ជំពូក Fussilat فصلت
54 វាក្យខណ្ឌ · ម៉ាកកah · revelation order 61
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ حمٓ
Khmer Translation - Rowwad Translation Centerហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
See all translations of this verse →
تَنزِيلٌ مِّنَ ٱلرَّحْمَٰنِ ٱلرَّحِيمِ
Khmer Translation - Rowwad Translation Center(គម្ពីរគួរអាននេះ)ជាការបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាសប្បុរស មហាអាណិតស្រលាញ់។
See all translations of this verse →
كِتَٰبٌ فُصِّلَتْ ءَايَٰتُهُۥ قُرْءَانًا عَرَبِيًّا لِّقَوْمٍ يَعْلَمُونَ
Khmer Translation - Rowwad Translation Centerជាគម្ពីរមួយដែលវាក្យខណ្ឌទាំងឡាយរបស់វាត្រូវបានបកស្រាយយ៉ាងច្បាស់លាស់។ ហើយគម្ពីរគួរអាននេះជាភាសាអារ៉ាប់សម្រាប់ក្រុមដែលចេះដឹង។
See all translations of this verse →
بَشِيرًا وَنَذِيرًا فَأَعْرَضَ أَكْثَرُهُمْ فَهُمْ لَا يَسْمَعُونَ
Khmer Translation - Rowwad Translation Centerជាអ្នកផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន។ ក៏ប៉ុន្តែភាគច្រើននៃពួកគេបែរជាងាកចេញទៅវិញដោយពួកគេមិនព្រមស្តាប់(វា)នោះឡើយ។
See all translations of this verse →
وَقَالُوا۟ قُلُوبُنَا فِىٓ أَكِنَّةٍ مِّمَّا تَدْعُونَآ إِلَيْهِ وَفِىٓ ءَاذَانِنَا وَقْرٌ وَمِنۢ بَيْنِنَا وَبَيْنِكَ حِجَابٌ فَٱعْمَلْ إِنَّنَا عَٰمِلُونَ
Khmer Translation - Rowwad Translation Centerហើយពួកគេនិយាយថា៖ ដួងចិត្តរបស់ពួកយើងមានគម្របបិទជិតចំពោះអ្វីដែលអ្នក(ព្យាការីមូហាំម៉ាត់)អំពាវនាវពួកយើងទៅកាន់វា ក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក ហើយនៅរវាងពួកយើងនិងអ្នក គឺមានរនាំងបាំង។ ដូច្នេះ ចូរអ្នកអនុវត្តន៍(តាមមាគ៌ារបស់អ្នកចុះ) ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នកអនុវត្តន៍(តាមមាគ៌ារបស់ពួកយើង)ដែរ។
See all translations of this verse →
قُلْ إِنَّمَآ أَنَا۠ بَشَرٌ مِّثْلُكُمْ يُوحَىٰٓ إِلَىَّ أَنَّمَآ إِلَٰهُكُمْ إِلَٰهٌ وَٰحِدٌ فَٱسْتَقِيمُوٓا۟ إِلَيْهِ وَٱسْتَغْفِرُوهُ وَوَيْلٌ لِّلْمُشْرِكِينَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា៖ តាមពិត ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈ គឺជាព្រះជាម្ចាស់តែមួយគត់។ ដូច្នេះ ចូរពួកអ្នកប្រកាន់ខ្ជាប់តាមមាគ៌ាដែលនាំ(ពួកអ្នក)ទៅកាន់ទ្រង់ និងសុំការអភ័យទោសពីទ្រង់ចុះ។ ហើយភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលធ្វើស្ហ៊ីរិក។
See all translations of this verse →
ٱلَّذِينَ لَا يُؤْتُونَ ٱلزَّكَوٰةَ وَهُم بِٱلْـَٔاخِرَةِ هُمْ كَٰفِرُونَ
Khmer Translation - Rowwad Translation Centerពួកដែលមិនព្រមបរិច្ចាគហ្សាកាត់ ពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកឡើយ។
See all translations of this verse →
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល សម្រាប់ពួកគេនឹងទទួលបាននូវផលបុណ្យដែលគ្មានទីបញ្ចប់ឡើយ។
See all translations of this verse →
قُلْ أَئِنَّكُمْ لَتَكْفُرُونَ بِٱلَّذِى خَلَقَ ٱلْأَرْضَ فِى يَوْمَيْنِ وَتَجْعَلُونَ لَهُۥٓ أَندَادًا ذَٰلِكَ رَبُّ ٱلْعَٰلَمِينَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ហេតុអ្វីបានជាពួកអ្នកគ្មានជំនឿនឹងអ្នកដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ ហើយពួកអ្នកបែរជាបង្កើត(ព្រះនានា)ជាដៃគូសម្រាប់ទ្រង់ទៅវិញ? (ទ្រង់)នោះហើយ គឺជាព្រះជាម្ចាស់នៃពិភពទាំងអស់។
