caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Abasa عبس

42 វាក្យខណ្ឌ · ម៉ាកកah · revelation order 24

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ عَبَسَ وَتَوَلَّىٰٓ

Khmer Translation - Rowwad Translation Centerគាត់(ព្យាការីមូហាំម៉ាត់)បានធ្វើមុខក្រញូវ ហើយងាកចេញ

See all translations of this verse →

أَن جَآءَهُ ٱلْأَعْمَىٰ

Khmer Translation - Rowwad Translation Centerដោយសារមានជនពិការភ្នែកម្នាក់បានមកជួបគាត់។

See all translations of this verse →

وَمَا يُدْرِيكَ لَعَلَّهُۥ يَزَّكَّىٰٓ

Khmer Translation - Rowwad Translation Centerតើអ្វីដែលធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចដឹង(ពីរឿងនោះ)? ជួនកាលគេអាច(មក)សម្អាតខ្លួនរបស់គេ(ពីបាបកម្ម)ក៏ថាបាន។

See all translations of this verse →

أَوْ يَذَّكَّرُ فَتَنفَعَهُ ٱلذِّكْرَىٰٓ

Khmer Translation - Rowwad Translation Centerឬក៏គេអាចទទួលបានការដាស់រំលឹក(ពីអ្នក) ហើយការដាស់រំលឹកនោះអាចផ្ដល់ជាប្រយោជន៍ដល់គេ។

See all translations of this verse →

أَمَّا مَنِ ٱسْتَغْنَىٰ

Khmer Translation - Rowwad Translation Centerរីឯអ្នកដែលមិនត្រូវការ(ការណែនាំពីអ្នក)

See all translations of this verse →

فَأَنتَ لَهُۥ تَصَدَّىٰ

Khmer Translation - Rowwad Translation Centerអ្នកបែរជាយកចិត្តទុកដាក់ចំពោះគេទៅវិញ។

See all translations of this verse →

وَمَا عَلَيْكَ أَلَّا يَزَّكَّىٰ

Khmer Translation - Rowwad Translation Centerតើមានអ្វីកើតឡើងចំពោះអ្នក ប្រសិនបើគេមិនសម្អាតខ្លួន(ពីភាពគ្មានជំនឿ)ទេនោះ?

See all translations of this verse →

وَأَمَّا مَن جَآءَكَ يَسْعَىٰ

Khmer Translation - Rowwad Translation Centerរីឯអ្នកដែលខំព្យាយាមមកជួបអ្នក

See all translations of this verse →

وَهُوَ يَخْشَىٰ

Khmer Translation - Rowwad Translation Centerហើយរូបគេក៏ខ្លាច(អល់ឡោះ)ផងនោះ

See all translations of this verse →

فَأَنتَ عَنْهُ تَلَهَّىٰ

Khmer Translation - Rowwad Translation Centerអ្នកបែរជាព្រងើយកន្តើយចំពោះគេទៅវិញ។

See all translations of this verse →

كَلَّآ إِنَّهَا تَذْكِرَةٌ

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ! ពិតណាស់ វា(ជំពូកនេះ)ជាការដាស់រំលឹកប៉ុណ្ណោះ។

See all translations of this verse →

فَمَن شَآءَ ذَكَرَهُۥ

Khmer Translation - Rowwad Translation Centerដូចនេះ ជនណាដែលចង់ទទួលការដាស់រំលឹក គេនឹងយកវា(គម្ពីរ)ជាការដាស់រំលឹក

See all translations of this verse →

فِى صُحُفٍ مُّكَرَّمَةٍ

Khmer Translation - Rowwad Translation Center(ដែលវា)ស្ថិតនៅក្នុងគម្ពីរដែលត្រូវបានគេលើកតម្កើង

