caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Fussilat វាក្យខណ្ឌ 16

ម៉ាកកah · revelation order 61 · 41:16

فَأَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِىٓ أَيَّامٍ نَّحِسَاتٍ لِّنُذِيقَهُمْ عَذَابَ ٱلْخِزْىِ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَلَعَذَابُ ٱلْـَٔاخِرَةِ أَخْزَىٰ وَهُمْ لَا يُنصَرُونَ

Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ជូនព្យុះត្រជាក់ខ្លាំងបំផុតទៅកាន់ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃដ៏អាក្រក់ ដើម្បីឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏អាម៉ាស់បំផុតនៅក្នុងជីវិតលោកិយ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺកាន់តែធ្វើឱ្យពួកគេអាម៉ាស់ជាងនេះទៅទៀត។ ហើយពួកគេនឹងមិនត្រូវបានគេជួយឡើយ។
Khmer Translation - Islamic Community Development Associationហើយយើងបានបញ្ជូនខ្យល់ព្យុះដ៏ខ្លាំងក្លាបក់បោកទៅលើ ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃបន្ដបន្ទាប់គ្នា ដើម្បីយើងឱ្យពួកគេ ភ្លក្សទារុណកម្មដ៏អាម៉ាស់ក្នុងការរស់នៅលើលោកិយនេះ។ រីឯ ទារុណកម្មនៅថ្ងៃបរលោកវិញគឺអាម៉ាស់ជាងនេះទៅទៀត ហើយ ពួកគេមិនត្រូវបានគេជួយឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70