See all translations of this verse →
وَجَعَلَ فِيهَا رَوَٰسِىَ مِن فَوْقِهَا وَبَٰرَكَ فِيهَا وَقَدَّرَ فِيهَآ أَقْوَٰتَهَا فِىٓ أَرْبَعَةِ أَيَّامٍ سَوَآءً لِّلسَّآئِلِينَ
Khmer Translation - Rowwad Translation Centerហើយនៅលើផែនដីនោះទ្រង់បានបង្កើតភ្នំជាច្រើននៅពីលើវា និងបានប្រទានពរជ័យចំពោះវា ព្រមទាំងបានកំណត់នៅលើវានូវស្បៀងអាហាររបស់វាក្នុងរយៈពេលបួនថ្ងៃ សម្រាប់អ្នកដែលចង់សួរ(អំពីវា)។
See all translations of this verse →
ثُمَّ ٱسْتَوَىٰٓ إِلَى ٱلسَّمَآءِ وَهِىَ دُخَانٌ فَقَالَ لَهَا وَلِلْأَرْضِ ٱئْتِيَا طَوْعًا أَوْ كَرْهًا قَالَتَآ أَتَيْنَا طَآئِعِينَ
Khmer Translation - Rowwad Translation Centerបន្ទាប់មក ទ្រង់បានសំដៅទៅកាន់មេឃ ខណៈដែលវានៅជាផ្សែងនៅឡើយ ហើយទ្រង់បានមានបន្ទូលទៅកាន់មេឃនិងផែនដីថា៖ ចូរឯងទាំងពីរគោរពតាមបទបញ្ជាយើង ទោះដោយស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តក៏ដោយ។ ពួកវាទាំងពីរបានឆ្លើយថា៖ យើងខ្ញុំធ្វើតាមដោយស្ម័គ្រចិត្ត។
See all translations of this verse →
فَقَضَىٰهُنَّ سَبْعَ سَمَٰوَاتٍ فِى يَوْمَيْنِ وَأَوْحَىٰ فِى كُلِّ سَمَآءٍ أَمْرَهَا وَزَيَّنَّا ٱلسَّمَآءَ ٱلدُّنْيَا بِمَصَٰبِيحَ وَحِفْظًا ذَٰلِكَ تَقْدِيرُ ٱلْعَزِيزِ ٱلْعَلِيمِ
Khmer Translation - Rowwad Translation Centerហើយទ្រង់បានបង្កើតមេឃប្រាំពីរជាន់ក្នុងរយៈពេលពីរថ្ងៃ។ ហើយទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់មេឃរាល់ជាន់នីមួយៗនូវកិច្ចការរបស់វា។ ហើយយើង(អល់ឡោះ)បានតុបតែងលម្អមេឃផែនដីដោយហ្វូងតារាជាច្រើន ហើយបានការពារ(ពីពួកស្ហៃតន)។ នោះគឺជាការកំណត់របស់ព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាដឹងបំផុត។
See all translations of this verse →
فَإِنْ أَعْرَضُوا۟ فَقُلْ أَنذَرْتُكُمْ صَٰعِقَةً مِّثْلَ صَٰعِقَةِ عَادٍ وَثَمُودَ
Khmer Translation - Rowwad Translation Centerតែប្រសិនបើពួកទាំងនោះងាកចេញ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសូមដាស់តឿនព្រមានពួកអ្នកនូវទណ្ឌកម្ម ដូចទណ្ឌកម្មរបស់ក្រុមអាទ និងក្រុមសាមូទ។
See all translations of this verse →
إِذْ جَآءَتْهُمُ ٱلرُّسُلُ مِنۢ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ أَلَّا تَعْبُدُوٓا۟ إِلَّا ٱللَّهَ قَالُوا۟ لَوْ شَآءَ رَبُّنَا لَأَنزَلَ مَلَٰٓئِكَةً فَإِنَّا بِمَآ أُرْسِلْتُم بِهِۦ كَٰفِرُونَ
Khmer Translation - Rowwad Translation Centerខណៈដែលអ្នកនាំសារជាច្រើនបានមកដល់ពួកគេជាបន្តបន្ទាប់ (ដោយប្រើពួកគេថា៖) ពួកអ្នកមិនត្រូវគោរពសក្ការៈ(អ្នកផ្សេង)ក្រៅពីអល់ឡោះឡើយ ពួកគេបានតបវិញថា៖ ប្រសិនបើព្រះជាម្ចាស់របស់ពួកយើងមានចេតនា ទ្រង់ប្រាកដជានឹងបញ្ចុះម៉ាឡាអ៊ីកាត់(មកកាន់ពួកយើង)ជាមិនខាន។ ពិតណាស់ ពួកយើងគឺជាពួកដែលប្រឆាំងចំពោះអ្វីដែលគេបានបញ្ជូនវាមកកាន់ពួកអ្នក។
See all translations of this verse →
فَأَمَّا عَادٌ فَٱسْتَكْبَرُوا۟ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَقَالُوا۟ مَنْ أَشَدُّ مِنَّا قُوَّةً أَوَلَمْ يَرَوْا۟ أَنَّ ٱللَّهَ ٱلَّذِى خَلَقَهُمْ هُوَ أَشَدُّ مِنْهُمْ قُوَّةً وَكَانُوا۟ بِـَٔايَٰتِنَا يَجْحَدُونَ
Khmer Translation - Rowwad Translation Centerចំណែកឯក្រុមអាទ ពួកគេបានក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ។ ហើយពួកគេនិយាយថា៖ តើមានអ្នកណាដែលខ្លាំងជាងពួកយើងទៀតនោះ? តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតពួកគេ ទ្រង់គឺជាអ្នកដែលខ្លាំងក្លាជាងពួកគេទៅទៀតនោះ? ហើយពួកគេធ្លាប់បានប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។
