ជំពូក An-Naazi'aat النازعات
46 វាក្យខណ្ឌ · ម៉ាកកah · revelation order 81
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلنَّٰزِعَٰتِ غَرْقًا
Khmer Translation - Rowwad Translation Center(អល់ឡោះ)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកហូតព្រលឹងពួកគ្មានជំនឿដោយឃោឃៅ។
See all translations of this verse →
وَٱلنَّٰشِطَٰتِ نَشْطًا
Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកព្រលឹងបណ្តាអ្នកមានជំនឿដោយទន់ភ្លន់។
See all translations of this verse →
وَٱلسَّٰبِحَٰتِ سَبْحًا
Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃ និងឡើងទៅកាន់មេឃវិញយ៉ាងលឿន។
See all translations of this verse →
فَٱلسَّٰبِقَٰتِ سَبْقًا
Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលប្រជែងគ្នាអនុវត្តបទបញ្ជារបស់អល់ឡោះ។
See all translations of this verse →
فَٱلْمُدَبِّرَٰتِ أَمْرًا
Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលរៀបចំនូវបទបញ្ជារបស់អល់ឡោះ។
See all translations of this verse →
يَوْمَ تَرْجُفُ ٱلرَّاجِفَةُ
Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលផែនដីញ័ររញ្ជួយ(ដោយការផ្លុំត្រែលើកទីមួយ)
See all translations of this verse →
تَتْبَعُهَا ٱلرَّادِفَةُ
Khmer Translation - Rowwad Translation Centerហើយការផ្លុំត្រែលើកទីពីរក៏កើតមានឡើងបន្ទាប់ពីវា
See all translations of this verse →
قُلُوبٌ يَوْمَئِذٍ وَاجِفَةٌ
Khmer Translation - Rowwad Translation Centerនៅថ្ងៃនោះ ដួងចិត្ត(ពួកគ្មានជំនឿ) ភ័យញាប់ញ័រ។
See all translations of this verse →
أَبْصَٰرُهَا خَٰشِعَةٌ
Khmer Translation - Rowwad Translation Centerកែវភ្នែករបស់ពួកគេបង្ហាញនូវភាពភ័យខ្លាច។
See all translations of this verse →
يَقُولُونَ أَءِنَّا لَمَرْدُودُونَ فِى ٱلْحَافِرَةِ
Khmer Translation - Rowwad Translation Centerពួកគេនិយាយថា៖ តើពួកយើងពិតជានឹងត្រូវគេត្រឡប់ឲ្យមានជីវិតម្តងទៀតឬ?
See all translations of this verse →
أَءِذَا كُنَّا عِظَٰمًا نَّخِرَةً
Khmer Translation - Rowwad Translation Centerតើពួកយើងពិតជានឹងត្រូវគេត្រឡប់ឲ្យមានជីវិតឬ ខណៈដែលពួកយើងបានក្លាយជាឆ្អឹងដែលពុកផុយហើយនោះ?
See all translations of this verse →
قَالُوا۟ تِلْكَ إِذًا كَرَّةٌ خَاسِرَةٌ
Khmer Translation - Rowwad Translation Centerពួកគេនិយាយទៀតថា៖ ប្រសិនបើដូច្នោះមែន វាពិតជាការវិលត្រឡប់ដ៏ខាតបង់បំផុត។
See all translations of this verse →
فَإِنَّمَا هِىَ زَجْرَةٌ وَٰحِدَةٌ
Khmer Translation - Rowwad Translation Centerតាមពិត វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ)តែមួយដងប៉ុណ្ណោះ។
See all translations of this verse →
فَإِذَا هُم بِٱلسَّاهِرَةِ
Khmer Translation - Rowwad Translation Centerស្រាប់តែពេលនោះ ពួកគេក៏បានរស់ឡើងវិញ។
See all translations of this verse →
هَلْ أَتَىٰكَ حَدِيثُ مُوسَىٰٓ
Khmer Translation - Rowwad Translation Centerតើដំណឹងរបស់ព្យាការីមូសាបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ?
