caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Ghaafir غافر

85 វាក្យខណ្ឌ · ម៉ាកកah · revelation order 60

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ حمٓ

Khmer Translation - Rowwad Translation Centerហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

See all translations of this verse →

تَنزِيلُ ٱلْكِتَٰبِ مِنَ ٱللَّهِ ٱلْعَزِيزِ ٱلْعَلِيمِ

Khmer Translation - Rowwad Translation Centerការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាដឹងបំផុត។

See all translations of this verse →

غَافِرِ ٱلذَّنۢبِ وَقَابِلِ ٱلتَّوْبِ شَدِيدِ ٱلْعِقَابِ ذِى ٱلطَّوْلِ لَآ إِلَٰهَ إِلَّا هُوَ إِلَيْهِ ٱلْمَصِيرُ

Khmer Translation - Rowwad Translation Center(ទ្រង់)ជាអ្នកអភ័យទោសបំផុតចំពោះបាបកម្ម ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត ជាអ្នកដែលមានការប្រោសប្រទានបំផុត។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ កន្លែងវិលត្រឡប់(នៃខ្ញុំបម្រើទាំងរបស់ទ្រង់) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។

See all translations of this verse →

مَا يُجَٰدِلُ فِىٓ ءَايَٰتِ ٱللَّهِ إِلَّا ٱلَّذِينَ كَفَرُوا۟ فَلَا يَغْرُرْكَ تَقَلُّبُهُمْ فِى ٱلْبِلَٰدِ

Khmer Translation - Rowwad Translation Centerគ្មាននរណាដែលជជែកដេញដោលចំពោះវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះនោះឡើយ លើកលែងតែពួកដែលគ្មានជំនឿប៉ុណ្ណោះ។ ដូច្នេះ ចូរកុំឱ្យការផ្លាស់ប្តូរទីកន្លែងរបស់ពួកគេ(ពួកគ្មានជំនឿ)ក្នុងស្រុកទេសនោះបោកប្រាស់អ្នកឱ្យសោះ។

See all translations of this verse →

كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَٱلْأَحْزَابُ مِنۢ بَعْدِهِمْ وَهَمَّتْ كُلُّ أُمَّةٍۭ بِرَسُولِهِمْ لِيَأْخُذُوهُ وَجَٰدَلُوا۟ بِٱلْبَٰطِلِ لِيُدْحِضُوا۟ بِهِ ٱلْحَقَّ فَأَخَذْتُهُمْ فَكَيْفَ كَانَ عِقَابِ

Khmer Translation - Rowwad Translation Centerក្រុមរបស់ព្យាការីនួហ និងក្រុមជាច្រើនទៀតបន្ទាប់ពីពួកគេបានបដិសេធមុនពួកទាំងនោះ(ពួកមុស្ហរីគីន)ទៅទៀត។ ហើយរាល់ប្រជាជាតិនីមួយៗសុទ្ធតែមានបំណងអាក្រក់ចំពោះអ្នកនាំសាររបស់ពួកគេដើម្បីសម្លាប់គេចោល។ ហើយពួកគេបានជជែកដេញដោលទាំងខុសឆ្គងដើម្បីលុបបំបាត់ការពិតនឹងភាពខុសឆ្គងនោះ។ ហេតុនេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ដូច្នេះ តើទណ្ឌកម្មនោះយ៉ាងដូចម្តេចដែរ?

See all translations of this verse →

وَكَذَٰلِكَ حَقَّتْ كَلِمَتُ رَبِّكَ عَلَى ٱلَّذِينَ كَفَرُوٓا۟ أَنَّهُمْ أَصْحَٰبُ ٱلنَّارِ

Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ ពាក្យបន្ទូលនៃព្រះជាម្ចាស់របស់អ្នកគឺត្រូវបានកំណត់ទៅលើពួកគ្មានជំនឿថា ជាការពិតណាស់ ពួកគេគឺជាពួកឋាននរក។