See all translations of this verse →
فَأَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِىٓ أَيَّامٍ نَّحِسَاتٍ لِّنُذِيقَهُمْ عَذَابَ ٱلْخِزْىِ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَلَعَذَابُ ٱلْـَٔاخِرَةِ أَخْزَىٰ وَهُمْ لَا يُنصَرُونَ
Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ជូនព្យុះត្រជាក់ខ្លាំងបំផុតទៅកាន់ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃដ៏អាក្រក់ ដើម្បីឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏អាម៉ាស់បំផុតនៅក្នុងជីវិតលោកិយ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺកាន់តែធ្វើឱ្យពួកគេអាម៉ាស់ជាងនេះទៅទៀត។ ហើយពួកគេនឹងមិនត្រូវបានគេជួយឡើយ។
See all translations of this verse →
وَأَمَّا ثَمُودُ فَهَدَيْنَٰهُمْ فَٱسْتَحَبُّوا۟ ٱلْعَمَىٰ عَلَى ٱلْهُدَىٰ فَأَخَذَتْهُمْ صَٰعِقَةُ ٱلْعَذَابِ ٱلْهُونِ بِمَا كَانُوا۟ يَكْسِبُونَ
Khmer Translation - Rowwad Translation Centerរីឯក្រុមសាមូទវិញ ពិតណាស់ យើងបានចង្អុលបង្ហាញពួកគេ។ ប៉ុន្តែពួកគេបែរជាពេញចិត្តភាពងងឹតជាងការចង្អុលបង្ហាញទៅវិញ។ ពេលនោះ រន្ទះនៃទណ្ឌកម្មដ៏អាម៉ាស់បំផុតក៏បានឆក់យកជីវិតពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
See all translations of this verse →
وَنَجَّيْنَا ٱلَّذِينَ ءَامَنُوا۟ وَكَانُوا۟ يَتَّقُونَ
Khmer Translation - Rowwad Translation Centerហើយយើងបានសង្រ្គោះបណ្តាអ្នកដែលមានជំនឿដែលពួកគេធ្លាប់បានកោតខ្លាច(អល់ឡោះ)។
See all translations of this verse →
وَيَوْمَ يُحْشَرُ أَعْدَآءُ ٱللَّهِ إِلَى ٱلنَّارِ فَهُمْ يُوزَعُونَ
Khmer Translation - Rowwad Translation Centerហើយនៅថ្ងៃដែលគេប្រមូលផ្តុំសត្រូវទាំងឡាយរបស់អល់ឡោះទៅកាន់ឋាននរកដោយពួកគេត្រូវបានគេរុញបញ្ចូល(ទៅក្នុងឋាននរក)។
See all translations of this verse →
حَتَّىٰٓ إِذَا مَا جَآءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَٰرُهُمْ وَجُلُودُهُم بِمَا كَانُوا۟ يَعْمَلُونَ
Khmer Translation - Rowwad Translation Centerលុះនៅពេលដែលពួកគេទៅដល់ឋាននរក (ហើយពួកគេមិនទទួលស្គាល់អំពើល្មើសរបស់ខ្លួន) ពេលនោះ ត្រចៀក ភ្នែក ហើយនិងស្បែករបស់ពួកគេក៏បានធ្វើសាក្សីប្រឆាំងនឹងពួកគេចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
See all translations of this verse →
وَقَالُوا۟ لِجُلُودِهِمْ لِمَ شَهِدتُّمْ عَلَيْنَا قَالُوٓا۟ أَنطَقَنَا ٱللَّهُ ٱلَّذِىٓ أَنطَقَ كُلَّ شَىْءٍ وَهُوَ خَلَقَكُمْ أَوَّلَ مَرَّةٍ وَإِلَيْهِ تُرْجَعُونَ
Khmer Translation - Rowwad Translation Centerហើយពួកគេបាននិយាយទៅកាន់ស្បែករបស់ពួកគេថា៖ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើង? ពួកវាបានតបថា៖ អល់ឡោះជាអ្នកដែលឲ្យពួកយើង(អវៈយវៈ)អាចនិយាយបាន ជាអ្នកឱ្យអ្វីៗទាំងអស់ចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកតាំងពីដំបូង។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។
See all translations of this verse →
وَمَا كُنتُمْ تَسْتَتِرُونَ أَن يَشْهَدَ عَلَيْكُمْ سَمْعُكُمْ وَلَآ أَبْصَٰرُكُمْ وَلَا جُلُودُكُمْ وَلَٰكِن ظَنَنتُمْ أَنَّ ٱللَّهَ لَا يَعْلَمُ كَثِيرًا مِّمَّا تَعْمَلُونَ
Khmer Translation - Rowwad Translation Centerហើយពួកអ្នកមិនអាចលាក់បាំងមិនឱ្យត្រចៀករបស់ពួកអ្នក ភ្នែករបស់ពួកអ្នក និងស្បែករបស់ពួកអ្នកធ្វើសាក្សីប្រឆាំងនឹងពួកអ្នកបានឡើយ។ ក៏ប៉ុន្តែពួកអ្នកគិតស្មានថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនដឹងច្រើនទេនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះ។
