وَلَوْ جَعَلْنَٰهُ قُرْءَانًا أَعْجَمِيًّا لَّقَالُوا۟ لَوْلَا فُصِّلَتْ ءَايَٰتُهُۥٓ ءَا۬عْجَمِىٌّ وَعَرَبِىٌّ قُلْ هُوَ لِلَّذِينَ ءَامَنُوا۟ هُدًى وَشِفَآءٌ وَٱلَّذِينَ لَا يُؤْمِنُونَ فِىٓ ءَاذَانِهِمْ وَقْرٌ وَهُوَ عَلَيْهِمْ عَمًى أُو۟لَٰٓئِكَ يُنَادَوْنَ مِن مَّكَانٍۭ بَعِيدٍ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះជាភាសាផ្សេងពីភាសាអារ៉ាប់នោះ ប្រាកដជាពួកគេនឹងនិយាយថា៖ ហេតុអ្វីបានជាគេមិនបកស្រាយបញ្ជាក់នូវវាក្យខណ្ឌទាំងឡាយរបស់វា? តើអាចទេដែលគម្ពីរគួរអាននេះជាភាសាផ្សេង ខណៈដែលគាត់(ព្យាការីមូហាំម៉ាត់)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ វា(គម្ពីរគួរអាន)ជាការចង្អុលបង្ហាញ និងជាឱសថព្យាបាលសម្រាប់បណ្តាអ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ នៅក្នុងត្រចៀករបស់ពួកគេ គឺមានឆ្នុក ហើយវាគឺជាភាពងងឹតចំពោះពួកគេ។ ពួកទាំងនោះ(ហាក់បីដូចជា)ត្រូវបានគេស្រែកហៅពីទីកន្លែងដ៏ឆ្ងាយដូច្នោះដែរ។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើយើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាភាសា ផេ្សង(ក្រៅពីភាសាអារ៉ាប់) ពួកគេ(ពួកគ្មានជំនឿ)ពិតជានិយាយ ថាៈ ហេតុអ្វីបានជាគេមិនពន្យល់លំអិតនូវអាយ៉ាត់ៗរបស់វា(ដើម្បី ឱ្យពួកយើងបានយល់ផង)? តើអាចទេវាជាភាសាផេ្សង ហើយ (អ្នកនាំសារ)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ វាគឺជាការចង្អុលបង្ហាញ និងជាឱសថព្យាបាលសម្រាប់បណ្ដា អ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ នៅក្នុងត្រចៀក របស់ពួកគេមានឆ្នុកចុក ហើយវាគឺជាភាពងងឹតចំពោះពួកគេ។ ពួកទាំងនោះ(ហាក់ដូចជា)ត្រូវគេហៅពីទីកន្លែងដ៏ឆ្ងាយ។