وَلَئِنْ أَذَقْنَٰهُ رَحْمَةً مِّنَّا مِنۢ بَعْدِ ضَرَّآءَ مَسَّتْهُ لَيَقُولَنَّ هَٰذَا لِى وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةً وَلَئِن رُّجِعْتُ إِلَىٰ رَبِّىٓ إِنَّ لِى عِندَهُۥ لَلْحُسْنَىٰ فَلَنُنَبِّئَنَّ ٱلَّذِينَ كَفَرُوا۟ بِمَا عَمِلُوا۟ وَلَنُذِيقَنَّهُم مِّنْ عَذَابٍ غَلِيظٍ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើយើងបានឱ្យគេភ្លក់នូវក្តីមេត្តាករុណាអំពីយើងក្រោយពីគេទទួលនូវគ្រោះ ប្រាកដជាគេនឹងនិយាយថា៖ នេះគឺដោយសារខ្ញុំស័ក្ដិសមនឹងទទួលបានវា។ ហើយខ្ញុំមិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះឡើយ។ តែប្រសិនបើខ្ញុំត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំវិញ ប្រាកដជាខ្ញុំនឹងទទួលបាននូវប្រការល្អនៅឯទ្រង់ជាមិនខាន។ ដូច្នេះ យើង(អល់ឡោះ)ប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនូវអ្វីដែលពួកគេបានប្រព្រឹត្ត ហើយយើងប្រាកដជានឹងឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏ខ្លាំងក្លាជាទីបំផុត។
Khmer Translation - Islamic Community Development Associationតែប្រសិនបើយើងឱ្យគេភ្លក្សនូវក្ដីមេត្ដាករុណាពីយើង បន្ទាប់ពីគ្រោះមហន្ដរាយបានបៀតបៀនគេហើយនោះ គេពិតជា នឹងនិយាយថាៈ នេះដោយសារតែគុណសម្បត្ដិរបស់ខ្ញុំ ហើយខ្ញុំមិន គិតថា ថ្ងៃបរលោកនឹងកើតឡើងឡើយ។ ហើយប្រសិនបើខ្ញុំត្រូវ បានគេឱ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់ខ្ញុំវិញនោះ ពិតប្រាកដណាស់ខ្ញុំនឹងទទួលបាននូវប្រការល្អ(ឋានសួគ៌)ដែលមាននៅជាមួយ នឹងទ្រង់។ ដូចេ្នះ យើងប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនូវអ្វី ដែលពួកគេបានប្រព្រឹត្ដ។ ហើយយើងប្រាកដជានឹងឱ្យពួកគេភ្លក្ស នូវទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។