See all translations of this verse →
وَذَٰلِكُمْ ظَنُّكُمُ ٱلَّذِى ظَنَنتُم بِرَبِّكُمْ أَرْدَىٰكُمْ فَأَصْبَحْتُم مِّنَ ٱلْخَٰسِرِينَ
Khmer Translation - Rowwad Translation Centerការគិតស្មាន(ដ៏អាក្រក់)របស់ពួកអ្នកដែលបានគិតស្មានទៅលើព្រះជាម្ចាស់របស់ពួកអ្នកនោះហើយដែលធ្វើឱ្យពួកអ្នកអន្តរាយ។ ហេតុនេះ ពួកអ្នកក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលខាតបង់។
See all translations of this verse →
فَإِن يَصْبِرُوا۟ فَٱلنَّارُ مَثْوًى لَّهُمْ وَإِن يَسْتَعْتِبُوا۟ فَمَا هُم مِّنَ ٱلْمُعْتَبِينَ
Khmer Translation - Rowwad Translation Centerទោះបីជាពួកគេទ្រាំអត់ធ្មត់ក៏ដោយ ក៏ឋាននរកនៅតែជាកន្លែងស្នាក់នៅសម្រាប់ពួកគេដដែល។ ហើយបើទោះជាពួកគេសុំត្រឡប់(ទៅកាន់លោកិយវិញ)ក៏ដោយ ក៏ពួកគេមិនត្រូវបានគេឆ្លើយតបនោះដែរ។
See all translations of this verse →
وَقَيَّضْنَا لَهُمْ قُرَنَآءَ فَزَيَّنُوا۟ لَهُم مَّا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَحَقَّ عَلَيْهِمُ ٱلْقَوْلُ فِىٓ أُمَمٍ قَدْ خَلَتْ مِن قَبْلِهِم مِّنَ ٱلْجِنِّ وَٱلْإِنسِ إِنَّهُمْ كَانُوا۟ خَٰسِرِينَ
Khmer Translation - Rowwad Translation Centerហើយយើងបានរៀបចំសម្រាប់ពួកទាំងនោះឱ្យមានគូកន(អំពីពួកស្ហៃតន)ដោយពួកវាតុបតែងលម្អឱ្យពួកគេទាំងពីខាងមុខ និងពីខាងក្រោយពួកគេ។ ហើយពាក្យ(ទណ្ឌកម្ម)ក៏បានធ្លាក់ទៅលើពួកគេដូចប្រជាជាតិជំនាន់មុនជាច្រើននៃពពួកជិន និងមនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលខាតបង់បំផុត។
See all translations of this verse →
وَقَالَ ٱلَّذِينَ كَفَرُوا۟ لَا تَسْمَعُوا۟ لِهَٰذَا ٱلْقُرْءَانِ وَٱلْغَوْا۟ فِيهِ لَعَلَّكُمْ تَغْلِبُونَ
Khmer Translation - Rowwad Translation Centerហើយពួកគ្មានជំនឿបាននិយាយថា៖ ចូរពួកអ្នកកុំស្តាប់គម្ពីរគួរអាននេះឱ្យសោះ តែពួកអ្នកត្រូវដំឡើងសំឡេងរំខានវិញ សង្ឃឹមថាពួកអ្នកនឹងទទួលបានជ័យជម្នះ។
See all translations of this verse →
فَلَنُذِيقَنَّ ٱلَّذِينَ كَفَرُوا۟ عَذَابًا شَدِيدًا وَلَنَجْزِيَنَّهُمْ أَسْوَأَ ٱلَّذِى كَانُوا۟ يَعْمَلُونَ
Khmer Translation - Rowwad Translation Centerដូច្នេះ យើងប្រាកដជានឹងឱ្យពួកប្រឆាំងនោះភ្លក់នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត(នៅថ្ងៃបរលោក)។ ហើយយើងពិតជានឹងតបស្នងដល់ពួកគេនូវអ្វីដែលអាក្រក់ជាងអ្វីដែលពួកគេធ្លាប់បានសាងទៅទៀត។
See all translations of this verse →
ذَٰلِكَ جَزَآءُ أَعْدَآءِ ٱللَّهِ ٱلنَّارُ لَهُمْ فِيهَا دَارُ ٱلْخُلْدِ جَزَآءًۢ بِمَا كَانُوا۟ بِـَٔايَٰتِنَا يَجْحَدُونَ
Khmer Translation - Rowwad Translation Centerការតបស្នងចំពោះសត្រូវទាំងឡាយរបស់អល់ឡោះនោះ គឺឋាននរក។ នៅក្នុងនោះ សម្រាប់ពួកគេនឹងទទួលបានកន្លែងស្នាក់នៅដែលអមតៈជាការតបស្នងចំពោះការប្រឆាំងរបស់ពួកគេនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។
See all translations of this verse →
وَقَالَ ٱلَّذِينَ كَفَرُوا۟ رَبَّنَآ أَرِنَا ٱلَّذَيْنِ أَضَلَّانَا مِنَ ٱلْجِنِّ وَٱلْإِنسِ نَجْعَلْهُمَا تَحْتَ أَقْدَامِنَا لِيَكُونَا مِنَ ٱلْأَسْفَلِينَ
Khmer Translation - Rowwad Translation Centerហើយពួកប្រឆាំងបាននិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាឱ្យយើងខ្ញុំបានឃើញពួកជិន និងពួកមនុស្សដែលបានធ្វើឱ្យយើងខ្ញុំវង្វេងផង។ យើងខ្ញុំនឹងដាក់គេទាំងពីរក្រោមបាតជើងរបស់យើងខ្ញុំនៅក្នុងឋាននរក ដើម្បីឱ្យគេទាំងពីរស្ថិតក្នុងចំណោមពួកដែលស្ថិតក្នុងបាតនរក។