See all translations of this verse →

ٱلَّذِينَ يَحْمِلُونَ ٱلْعَرْشَ وَمَنْ حَوْلَهُۥ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ وَيُؤْمِنُونَ بِهِۦ وَيَسْتَغْفِرُونَ لِلَّذِينَ ءَامَنُوا۟ رَبَّنَا وَسِعْتَ كُلَّ شَىْءٍ رَّحْمَةً وَعِلْمًا فَٱغْفِرْ لِلَّذِينَ تَابُوا۟ وَٱتَّبَعُوا۟ سَبِيلَكَ وَقِهِمْ عَذَابَ ٱلْجَحِيمِ

Khmer Translation - Rowwad Translation Centerបណ្តាអ្នកដែលទ្រអារ៉ស្ហ(ម៉ាឡាអ៊ីកាត់) ហើយនិងអ្នកដែលនៅជុំវិញវា គឺពួកគេកំពុងតែលើកតម្កើងដោយការកោតសរសើរដល់ព្រះជាម្ចាស់របស់ពួកគេ និងមានជំនឿចំពោះទ្រង់ ព្រមទាំងសុំការអភ័យទោស(ពីអល់ឡោះ)ដល់បណ្តាអ្នកដែលមានជំនឿ(ដោយពួកគេបួងសួងថា៖) បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ក្តីមេត្តាករុណា និងចំណេះដឹងរបស់ព្រះអង្គ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហេតុនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់បណ្តាអ្នកដែលសារភាពកំហុស និងបានដើរតាមមាគ៌ារបស់ព្រះអង្គ ហើយសូមព្រះអង្គមេត្តាការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីមផងចុះ។

See all translations of this verse →

رَبَّنَا وَأَدْخِلْهُمْ جَنَّٰتِ عَدْنٍ ٱلَّتِى وَعَدتَّهُمْ وَمَن صَلَحَ مِنْ ءَابَآئِهِمْ وَأَزْوَٰجِهِمْ وَذُرِّيَّٰتِهِمْ إِنَّكَ أَنتَ ٱلْعَزِيزُ ٱلْحَكِيمُ

Khmer Translation - Rowwad Translation Centerបរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចូលពួកគេទៅក្នុងឋានសួគ៌អាត់និនដែលព្រះអង្គបានសន្យាចំពោះពួកគេ ហើយនិង(បញ្ចូលក្នុងឋានសួគ៌ជាមួយពួកគេផងដែរនូវ)ជីដូនជីតារបស់ពួកគេ ភរិយារបស់ពួកគេ និងកូនចៅរបស់ពួកគេដែលជាអ្នកបានសាងអំពើល្អនោះផង។ ពិតប្រាកដណាស់ ព្រះអង្គមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

See all translations of this verse →

وَقِهِمُ ٱلسَّيِّـَٔاتِ وَمَن تَقِ ٱلسَّيِّـَٔاتِ يَوْمَئِذٍ فَقَدْ رَحِمْتَهُۥ وَذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ

Khmer Translation - Rowwad Translation Centerហើយសូមព្រះអង្គមេត្តាការពារពួកគេពីទង្វើអាក្រក់ទាំងឡាយផង។ ជនណាហើយដែលព្រះអង្គការពារនៅថ្ងៃនោះ(ថ្ងៃបរលោក) គឺព្រះអង្គពិតជាបានផ្តល់ក្តីមេត្តាករុណាដល់គេ។ នោះហើយ គឺជាជោគជ័យដ៏ធំធេង។

See all translations of this verse →

إِنَّ ٱلَّذِينَ كَفَرُوا۟ يُنَادَوْنَ لَمَقْتُ ٱللَّهِ أَكْبَرُ مِن مَّقْتِكُمْ أَنفُسَكُمْ إِذْ تُدْعَوْنَ إِلَى ٱلْإِيمَٰنِ فَتَكْفُرُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ពួកគេត្រូវបានគេស្រែក(ប្រាប់)ថា៖ ពិតប្រាកដណាស់ ការខឹងសម្បារបស់អល់ឡោះ(ចំពោះពួកអ្នក) គឺធំធេងជាងការខឹងសម្បារបស់ពួកអ្នកចំពោះខ្លួនឯងទៅទៀត ខណៈដែលពួកអ្នក(កាលនៅលោកិយ)ត្រូវបានគេអំពាវនាវទៅកាន់ការមានជំនឿ ប៉ុន្តែពួកអ្នកបែរជាប្រឆាំង។

