وَقَيَّضْنَا لَهُمْ قُرَنَآءَ فَزَيَّنُوا۟ لَهُم مَّا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَحَقَّ عَلَيْهِمُ ٱلْقَوْلُ فِىٓ أُمَمٍ قَدْ خَلَتْ مِن قَبْلِهِم مِّنَ ٱلْجِنِّ وَٱلْإِنسِ إِنَّهُمْ كَانُوا۟ خَٰسِرِينَ
Khmer Translation - Rowwad Translation Centerហើយយើងបានរៀបចំសម្រាប់ពួកទាំងនោះឱ្យមានគូកន(អំពីពួកស្ហៃតន)ដោយពួកវាតុបតែងលម្អឱ្យពួកគេទាំងពីខាងមុខ និងពីខាងក្រោយពួកគេ។ ហើយពាក្យ(ទណ្ឌកម្ម)ក៏បានធ្លាក់ទៅលើពួកគេដូចប្រជាជាតិជំនាន់មុនជាច្រើននៃពពួកជិន និងមនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលខាតបង់បំផុត។
Khmer Translation - Islamic Community Development Associationហើយយើងបានរៀបចំឱ្យពួកគេមានគូកនដ៏ជិតស្និទ្ធ (ស្ហៃតននិងមនុស្សលោក) រួចមកគូកននោះបានលំអសម្រាប់ ពួកគេនូវអ្វីដែលនៅចំពោះមុខពួកគេ(អំពើអាក្រក់នៅក្នុងលោកិយ នេះ) និងអ្វីដែលនៅខាងក្រោយពួកគេ(មិនជឿនឹងថ្ងៃបរលោក)។ ហើយទារុណកម្មបានធ្លាក់ទៅលើពួកគេ ដូចជាទារុណកម្មដែលបាន ធ្លាក់ទៅលើប្រជាជាតិដែលបានកន្លងផុតមុនពួកគេអំពីជិន និង មនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់។