See all translations of this verse →
إِنَّ ٱلَّذِينَ قَالُوا۟ رَبُّنَا ٱللَّهُ ثُمَّ ٱسْتَقَٰمُوا۟ تَتَنَزَّلُ عَلَيْهِمُ ٱلْمَلَٰٓئِكَةُ أَلَّا تَخَافُوا۟ وَلَا تَحْزَنُوا۟ وَأَبْشِرُوا۟ بِٱلْجَنَّةِ ٱلَّتِى كُنتُمْ تُوعَدُونَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្តាអ្នកដែលនិយាយថា៖ “ព្រះជាម្ចាស់របស់ពួកយើង គឺអល់ឡោះ” ក្រោយមកគេបានប្រកាន់ខ្ជាប់(ក្បួនច្បាប់របស់ទ្រង់) ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួកគេ(នៅពេលជិតស្លាប់ ដោយនិយាយថា៖) សូមពួកអ្នកកុំខ្លាច និងកុំមានទុក្ខព្រួយ ហើយសូមពួកអ្នករីករាយនឹងឋានសួគ៌ដែលពួកអ្នកធ្លាប់បានគេសន្យា។
See all translations of this verse →
نَحْنُ أَوْلِيَآؤُكُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَفِى ٱلْـَٔاخِرَةِ وَلَكُمْ فِيهَا مَا تَشْتَهِىٓ أَنفُسُكُمْ وَلَكُمْ فِيهَا مَا تَدَّعُونَ
Khmer Translation - Rowwad Translation Centerពួកយើងគឺជាអ្នកគាំពារពួកអ្នកទាំងនៅក្នុងជីវិតលោកិយ និងនៅថ្ងៃបរលោក។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងបានទទួលបាននូវអ្វីដែលពួកអ្នកប៉ងប្រាថ្នា ហើយនៅក្នុងនោះដែរ ពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកស្នើសុំ។
See all translations of this verse →
نُزُلًا مِّنْ غَفُورٍ رَّحِيمٍ
Khmer Translation - Rowwad Translation Centerជាការទទួលស្វាគមន៍អំពីព្រះជាម្ចាស់ដ៏មហាអភ័យទោស មហាអាណិតស្រលាញ់។
See all translations of this verse →
وَمَنْ أَحْسَنُ قَوْلًا مِّمَّن دَعَآ إِلَى ٱللَّهِ وَعَمِلَ صَٰلِحًا وَقَالَ إِنَّنِى مِنَ ٱلْمُسْلِمِينَ
Khmer Translation - Rowwad Translation Centerហើយគ្មាននរណាម្នាក់ដែលមានពាក្យសម្តីល្អប្រសើរជាងអ្នកដែលអំពាវនាវទៅកាន់អល់ឡោះ និងបានសាងទង្វើកុសល ព្រមទាំងបាននិយាយថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)នោះឡើយ។
See all translations of this verse →
وَلَا تَسْتَوِى ٱلْحَسَنَةُ وَلَا ٱلسَّيِّئَةُ ٱدْفَعْ بِٱلَّتِى هِىَ أَحْسَنُ فَإِذَا ٱلَّذِى بَيْنَكَ وَبَيْنَهُۥ عَدَٰوَةٌ كَأَنَّهُۥ وَلِىٌّ حَمِيمٌ
Khmer Translation - Rowwad Translation Centerហើយអំពើល្អ និងអំពើអាក្រក់មិនស្មើគា្ននោះទេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបត(ចំពោះអំពើអាក្រក់)ដោយអ្វីដែលប្រសើរជាង។ ពេលនោះ អ្នកដែលរវាងរូបអ្នក និងរូបគេមានភាពជាសត្រូវនោះ នឹងក្លាយទៅជាមិត្តជិតស្និទ្ធដ៏ល្អជាមិនខាន។
See all translations of this verse →
وَمَا يُلَقَّىٰهَآ إِلَّا ٱلَّذِينَ صَبَرُوا۟ وَمَا يُلَقَّىٰهَآ إِلَّا ذُو حَظٍّ عَظِيمٍ
Khmer Translation - Rowwad Translation Centerហើយគ្មាននរណាដែលទទួលបានបែបនេះឡើយ លើកលែងតែអ្នកដែលអត់ធ្មត់។ ហើយក៏គ្មាននរណាម្នាក់ដែលទទួលបានបែបនេះនោះដែរ លើកលែងតែអ្នកដែលមានភ័ព្វសំណាងដ៏ធំធេងប៉ុណ្ណោះ។
See all translations of this verse →
وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيْطَٰنِ نَزْغٌ فَٱسْتَعِذْ بِٱللَّهِ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើស្ហៃតនបានមកញុះញង់អ្នកដោយប្រការណាមួយ ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។
See all translations of this verse →
وَمِنْ ءَايَٰتِهِ ٱلَّيْلُ وَٱلنَّهَارُ وَٱلشَّمْسُ وَٱلْقَمَرُ لَا تَسْجُدُوا۟ لِلشَّمْسِ وَلَا لِلْقَمَرِ وَٱسْجُدُوا۟ لِلَّهِ ٱلَّذِى خَلَقَهُنَّ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ
Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ។ ចូរពួកអ្នកកុំស៊ូជោតចំពោះព្រះអាទិត្យ និងកុំស៊ូជោតចំពោះព្រះចន្ទឱ្យសោះ តែពួកអ្នកត្រូវស៊ូជោតចំពោះអល់ឡោះ(តែមួយគត់)ដែលបានបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់(យ៉ាងពិតប្រាកដ)មែននោះ។
See all translations of this verse →
فَإِنِ ٱسْتَكْبَرُوا۟ فَٱلَّذِينَ عِندَ رَبِّكَ يُسَبِّحُونَ لَهُۥ بِٱلَّيْلِ وَٱلنَّهَارِ وَهُمْ لَا يَسْـَٔمُونَ
Khmer Translation - Rowwad Translation Centerតែប្រសិនបើពួកអ្នកក្រអឺតក្រទម ក៏បណ្តាអ្នកដែលនៅឯព្រះជាម្ចាស់របស់អ្នក(ម៉ាឡាអ៊ីកាត់) ពួកគេលើកតម្កើងទ្រង់ទាំងយប់ ទាំងថ្ងៃដែរ ហើយពួកគេមិនមានការធុញទ្រាន់ឡើយ។
See all translations of this verse →
وَمِنْ ءَايَٰتِهِۦٓ أَنَّكَ تَرَى ٱلْأَرْضَ خَٰشِعَةً فَإِذَآ أَنزَلْنَا عَلَيْهَا ٱلْمَآءَ ٱهْتَزَّتْ وَرَبَتْ إِنَّ ٱلَّذِىٓ أَحْيَاهَا لَمُحْىِ ٱلْمَوْتَىٰٓ إِنَّهُۥ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ផងដែរ គឺពិតណាស់អ្នកបានឃើញផែនដីរាំងស្ងួត។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏រស់រានមានជីវិត និងមានរុក្ខជាតិដុះឡើង។ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឱ្យវា(ដី)មានជីវិតឡើងវិញ(មានរុក្ខជាតិដុះ) គឺពិតជាអ្នកដែលអាចធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាមានអានុភាពលើអ្វីៗទាំងអស់។
See all translations of this verse →
إِنَّ ٱلَّذِينَ يُلْحِدُونَ فِىٓ ءَايَٰتِنَا لَا يَخْفَوْنَ عَلَيْنَآ أَفَمَن يُلْقَىٰ فِى ٱلنَّارِ خَيْرٌ أَم مَّن يَأْتِىٓ ءَامِنًا يَوْمَ ٱلْقِيَٰمَةِ ٱعْمَلُوا۟ مَا شِئْتُمْ إِنَّهُۥ بِمَا تَعْمَلُونَ بَصِيرٌ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលងាកចេញពីបណ្តាវាក្យខណ្ឌរបស់យើង ពួកគេមិនអាចលាក់បាំងពីយើងបានឡើយ។ ដូច្នេះ តើអ្នកដែលត្រូវបានគេបោះចូលទៅក្នុងភ្លើងនរកនោះប្រសើរជាង ឬក៏អ្នកដែលបានមកដល់នៅថ្ងៃបរលោកដោយមានសុវត្ថិភាព(រួចផុតពីទណ្ឌកម្ម)នោះប្រសើរជាង? ចូរពួកអ្នកធ្វើនូវអ្វីដែលពួកអ្នកចង់ចុះ។ ពិតប្រាកដណាស់ ទ្រង់ឃើញបំផុតចំពោះអ្វីដែលពួកអុ្នកប្រព្រឹត្ត។
See all translations of this verse →
إِنَّ ٱلَّذِينَ كَفَرُوا۟ بِٱلذِّكْرِ لَمَّا جَآءَهُمْ وَإِنَّهُۥ لَكِتَٰبٌ عَزِيزٌ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងគម្ពីរគួរអាននៅពេលដែលវាបានមកដល់ពួកគេហើយនោះ (ពួកគេពិតជានឹងត្រូវទទួលទណ្ឌកម្ម)។ ហើយពិតប្រាកដណាស់ វាគឺជាគម្ពីរដ៏ឧត្តុង្គឧត្តម។
See all translations of this verse →
لَّا يَأْتِيهِ ٱلْبَٰطِلُ مِنۢ بَيْنِ يَدَيْهِ وَلَا مِنْ خَلْفِهِۦ تَنزِيلٌ مِّنْ حَكِيمٍ حَمِيدٍ
Khmer Translation - Rowwad Translation Centerប្រការមិនពិតមិនអាចមកដល់វា(គម្ពីរគួរអាន)បានឡើយ ទាំងនៅពីមុខ និងទាំងនៅពីក្រោយវា។ ជាការបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាគតិបណ្ឌិត ជាអ្នកដែលត្រូវបានគេកោតសរសើរបំផុត។
See all translations of this verse →
مَّا يُقَالُ لَكَ إِلَّا مَا قَدْ قِيلَ لِلرُّسُلِ مِن قَبْلِكَ إِنَّ رَبَّكَ لَذُو مَغْفِرَةٍ وَذُو عِقَابٍ أَلِيمٍ
Khmer Translation - Rowwad Translation Centerអ្វីដែលគេនិយាយទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់) ក៏ដូចតែអ្វីដែលគេបាននិយាយទៅកាន់បណ្តាអ្នកនាំសារជំនាន់មុនអ្នកដូចគ្នាដែរ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់មានការអភ័យទោស និងមានទណ្ឌកម្មដ៏ឈឺចាប់បំផុត។