See all translations of this verse →

قَالُوا۟ رَبَّنَآ أَمَتَّنَا ٱثْنَتَيْنِ وَأَحْيَيْتَنَا ٱثْنَتَيْنِ فَٱعْتَرَفْنَا بِذُنُوبِنَا فَهَلْ إِلَىٰ خُرُوجٍ مِّن سَبِيلٍ

Khmer Translation - Rowwad Translation Centerពួកគេបានពោលថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ព្រះអង្គបានឱ្យយើងខ្ញុំស្លាប់ពីរដង និងបានឱ្យយើងខ្ញុំមានជីវិតពីរដង។ ពេលនេះ ពួកយើងទទួលស្គាល់ហើយចំពោះបាបកម្មរបស់យើងខ្ញុំ។ ដូចនេះ តើមានមធ្យោបាយអ្វីដែលអាចឱ្យពួកយើងចេញ(ពីឋាននរក)ដែរឬទេ?

See all translations of this verse →

ذَٰلِكُم بِأَنَّهُۥٓ إِذَا دُعِىَ ٱللَّهُ وَحْدَهُۥ كَفَرْتُمْ وَإِن يُشْرَكْ بِهِۦ تُؤْمِنُوا۟ فَٱلْحُكْمُ لِلَّهِ ٱلْعَلِىِّ ٱلْكَبِيرِ

Khmer Translation - Rowwad Translation Center(ទណ្ឌកម្មលើ)ពួកអ្នកនោះ គឺដោយសារតែនៅពេលណាដែលគេអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ពួកអ្នកបែរជាប្រឆាំងនឹងទ្រង់។ តែប្រសិនបើគេធ្វើស្ហ៊ីរិកចំពោះទ្រង់ ពួកអ្នកបែរជាមានជំនឿទៅវិញ។ ដូច្នេះ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះដែលមហាខ្ពង់ខ្ពស់ មហាធំធេង។

See all translations of this verse →

هُوَ ٱلَّذِى يُرِيكُمْ ءَايَٰتِهِۦ وَيُنَزِّلُ لَكُم مِّنَ ٱلسَّمَآءِ رِزْقًا وَمَا يَتَذَكَّرُ إِلَّا مَن يُنِيبُ

Khmer Translation - Rowwad Translation Centerទ្រង់គឺជាអ្នកដែលបង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់។ ហើយទ្រង់បានបញ្ចុះសម្រាប់ពួកអ្នកនូវទឹកភ្លៀងពីលើមេឃជាលាភសក្ការៈមួយ។ ហើយគ្មានអ្នកណាដែលនឹករលឹកឡើយ លើកលែងតែអ្នកដែលវិលត្រឡប់(ទៅកាន់ទ្រង់)ប៉ុណ្ណោះ។

See all translations of this verse →

فَٱدْعُوا۟ ٱللَّهَ مُخْلِصِينَ لَهُ ٱلدِّينَ وَلَوْ كَرِهَ ٱلْكَٰفِرُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)គោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះសចំពោះទ្រង់ក្នុងសាសនា បើទោះជាពួកគ្មានជំនឿមិនពេញចិត្តក៏ដោយ។

See all translations of this verse →

رَفِيعُ ٱلدَّرَجَٰتِ ذُو ٱلْعَرْشِ يُلْقِى ٱلرُّوحَ مِنْ أَمْرِهِۦ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦ لِيُنذِرَ يَوْمَ ٱلتَّلَاقِ

Khmer Translation - Rowwad Translation Centerទ្រង់មានឋានៈខ្ពស់បំផុត ជាម្ចាស់នៃអារ៉ស្ហ។ ទ្រង់ផ្តល់វ៉ាហ៊ីពីបទបញ្ជារបស់ទ្រង់ទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដើម្បីឱ្យពួកគេព្រមានបន្លាចអំពីថ្ងៃជួបជុំ(ថ្ងៃបរលោក)។