See all translations of this verse →
إِذْ نَادَىٰهُ رَبُّهُۥ بِٱلْوَادِ ٱلْمُقَدَّسِ طُوًى
Khmer Translation - Rowwad Translation Centerនៅពេលដែលព្រះជាម្ចាស់របស់គាត់បានហៅគាត់នៅឯជ្រលងភ្នំទូវ៉ាដ៏ពិសិដ្ឋថា៖
See all translations of this verse →
ٱذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُۥ طَغَىٰ
Khmer Translation - Rowwad Translation Centerចូរអ្នកធ្វើដំណើរទៅកាន់ហ្វៀរអោនចុះ។ ពិតប្រាកដណាស់ គេជាអ្នកដែលបំពាន។
See all translations of this verse →
فَقُلْ هَل لَّكَ إِلَىٰٓ أَن تَزَكَّىٰ
Khmer Translation - Rowwad Translation Centerហើយចូរអ្នកនិយាយ(ទៅកាន់គេ)ថា ៖ តើអ្នក(ឱហ្វៀរអោន)ចង់ជម្រះសម្អាតខ្លួន
See all translations of this verse →
وَأَهْدِيَكَ إِلَىٰ رَبِّكَ فَتَخْشَىٰ
Khmer Translation - Rowwad Translation Centerនិងឱ្យខ្ញុំណែនាំអ្នកទៅកាន់ព្រះជាម្ចាស់របស់អ្នក(អល់ឡោះ) រួចអ្នកនឹងកោតខ្លាចទ្រង់ដែរឬទេ?
See all translations of this verse →
فَأَرَىٰهُ ٱلْـَٔايَةَ ٱلْكُبْرَىٰ
Khmer Translation - Rowwad Translation Centerពេលនោះ គាត់ក៏បានបង្ហាញឲ្យគេ(ហ្វៀរអោន)ឃើញនូវសញ្ញាភស្តុតាងដ៏ធំមួយ។
See all translations of this verse →
فَكَذَّبَ وَعَصَىٰ
Khmer Translation - Rowwad Translation Centerតែគេបែរជាបដិសេធ និងប្រឆាំងទៅវិញ។
See all translations of this verse →
ثُمَّ أَدْبَرَ يَسْعَىٰ
Khmer Translation - Rowwad Translation Centerក្រោយមក គេបែរក្រោយ(ងាកចេញពីការមានជំនឿ) និងព្យាយាមប្រឆាំង(នឹងព្យាការីមូសា)។
See all translations of this verse →
فَحَشَرَ فَنَادَىٰ
Khmer Translation - Rowwad Translation Centerហើយគេបានប្រមូល(ក្រុមរបស់គេ) រួចស្រែកប្រកាសថា៖
See all translations of this verse →
فَقَالَ أَنَا۠ رَبُّكُمُ ٱلْأَعْلَىٰ
Khmer Translation - Rowwad Translation Centerយើងគឺជាព្រះជាម្ចាស់របស់ពួកអ្នកដ៏មហាខ្ពង់ខ្ពស់។
See all translations of this verse →
فَأَخَذَهُ ٱللَّهُ نَكَالَ ٱلْـَٔاخِرَةِ وَٱلْأُولَىٰٓ
Khmer Translation - Rowwad Translation Centerដូច្នេះ អល់ឡោះក៏បានដាក់ទណ្ឌកម្មរូបគេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
See all translations of this verse →
إِنَّ فِى ذَٰلِكَ لَعِبْرَةً لِّمَن يَخْشَىٰٓ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។
See all translations of this verse →
ءَأَنتُمْ أَشَدُّ خَلْقًا أَمِ ٱلسَّمَآءُ بَنَىٰهَا
Khmer Translation - Rowwad Translation Centerតើការបង្កើតពួកអ្នក(ឲ្យរស់ឡើងវិញម្តងទៀត)លំបាកជាង ឬមួយក៏ការបង្កើតមេឃដែលយើងបានបង្កើតវារួចនោះ(លំបាកជាង)?