See all translations of this verse →

مَّرْفُوعَةٍ مُّطَهَّرَةٍۭ

Khmer Translation - Rowwad Translation Centerដែលមានឋានៈខ្ពង់ខ្ពស់ និងជ្រះស្អាត។

See all translations of this verse →

بِأَيْدِى سَفَرَةٍ

Khmer Translation - Rowwad Translation Centerវា(គម្ពីរគួរអាន)នៅនឹងដៃម៉ាឡាអ៊ីកាត់។

See all translations of this verse →

كِرَامٍۭ بَرَرَةٍ

Khmer Translation - Rowwad Translation Centerជាអ្នកដែលថ្កុំថ្កើង និងជាអ្នកដែលប្រព្រឹត្តតែអំពើល្អ។

See all translations of this verse →

قُتِلَ ٱلْإِنسَٰنُ مَآ أَكْفَرَهُۥ

Khmer Translation - Rowwad Translation Centerគេបានដាក់បណ្តាសាលើមនុស្ស(ដែលប្រឆាំង)។ តើមានអ្វីដែលខ្លាំងជាងការប្រឆាំងនឹងទ្រង់ទៀតនោះ!

See all translations of this verse →

مِنْ أَىِّ شَىْءٍ خَلَقَهُۥ

Khmer Translation - Rowwad Translation Centerតើទ្រង់បានបង្កើតរូបគេពីអ្វី?

See all translations of this verse →

مِن نُّطْفَةٍ خَلَقَهُۥ فَقَدَّرَهُۥ

Khmer Translation - Rowwad Translation Centerគឺទ្រង់បានបង្កើតរូបគេពីទឹកកាម ហើយទ្រង់បានកំណត់(ដំណាក់កាលរបស់)វា។

See all translations of this verse →

ثُمَّ ٱلسَّبِيلَ يَسَّرَهُۥ

Khmer Translation - Rowwad Translation Centerបន្ទាប់មក ទ្រង់បានសម្រួលនូវមាគ៌ា(ល្អ អាក្រក់)ដល់គេ។

See all translations of this verse →

ثُمَّ أَمَاتَهُۥ فَأَقْبَرَهُۥ

Khmer Translation - Rowwad Translation Centerក្រោយមក ទ្រង់បានឱ្យគេស្លាប់ រួចឱ្យគេស្ថិតក្នុងផ្នូរ។

See all translations of this verse →

ثُمَّ إِذَا شَآءَ أَنشَرَهُۥ

Khmer Translation - Rowwad Translation Centerបន្ទាប់មក នៅពេលដែលទ្រង់មានចេតនា ទ្រង់នឹងឲ្យគេរស់ឡើងវិញ។

See all translations of this verse →

كَلَّا لَمَّا يَقْضِ مَآ أَمَرَهُۥ

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ! គេមិនបានបំពេញនូវអ្វីដែលទ្រង់បានដាក់បទបញ្ជាលើរូបគេឡើយ។

See all translations of this verse →

فَلْيَنظُرِ ٱلْإِنسَٰنُ إِلَىٰ طَعَامِهِۦٓ

Khmer Translation - Rowwad Translation Centerដូចេ្នះ ចូរឱ្យមនុស្សលោកមើលទៅកាន់ចំណីអាហាររបស់គេចុះ។

See all translations of this verse →

أَنَّا صَبَبْنَا ٱلْمَآءَ صَبًّا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានស្រោចស្រពនូវទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់។

See all translations of this verse →

ثُمَّ شَقَقْنَا ٱلْأَرْضَ شَقًّا

Khmer Translation - Rowwad Translation Centerបន្ទាប់មក យើងបានបំបែកដីជាបំណែកៗ។

See all translations of this verse →

فَأَنۢبَتْنَا فِيهَا حَبًّا

Khmer Translation - Rowwad Translation Centerពេលនោះ យើងបានបណ្តុះនៅក្នុងវានូវគ្រាប់ធញ្ញជាតិជាច្រើន