See all translations of this verse →

يَوْمَ هُم بَٰرِزُونَ لَا يَخْفَىٰ عَلَى ٱللَّهِ مِنْهُمْ شَىْءٌ لِّمَنِ ٱلْمُلْكُ ٱلْيَوْمَ لِلَّهِ ٱلْوَٰحِدِ ٱلْقَهَّارِ

Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលពួកគេបានបង្ហាញខ្លួន(ចំពោះមុខអល់ឡោះ)។ គ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីអល់ឡោះបានឡើយ។ (ទ្រង់សួរថា៖) តើអំណាចគ្រប់គ្រងនៅថ្ងៃនេះជាកម្មសិទ្ធិរបស់អ្នកណា? (ទ្រង់បានឆ្លើយដោយអង្គឯងថា៖) ជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយអង្គគត់ ជាអ្នកមហាខ្លាំងក្លាបំផុត។

See all translations of this verse →

ٱلْيَوْمَ تُجْزَىٰ كُلُّ نَفْسٍۭ بِمَا كَسَبَتْ لَا ظُلْمَ ٱلْيَوْمَ إِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ

Khmer Translation - Rowwad Translation Centerនៅថ្ងៃនេះ បុគ្គលគ្រប់រូបនឹងត្រូវគេតបស្នងឲ្យចំពោះអ្វីដែលរូបគេបានប្រព្រឹត្ត។ គ្មានភាពអយុត្តិធម៌នោះឡើយក្នុងថ្ងៃនេះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។

See all translations of this verse →

وَأَنذِرْهُمْ يَوْمَ ٱلْـَٔازِفَةِ إِذِ ٱلْقُلُوبُ لَدَى ٱلْحَنَاجِرِ كَٰظِمِينَ مَا لِلظَّٰلِمِينَ مِنْ حَمِيمٍ وَلَا شَفِيعٍ يُطَاعُ

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេពីថ្ងៃបរលោកដែលជិតមកដល់ ខណៈដែលបេះដូង(របស់ពួកគេ)លោតមកនៅដើមក(ភ័យរន្ធត់)ដោយពួកគេពោរពេញទៅដោយទុក្ខព្រួយ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានមិត្តភក្តិ ហើយក៏គ្មានអ្នកជួយអន្តរាគមន៍ណាដែលទទួលយកគេនោះដែរ។

See all translations of this verse →

يَعْلَمُ خَآئِنَةَ ٱلْأَعْيُنِ وَمَا تُخْفِى ٱلصُّدُورُ

Khmer Translation - Rowwad Translation Centerអល់ឡោះដឹងនូវភាពក្បត់នៃកែវភ្នែក(លួចមើលដោយស្ងាត់ៗ) ហើយនិងអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត។

See all translations of this verse →

وَٱللَّهُ يَقْضِى بِٱلْحَقِّ وَٱلَّذِينَ يَدْعُونَ مِن دُونِهِۦ لَا يَقْضُونَ بِشَىْءٍ إِنَّ ٱللَّهَ هُوَ ٱلسَّمِيعُ ٱلْبَصِيرُ

Khmer Translation - Rowwad Translation Centerហើយអល់ឡោះទ្រង់កាត់សេចក្តីដោយភាពយុត្តិធម៌បំផុត។ ហើយអ្វី(ព្រះនានា)ដែលពួកគេគោរពសក្ការៈក្រៅពីទ្រង់នោះ ពួកវាមិនបានកាត់សេចក្តីអ្វីបន្តិចនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮ មហាឃើញបំផុត។

See all translations of this verse →

أَوَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَٰقِبَةُ ٱلَّذِينَ كَانُوا۟ مِن قَبْلِهِمْ كَانُوا۟ هُمْ أَشَدَّ مِنْهُمْ قُوَّةً وَءَاثَارًا فِى ٱلْأَرْضِ فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمْ وَمَا كَانَ لَهُم مِّنَ ٱللَّهِ مِن وَاقٍ