See all translations of this verse →
وَلَوْ جَعَلْنَٰهُ قُرْءَانًا أَعْجَمِيًّا لَّقَالُوا۟ لَوْلَا فُصِّلَتْ ءَايَٰتُهُۥٓ ءَا۬عْجَمِىٌّ وَعَرَبِىٌّ قُلْ هُوَ لِلَّذِينَ ءَامَنُوا۟ هُدًى وَشِفَآءٌ وَٱلَّذِينَ لَا يُؤْمِنُونَ فِىٓ ءَاذَانِهِمْ وَقْرٌ وَهُوَ عَلَيْهِمْ عَمًى أُو۟لَٰٓئِكَ يُنَادَوْنَ مِن مَّكَانٍۭ بَعِيدٍ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះជាភាសាផ្សេងពីភាសាអារ៉ាប់នោះ ប្រាកដជាពួកគេនឹងនិយាយថា៖ ហេតុអ្វីបានជាគេមិនបកស្រាយបញ្ជាក់នូវវាក្យខណ្ឌទាំងឡាយរបស់វា? តើអាចទេដែលគម្ពីរគួរអាននេះជាភាសាផ្សេង ខណៈដែលគាត់(ព្យាការីមូហាំម៉ាត់)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ វា(គម្ពីរគួរអាន)ជាការចង្អុលបង្ហាញ និងជាឱសថព្យាបាលសម្រាប់បណ្តាអ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ នៅក្នុងត្រចៀករបស់ពួកគេ គឺមានឆ្នុក ហើយវាគឺជាភាពងងឹតចំពោះពួកគេ។ ពួកទាំងនោះ(ហាក់បីដូចជា)ត្រូវបានគេស្រែកហៅពីទីកន្លែងដ៏ឆ្ងាយដូច្នោះដែរ។
See all translations of this verse →
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَٰبَ فَٱخْتُلِفَ فِيهِ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِىَ بَيْنَهُمْ وَإِنَّهُمْ لَفِى شَكٍّ مِّنْهُ مُرِيبٍ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ ក្រោយមក គេបានខ្វែងគំនិតគ្នាចំពោះវា។ ហើយប្រសិនបើគ្មានការកំណត់កាលពីមុនពីព្រះជាម្ចាស់របស់អ្នកទេនោះ ប្រាកដជាទ្រង់នឹងកាត់សេចក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេ(ពួកគ្មានជំនឿ) គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំងពីវា(គម្ពីរគួរអាន)។
See all translations of this verse →
مَّنْ عَمِلَ صَٰلِحًا فَلِنَفْسِهِۦ وَمَنْ أَسَآءَ فَعَلَيْهَا وَمَا رَبُّكَ بِظَلَّٰمٍ لِّلْعَبِيدِ
Khmer Translation - Rowwad Translation Centerជនណាដែលបានសាងទង្វើកុសល វាគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលបានសាងអំពើអាក្រក់ វាក៏នឹងធ្លាក់លើរូបគេដូចគ្នា។ ហើយព្រះជាម្ចាស់របស់អ្នកមិនមែនជាអ្នកបំពានលើខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)ឡើយ។
See all translations of this verse →
إِلَيْهِ يُرَدُّ عِلْمُ ٱلسَّاعَةِ وَمَا تَخْرُجُ مِن ثَمَرَٰتٍ مِّنْ أَكْمَامِهَا وَمَا تَحْمِلُ مِنْ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِۦ وَيَوْمَ يُنَادِيهِمْ أَيْنَ شُرَكَآءِى قَالُوٓا۟ ءَاذَنَّٰكَ مَا مِنَّا مِن شَهِيدٍ
Khmer Translation - Rowwad Translation Centerចំណេះដឹងនៃថ្ងៃបរលោក គឺត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។ គ្មានផ្លែឈើអ្វីមួយដែលចេញពីស្រទាប់របស់វា ហើយក៏គ្មានសត្វញីណាមួយពរពោះ និងកើតកូននោះដែរ លើកលែងតែដោយការដឹងរបស់ទ្រង់ទាំងអស់។ ហើយនៅថ្ងៃដែលទ្រង់ហៅពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)ថា៖ តើដៃគូទាំងឡាយរបស់យើង(ដែលពួកអ្នកធ្លាប់អះអាង)នោះនៅឯណា? ពួកគេឆ្លើយថា៖ យើងខ្ញុំសូមទទួលស្គាល់នៅចំពោះមុខព្រះអង្គថា គ្មាននរណាម្នាក់នៃយើងខ្ញុំធ្វើសាក្សីថា ព្រះអង្គមានដៃគូឡើយ។
See all translations of this verse →
وَضَلَّ عَنْهُم مَّا كَانُوا۟ يَدْعُونَ مِن قَبْلُ وَظَنُّوا۟ مَا لَهُم مِّن مَّحِيصٍ
Khmer Translation - Rowwad Translation Centerហើយអ្វីដែលពួកគេធ្លាប់គោរពសក្ការៈកាលពីមុននោះ បានបាត់បង់អំពីពួកគេ។ ហើយពួកគេបានដឹងយ៉ាងច្បាស់ថា គ្មានកន្លែងជ្រកកោនសម្រាប់ពួកគេ(ពីទណ្ឌកម្ម)នោះឡើយ។