See all translations of this verse →

وَعِنَبًا وَقَضْبًا

Khmer Translation - Rowwad Translation Centerនិងទំពាំងបាយជូរ រុក្ខជាតិបៃតង(សម្រាប់ជាចំណីសត្វ)

See all translations of this verse →

وَزَيْتُونًا وَنَخْلًا

Khmer Translation - Rowwad Translation Centerនិងដើមអូលីវ ដើមលើ្ម

See all translations of this verse →

وَحَدَآئِقَ غُلْبًا

Khmer Translation - Rowwad Translation Centerហើយនិងចម្ការជាច្រើនដែលមានដើមឈើធំៗ

See all translations of this verse →

وَفَٰكِهَةً وَأَبًّا

Khmer Translation - Rowwad Translation Centerព្រមទាំងផលានុផល និងស្មៅ

See all translations of this verse →

مَّتَٰعًا لَّكُمْ وَلِأَنْعَٰمِكُمْ

Khmer Translation - Rowwad Translation Centerដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈរបស់ពួកអ្នក។

See all translations of this verse →

فَإِذَا جَآءَتِ ٱلصَّآخَّةُ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលសម្រែកយ៉ាងខ្លាំង(នៃការផ្លុំត្រែលើកទីពីរ)បានមកដល់

See all translations of this verse →

يَوْمَ يَفِرُّ ٱلْمَرْءُ مِنْ أَخِيهِ

Khmer Translation - Rowwad Translation Centerគឺនៅថ្ងៃដែលបុគ្គលម្នាក់ៗរត់គេចពីបងប្អូនរបស់ខ្លួន

See all translations of this verse →

وَأُمِّهِۦ وَأَبِيهِ

Khmer Translation - Rowwad Translation Centerនិងពីម្តាយរបស់ខ្លួន ពីឪពុករបស់ខ្លួន

See all translations of this verse →

وَصَٰحِبَتِهِۦ وَبَنِيهِ

Khmer Translation - Rowwad Translation Centerហើយនិងពីភរិយារបស់ខ្លួន និងកូនចៅរបស់ខ្លួន។

See all translations of this verse →

لِكُلِّ ٱمْرِئٍ مِّنْهُمْ يَوْمَئِذٍ شَأْنٌ يُغْنِيهِ

Khmer Translation - Rowwad Translation Centerនៅថ្ងៃនោះ បុគ្គលម្នាក់ៗក្នុងចំណោមពួកគេ គឺមានកិច្ចការដែលធ្វើឲ្យរូបគេរវល់(ខ្វល់ខ្វាយរៀងៗខ្លួន)។

See all translations of this verse →

وُجُوهٌ يَوْمَئِذٍ مُّسْفِرَةٌ

Khmer Translation - Rowwad Translation Centerទឹកមុខ(អ្នកមានជំនឿ)នៅថ្ងៃនោះ គឺភាពត្រចេះត្រចង់

See all translations of this verse →

ضَاحِكَةٌ مُّسْتَبْشِرَةٌ

Khmer Translation - Rowwad Translation Center(ដោយពួកគេ)សើចសប្បាយ និងមានភាពរីករាយ។

See all translations of this verse →

وَوُجُوهٌ يَوْمَئِذٍ عَلَيْهَا غَبَرَةٌ

Khmer Translation - Rowwad Translation Centerហើយទឹកមុខ(ពួកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់ដោយធូលី។

See all translations of this verse →

تَرْهَقُهَا قَتَرَةٌ

Khmer Translation - Rowwad Translation Centerល្អងខ្មៅងងឹតបានគ្របដណ្តប់លើផ្ទៃមុខ(របស់ពួកគេ)។

See all translations of this verse →

أُو۟لَٰٓئِكَ هُمُ ٱلْكَفَرَةُ ٱلْفَجَرَةُ

Khmer Translation - Rowwad Translation Centerពួកទាំងនោះ គឺជាពួកដែលប្រឆាំង និងពួកដែលបំពាន។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70