Khmer Translation - Rowwad Translation Centerតើពួកគេ(ពួកមុស្ហរីគីន)មិនបានធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយរបស់ពួក(បដិសេធ)ជំនាន់មុនពួកគេនោះយ៉ាងដូចម្តេច? ពួកទាំងនោះមានភាពខ្លាំងក្លាជាងពួកគេ ថែមបានបន្សល់ទុកនូវកេរដំណែលនានានៅលើផែនដីច្រើនជាងពួកគេទៅទៀត។ តែអល់ឡោះទ្រង់បានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយសម្រាប់ពួកគេ គឺគ្មានអ្នកដែលការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបានឡើយ។

See all translations of this verse →

ذَٰلِكَ بِأَنَّهُمْ كَانَت تَّأْتِيهِمْ رُسُلُهُم بِٱلْبَيِّنَٰتِ فَكَفَرُوا۟ فَأَخَذَهُمُ ٱللَّهُ إِنَّهُۥ قَوِىٌّ شَدِيدُ ٱلْعِقَابِ

Khmer Translation - Rowwad Translation Centerនោះគឺដោយសារតែមានអ្នកនាំសារជាច្រើនរបស់ពួកគេបានមកដល់ពួកគេដោយនាំមកនូវភស្តុតាងជាច្រើនយ៉ាងច្បាស់លាស់ តែពួកគេបែរជាប្រឆាំងទៅវិញ។ ហេតុនេះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងក្លា ជាអ្នកដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត។

See all translations of this verse →

وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَٰتِنَا وَسُلْطَٰنٍ مُّبِينٍ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាជាមួយនឹងសញ្ញាភស្តុតាងជាច្រើនរបស់យើង និងអំណះអំណាងជាច្រើនយ៉ាងច្បាស់លាស់

See all translations of this verse →

إِلَىٰ فِرْعَوْنَ وَهَٰمَٰنَ وَقَٰرُونَ فَقَالُوا۟ سَٰحِرٌ كَذَّابٌ

Khmer Translation - Rowwad Translation Centerទៅកាន់ហ្វៀរអោន និងហាម៉ាន ហើយនិងករូន តែពួកគេបែរជានិយាយថា៖ (ព្យាការីមូសាគឺជា)គ្រូមន្តអាគម ជាអ្នកដែលភូតកុហកបំផុតទៅវិញ។

See all translations of this verse →

فَلَمَّا جَآءَهُم بِٱلْحَقِّ مِنْ عِندِنَا قَالُوا۟ ٱقْتُلُوٓا۟ أَبْنَآءَ ٱلَّذِينَ ءَامَنُوا۟ مَعَهُۥ وَٱسْتَحْيُوا۟ نِسَآءَهُمْ وَمَا كَيْدُ ٱلْكَٰفِرِينَ إِلَّا فِى ضَلَٰلٍ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលគេ(ព្យាការីមូសា)បាននាំមកឱ្យពួកគេនូវការពិតអំពីយើង ពួកគេនិយាយថា៖ ចូរពួកអ្នកសម្លាប់កូនប្រុសទាំងឡាយរបស់បណ្តាអ្នកដែលមានជំនឿជាមួយគេ ហើយទុកជីវិតកូនស្រីទាំងឡាយរបស់ពួកគេចុះ។ ហើយឧបាយកលរបស់ពួកប្រឆាំង គ្មានអ្វីក្រៅពីភាពវង្វេងនោះឡើយ។

See all translations of this verse →

وَقَالَ فِرْعَوْنُ ذَرُونِىٓ أَقْتُلْ مُوسَىٰ وَلْيَدْعُ رَبَّهُۥٓ إِنِّىٓ أَخَافُ أَن يُبَدِّلَ دِينَكُمْ أَوْ أَن يُظْهِرَ فِى ٱلْأَرْضِ ٱلْفَسَادَ

Khmer Translation - Rowwad Translation Centerហើយហ្វៀរអោនបាននិយាយថា៖ ចូរពួកអ្នកទុកឱ្យយើងសម្លាប់មូសា ហើយឱ្យគេបួងសួងសុំពីព្រះជាម្ចាស់របស់គេ(ឱ្យការពារគេពីយើង)ចុះ។ ពិតណាស់ យើងខ្លាចគេផ្លាស់ប្តូរសាសនារបស់ពួកអ្នក ឬក៏គេបង្កវិនាសកម្មលើផែនដី។