See all translations of this verse →
رَفَعَ سَمْكَهَا فَسَوَّىٰهَا
Khmer Translation - Rowwad Translation Centerទ្រង់បានលើកវាខ្ពស់ប្រៀបដូចជាសំណង់មួយពីលើពួកអ្នក ហើយទ្រង់ធ្វើឱ្យវាមានផ្ទៃរាបស្មើ។
See all translations of this verse →
وَأَغْطَشَ لَيْلَهَا وَأَخْرَجَ ضُحَىٰهَا
Khmer Translation - Rowwad Translation Centerទ្រង់បានធ្វើឱ្យពេលយប់របស់វាមានភាពងងឹត ហើយទ្រង់បានបញ្ចេញពន្លឺរបស់វា(ព្រះអាទិត្យ)មកវិញនៅពេលថ្ងៃរះ។
See all translations of this verse →
وَٱلْأَرْضَ بَعْدَ ذَٰلِكَ دَحَىٰهَآ
Khmer Translation - Rowwad Translation Centerហើយបន្ទាប់ពីនោះ ទ្រង់បានបង្កើតផែនដីឲ្យលាតសន្ធឹង។
See all translations of this verse →
أَخْرَجَ مِنْهَا مَآءَهَا وَمَرْعَىٰهَا
Khmer Translation - Rowwad Translation Centerទ្រង់បានបពោ្ចញពីដីនូវទឹករបស់វា និងរុក្ខជាតិរបស់វា។
See all translations of this verse →
وَٱلْجِبَالَ أَرْسَىٰهَا
Khmer Translation - Rowwad Translation Centerហើយទ្រង់បានបង្កើតភ្នំជាស្នឹង(សម្រាប់ទប់លំនឹង)ផែនដី។
See all translations of this verse →
مَتَٰعًا لَّكُمْ وَلِأَنْعَٰمِكُمْ
Khmer Translation - Rowwad Translation Center(ទាំងអស់នោះ) គឺដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈរបស់ពួកអ្នក។
See all translations of this verse →
فَإِذَا جَآءَتِ ٱلطَّآمَّةُ ٱلْكُبْرَىٰ
Khmer Translation - Rowwad Translation Centerនៅពេលដែលការផ្លុំត្រែលើកទីពីរត្រូវបានបន្លឺឡើង
See all translations of this verse →
يَوْمَ يَتَذَكَّرُ ٱلْإِنسَٰنُ مَا سَعَىٰ
Khmer Translation - Rowwad Translation Centerនៅថ្ងៃនោះ មនុស្សលោកនឹងនឹកឃើញ(ទាំងអស់)នូវអ្វីដែលខ្លួនបានសាង
See all translations of this verse →
وَبُرِّزَتِ ٱلْجَحِيمُ لِمَن يَرَىٰ
Khmer Translation - Rowwad Translation Centerហើយនរកជើហ៊ីមត្រូវបានគេនាំមកបង្ហាញឱ្យអ្នកដែលបានឃើញ បានឃើញច្បាស់។
See all translations of this verse →
فَأَمَّا مَن طَغَىٰ
Khmer Translation - Rowwad Translation Centerដូច្នេះ ចំពោះអ្នកដែលបានបំពាន
See all translations of this verse →
وَءَاثَرَ ٱلْحَيَوٰةَ ٱلدُّنْيَا
Khmer Translation - Rowwad Translation Centerនិងបានឲ្យតម្លៃឆាកជីវិតលោកិយ(ខ្លាំងជាងជីវិតបរលោក)
See all translations of this verse →
فَإِنَّ ٱلْجَحِيمَ هِىَ ٱلْمَأْوَىٰ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នរកជើហ៊ីមគឺជាកន្លែងស្នាក់នៅរបស់គេ។
See all translations of this verse →
وَأَمَّا مَنْ خَافَ مَقَامَ رَبِّهِۦ وَنَهَى ٱلنَّفْسَ عَنِ ٱلْهَوَىٰ
Khmer Translation - Rowwad Translation Centerរីឯជនណាដែលខ្លាចការឈរនៅចំពោះមុខព្រះជាម្ចាស់របស់គេ ហើយបានទប់ស្កាត់ខ្លួនពីកិលេសតណ្ហា
See all translations of this verse →
فَإِنَّ ٱلْجَنَّةَ هِىَ ٱلْمَأْوَىٰ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ឋានសួគ៌គឺជាកន្លែងស្នាក់នៅរបស់គេ។
See all translations of this verse →
يَسْـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرْسَىٰهَا
Khmer Translation - Rowwad Translation Centerពួកគេ(ពួកមុស្ហរីគីន)នឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីថ្ងៃបរលោក ថាតើវានឹងកើតឡើងនៅពេលណា?
See all translations of this verse →
فِيمَ أَنتَ مِن ذِكْرَىٰهَآ
Khmer Translation - Rowwad Translation Centerរូបអ្នកមិនមែនជាអ្នកដែលដឹងពីពេលវេលារបស់វាឡើយ។
See all translations of this verse →
إِلَىٰ رَبِّكَ مُنتَهَىٰهَآ
Khmer Translation - Rowwad Translation Centerគឺមានតែព្រះជាម្ចាស់របស់អ្នក(តែមួយគត់)ដែលដឹង។
See all translations of this verse →
إِنَّمَآ أَنتَ مُنذِرُ مَن يَخْشَىٰهَا
Khmer Translation - Rowwad Translation Centerតាមពិត អ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះជនដែលខ្លាចថ្ងៃនោះប៉ុណ្ណោះ។
See all translations of this verse →
كَأَنَّهُمْ يَوْمَ يَرَوْنَهَا لَمْ يَلْبَثُوٓا۟ إِلَّا عَشِيَّةً أَوْ ضُحَىٰهَا
Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលពួកគេបានឃើញថ្ងៃបរលោកនោះ ពួកគេមានអារម្មណ៍ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយល្ងាច ឬមួយព្រឹកប៉ុណ្ណោះ។
See all translations of this verse →
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
→