وَمِنْ ءَايَٰتِهِۦٓ أَنَّكَ تَرَى ٱلْأَرْضَ خَٰشِعَةً فَإِذَآ أَنزَلْنَا عَلَيْهَا ٱلْمَآءَ ٱهْتَزَّتْ وَرَبَتْ إِنَّ ٱلَّذِىٓ أَحْيَاهَا لَمُحْىِ ٱلْمَوْتَىٰٓ إِنَّهُۥ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ផងដែរ គឺពិតណាស់អ្នកបានឃើញផែនដីរាំងស្ងួត។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏រស់រានមានជីវិត និងមានរុក្ខជាតិដុះឡើង។ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឱ្យវា(ដី)មានជីវិតឡើងវិញ(មានរុក្ខជាតិដុះ) គឺពិតជាអ្នកដែលអាចធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាមានអានុភាពលើអ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Associationហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ជាច្រើនទៀតនោះ គឺពិតប្រាកដណាស់ អ្នកឃើញផែនដីរាំងស្ងួតគ្មានជីជាតិ។ តែនៅ ពេលដែលយើងបានបញ្ចុះទឹកភ្លៀងមកលើផែនដីនោះ វាក៏រស់រាន មានជីវិតនិងធ្វើឱ្យរុក្ខជាតិដុះលូតលាស់ឡើងវិញ។ ពិតប្រាកដ ណាស់ អ្នកដែលធ្វើឱ្យផែនដីរស់ឡើងវិញ(មានជីជាតិ) គឺជាអ្នក ដែលធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញ។ ពិតប្រាកដណាស់ ទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។