See all translations of this verse →

وَقَالَ مُوسَىٰٓ إِنِّى عُذْتُ بِرَبِّى وَرَبِّكُم مِّن كُلِّ مُتَكَبِّرٍ لَّا يُؤْمِنُ بِيَوْمِ ٱلْحِسَابِ

Khmer Translation - Rowwad Translation Centerហើយព្យាការីមូសាបាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំសុំការការពារពីព្រះជាម្ចាស់របស់ខ្ញុំ និងព្រះជាម្ចាស់របស់ពួកអ្នកឱ្យរួចផុតពីរាល់ពួកក្រអឺតក្រទមដែលគ្មានជំនឿចំពោះថ្ងៃជំនុំជម្រះ។

See all translations of this verse →

وَقَالَ رَجُلٌ مُّؤْمِنٌ مِّنْ ءَالِ فِرْعَوْنَ يَكْتُمُ إِيمَٰنَهُۥٓ أَتَقْتُلُونَ رَجُلًا أَن يَقُولَ رَبِّىَ ٱللَّهُ وَقَدْ جَآءَكُم بِٱلْبَيِّنَٰتِ مِن رَّبِّكُمْ وَإِن يَكُ كَٰذِبًا فَعَلَيْهِ كَذِبُهُۥ وَإِن يَكُ صَادِقًا يُصِبْكُم بَعْضُ ٱلَّذِى يَعِدُكُمْ إِنَّ ٱللَّهَ لَا يَهْدِى مَنْ هُوَ مُسْرِفٌ كَذَّابٌ

Khmer Translation - Rowwad Translation Centerហើយមានបុរសម្នាក់ដែលជាអ្នកមានជំនឿក្នុងចំណោមពូជពង្សរបស់ហ្វៀរអោនដែលបានលាក់បាំងសេចក្តីជំនឿរបស់ខ្លួនបាននិយាយថា៖ តើពួកអ្នកចង់សម្លាប់បុរសម្នាក់ដែលគ្រាន់តែគេនិយាយថា៖ “ព្រះជាម្ចាស់របស់ខ្ញុំ គឺអល់ឡោះ”នោះឬ ខណៈដែលរូបគេបាននាំមកឲ្យពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនពីព្រះជាម្ចាស់របស់ពួកអ្នកនោះ? ប្រសិនបើគេជាអ្នកភូតកុហក នោះការភូតកុហករបស់គេ គឺធ្លាក់ទៅកាន់គេវិញប៉ុណ្ណោះ។ តែប្រសិនបើគេជាអ្នកដែលនិយាយពិតវិញ នោះអ្វី(ទណ្ឌកម្ម)មួយចំនួនដែលគេសន្យាចំពោះពួកអ្នក នឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញដល់ពួកបំពាន និងពួកដែលកុហកភូតភរនោះឡើយ។

See all translations of this verse →

يَٰقَوْمِ لَكُمُ ٱلْمُلْكُ ٱلْيَوْمَ ظَٰهِرِينَ فِى ٱلْأَرْضِ فَمَن يَنصُرُنَا مِنۢ بَأْسِ ٱللَّهِ إِن جَآءَنَا قَالَ فِرْعَوْنُ مَآ أُرِيكُمْ إِلَّا مَآ أَرَىٰ وَمَآ أَهْدِيكُمْ إِلَّا سَبِيلَ ٱلرَّشَادِ

Khmer Translation - Rowwad Translation Centerឱក្រុមរបស់ខ្ញុំ! អំណាចនៅថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ពួកអ្នកដោយពួកអ្នកជាអ្នកឈ្នះនៅលើទឹកដី(អេហ្ស៊ីប)នេះ។ ក៏ប៉ុន្តែ តើអ្នកណាដែលជួយការពារពួកយើងឱ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើវាមកដល់ពួកយើងនោះ? ហ្វៀរអោនបានតបថា៖ អ្វីដែលខ្ញុំបង្ហាញដល់ពួកអ្នក គឺគ្មានអ្វីក្រៅពីការយល់ឃើញរបស់ខ្ញុំនោះឡើយ ហើយអ្វីដែលខ្ញុំចង្អុលបង្ហាញពួកអ្នកនេះ ក៏គ្មានអ្វីក្រៅពីជាមាគ៌ាដ៏ត្រឹមត្រូវនោះដែរ។

