្រុងយេរូសាឡឹម) ដែលយើង(អល់ឡោះ)បានប្រទានពរជ័យនៅជុំវិញវា(ម៉ាស្ជិទអាល់អឹកសរ) ដើម្បីបង្ហាញឲ្យគេ(ព្យាការីមូហាំម៉ាត់)បានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាឃើញបំផុត។
Khmer Translation - Islamic Community Development Associationអល់ឡោះមហាជ្រះស្អាតដែលបាននាំយកខ្ញុំរបស់ទ្រង់់ (មូហាំម៉ាត់)ធ្វើដំណើរនៅពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម (ម៉ាក្កះ)ទៅកាន់ម៉ាស្ជិទអាល់អឹកសរ(យេរូសាឡឹម) ដែលយើង បានប្រសិទ្ធពរជ័យនៅជុំវិញវា(ម៉ាស្ជិទអាល់អឹកសរ) គឺដើម្បី យើងនឹងបង្ហាញឱ្យគេឃើញពីភស្ដុតាងនានារបស់យើង។ ពិត ប្រាកដណាស់ ទ្រង់មហាឮ មហាឃើញ។