See all translations of this verse →
لَّا يَسْـَٔمُ ٱلْإِنسَٰنُ مِن دُعَآءِ ٱلْخَيْرِ وَإِن مَّسَّهُ ٱلشَّرُّ فَيَـُٔوسٌ قَنُوطٌ
Khmer Translation - Rowwad Translation Centerមនុស្សលោកមិនធុញទ្រាន់នឹងការសុំចង់បានប្រការល្អនោះឡើយ។ តែប្រសិនបើគេជួបប្រទះប្រការអាក្រក់វិញ ពេលនោះពួកគេនឹងមានការអស់សង្ឃឹមយ៉ាងខ្លាំង។
See all translations of this verse →
وَلَئِنْ أَذَقْنَٰهُ رَحْمَةً مِّنَّا مِنۢ بَعْدِ ضَرَّآءَ مَسَّتْهُ لَيَقُولَنَّ هَٰذَا لِى وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةً وَلَئِن رُّجِعْتُ إِلَىٰ رَبِّىٓ إِنَّ لِى عِندَهُۥ لَلْحُسْنَىٰ فَلَنُنَبِّئَنَّ ٱلَّذِينَ كَفَرُوا۟ بِمَا عَمِلُوا۟ وَلَنُذِيقَنَّهُم مِّنْ عَذَابٍ غَلِيظٍ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើយើងបានឱ្យគេភ្លក់នូវក្តីមេត្តាករុណាអំពីយើងក្រោយពីគេទទួលនូវគ្រោះ ប្រាកដជាគេនឹងនិយាយថា៖ នេះគឺដោយសារខ្ញុំស័ក្ដិសមនឹងទទួលបានវា។ ហើយខ្ញុំមិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះឡើយ។ តែប្រសិនបើខ្ញុំត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំវិញ ប្រាកដជាខ្ញុំនឹងទទួលបាននូវប្រការល្អនៅឯទ្រង់ជាមិនខាន។ ដូច្នេះ យើង(អល់ឡោះ)ប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនូវអ្វីដែលពួកគេបានប្រព្រឹត្ត ហើយយើងប្រាកដជានឹងឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏ខ្លាំងក្លាជាទីបំផុត។
See all translations of this verse →
وَإِذَآ أَنْعَمْنَا عَلَى ٱلْإِنسَٰنِ أَعْرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ فَذُو دُعَآءٍ عَرِيضٍ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្ស គេបានបែរចេញពីការដឹងគុណ។ តែនៅពេលដែលគេជួបប្រទះនឹងប្រការអាក្រក់វិញនោះ គឺគេបួងសួងសុំយ៉ាងច្រើន។
See all translations of this verse →
قُلْ أَرَءَيْتُمْ إِن كَانَ مِنْ عِندِ ٱللَّهِ ثُمَّ كَفَرْتُم بِهِۦ مَنْ أَضَلُّ مِمَّنْ هُوَ فِى شِقَاقٍۭ بَعِيدٍ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)ពិតជាមកពីអល់ឡោះមែន ក្រោយមក ពួកអ្នកបែរជាប្រឆាំងនឹងវាទៅវិញ ថាតើអ្នកណាដែលវង្វេងជាងអ្នកដែលខ្វែងគំនិតគ្នាដ៏សែនឆ្ងាយ(អំពីការពិត)នោះ?
See all translations of this verse →
سَنُرِيهِمْ ءَايَٰتِنَا فِى ٱلْـَٔافَاقِ وَفِىٓ أَنفُسِهِمْ حَتَّىٰ يَتَبَيَّنَ لَهُمْ أَنَّهُ ٱلْحَقُّ أَوَلَمْ يَكْفِ بِرَبِّكَ أَنَّهُۥ عَلَىٰ كُلِّ شَىْءٍ شَهِيدٌ
Khmer Translation - Rowwad Translation Centerយើងនឹងឱ្យពួកគេបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងគ្រប់ទិសទីនៃផែនដី និងនៅក្នុងខ្លួនរបស់ពួកគេផ្ទាល់ រហូតដល់វាបានបញ្ជាក់យ៉ាងច្បាស់សម្រាប់ពួកគេថា៖ ជាការពិតណាស់ វា(គម្ពីរគួរអាន) គឺជាការពិត។ តើមិនគ្រប់គ្រាន់ទៀតឬដែលព្រះជាម្ចាស់របស់អ្នកទ្រង់ជាសាក្សីលើរាល់អ្វីៗទាំងអស់។
See all translations of this verse →
أَلَآ إِنَّهُمْ فِى مِرْيَةٍ مِّن لِّقَآءِ رَبِّهِمْ أَلَآ إِنَّهُۥ بِكُلِّ شَىْءٍ مُّحِيطٌۢ
Khmer Translation - Rowwad Translation Centerតើពុំមែនទេឬដែលថា ពិតណាស់ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យអំពីការជួបនឹងព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក)។ តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ទ្រង់មហាជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។
See all translations of this verse →
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
→