See all translations of this verse →

وَقَالَ ٱلَّذِىٓ ءَامَنَ يَٰقَوْمِ إِنِّىٓ أَخَافُ عَلَيْكُم مِّثْلَ يَوْمِ ٱلْأَحْزَابِ

Khmer Translation - Rowwad Translation Centerហើយបុរសដែលមានជំនឿនោះបាននិយាយទៀតថា៖ ឱក្រុមរបស់ខ្ញុំ! (ប្រសិនបើពួកអ្នកសម្លាប់ព្យាការីមូសា) ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលនូវទណ្ឌកម្ម ដូចថ្ងៃរបស់ក្រុមនានា(ដែលទទួលទណ្ឌកម្ម)។

See all translations of this verse →

مِثْلَ دَأْبِ قَوْمِ نُوحٍ وَعَادٍ وَثَمُودَ وَٱلَّذِينَ مِنۢ بَعْدِهِمْ وَمَا ٱللَّهُ يُرِيدُ ظُلْمًا لِّلْعِبَادِ

Khmer Translation - Rowwad Translation Centerដូចជាស្ថានភាពរបស់ក្រុមព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ និងពួកទាំងឡាយបន្ទាប់ពីពួកគេ។ ហើយអល់ឡោះទ្រង់គ្មានបំណងបំពានលើខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)ឡើយ។

See all translations of this verse →

وَيَٰقَوْمِ إِنِّىٓ أَخَافُ عَلَيْكُمْ يَوْمَ ٱلتَّنَادِ

Khmer Translation - Rowwad Translation Centerឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលទណ្ឌកម្មនៅថ្ងៃដែលមនុស្សស្រែកហៅគ្នាទៅវិញទៅមក(ថ្ងៃបរលោក)។

See all translations of this verse →

يَوْمَ تُوَلُّونَ مُدْبِرِينَ مَا لَكُم مِّنَ ٱللَّهِ مِنْ عَاصِمٍ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِنْ هَادٍ

Khmer Translation - Rowwad Translation Centerគឺនៅថ្ងៃដែលពួកអ្នកបែរខ្នងរត់គេច។ សម្រាប់ពួកអ្នក គឺគ្មានអ្នកជួយការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ។ ជនណាហើយដែលអល់ឡោះធ្វើឲ្យវង្វេង ពិតប្រាកដណាស់ សម្រាប់រូបគេគឺគ្មានអ្នកដែលចង្អុលបង្ហាញនោះឡើយ។

See all translations of this verse →

وَلَقَدْ جَآءَكُمْ يُوسُفُ مِن قَبْلُ بِٱلْبَيِّنَٰتِ فَمَا زِلْتُمْ فِى شَكٍّ مِّمَّا جَآءَكُم بِهِۦ حَتَّىٰٓ إِذَا هَلَكَ قُلْتُمْ لَن يَبْعَثَ ٱللَّهُ مِنۢ بَعْدِهِۦ رَسُولًا كَذَٰلِكَ يُضِلُّ ٱللَّهُ مَنْ هُوَ مُسْرِفٌ مُّرْتَابٌ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ព្យាការីយូសុះបាននាំមកឱ្យពួកអ្នកកាលពីមុននូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ ក៏ប៉ុន្តែពួកអ្នកនៅតែមានការមន្ទិលសង្ស័យចំពោះអ្វីដែលគាត់នាំមកឱ្យពួកអ្នក។ លុះនៅពេលដែលគាត់ស្លាប់ ពួកអ្នកនិយាយថា៖ អល់ឡោះជាម្ចាស់នឹងមិនតែងតាំងអ្នកនាំសារណាម្នាក់បន្ទាប់ពីគាត់ទៀតឡើយ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់ធ្វើឱ្យវង្វេងរាល់ជនដែលបំពានដែលមានភាពមន្ទិលសង្ស័យ។

See all translations of this verse →

ٱلَّذِينَ يُجَٰدِلُونَ فِىٓ ءَايَٰتِ ٱللَّهِ بِغَيْرِ سُلْطَٰنٍ أَتَىٰهُمْ كَبُرَ مَقْتًا عِندَ ٱللَّهِ وَعِندَ ٱلَّذِينَ ءَامَنُوا۟ كَذَٰلِكَ يَطْبَعُ ٱللَّهُ عَلَىٰ كُلِّ قَلْبِ مُتَكَبِّرٍ جَبَّارٍ

Khmer Translation - Rowwad Translation Centerពួកដែលជជែកដេញដោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដោយគ្មានអំណះអំណាងណាមួយបានមកដល់ដៃពួកគេទេនោះ វាជារឿងគួរឲ្យខឹងសម្បាបំផុតចំពោះអល់ឡោះ និងចំពោះបណ្តាអ្នកដែលមានជំនឿ។ ក៏ដូច្នោះដែរ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើរាល់ដួងចិត្តពួកដែលក្រអឺតក្រទម និងផ្តាច់ការ។

See all translations of this verse →

وَقَالَ فِرْعَوْنُ يَٰهَٰمَٰنُ ٱبْنِ لِى صَرْحًا لَّعَلِّىٓ أَبْلُغُ ٱلْأَسْبَٰبَ

Khmer Translation - Rowwad Translation Centerហើយហ្វៀរអោនបាននិយាយថា៖ ឱហាម៉ាន! ចូរអ្នកសាងសង់សំណង់មួយឱ្យយើង សង្ឃឹមថាយើងអាចទៅដល់ទ្វារទាំងឡាយបាន។

See all translations of this verse →

أَسْبَٰبَ ٱلسَّمَٰوَٰتِ فَأَطَّلِعَ إِلَىٰٓ إِلَٰهِ مُوسَىٰ وَإِنِّى لَأَظُنُّهُۥ كَٰذِبًا وَكَذَٰلِكَ زُيِّنَ لِفِرْعَوْنَ سُوٓءُ عَمَلِهِۦ وَصُدَّ عَنِ ٱلسَّبِيلِ وَمَا كَيْدُ فِرْعَوْنَ إِلَّا فِى تَبَابٍ

Khmer Translation - Rowwad Translation Centerគឺទ្វារមេឃាទាំងឡាយដើម្បីឲ្យយើង(ឡើង)ទៅមើលព្រះជាម្ចាស់របស់មូសា។ ហើយពិតប្រាកដណាស់ យើងគិតថា រូបគេគឺជាអ្នកដែលភូតកុហក។ ដូច្នោះដែរ គេបានតុបតែងលម្អដល់ហ្វៀរអោននូវទង្វើអាក្រក់របស់គេ និងរារាំងរូបគេពីមាគ៌ា(ត្រឹមត្រូវ)។ ហើយឧបាយកលរបស់ហ្វៀរអោននោះ គឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងភាពខាតបង់នោះឡើយ។

See all translations of this verse →

وَقَالَ ٱلَّذِىٓ ءَامَنَ يَٰقَوْمِ ٱتَّبِعُونِ أَهْدِكُمْ سَبِيلَ ٱلرَّشَادِ

Khmer Translation - Rowwad Translation Centerហើយបុរសដែលមានជំនឿនោះបាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកដើរតាមខ្ញុំចុះ នោះខ្ញុំនឹងចង្អុលបង្ហាញពួកអ្នកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

See all translations of this verse →

يَٰقَوْمِ إِنَّمَا هَٰذِهِ ٱلْحَيَوٰةُ ٱلدُّنْيَا مَتَٰعٌ وَإِنَّ ٱلْـَٔاخِرَةَ هِىَ دَارُ ٱلْقَرَارِ

Khmer Translation - Rowwad Translation Centerឱក្រុមរបស់ខ្ញុំ! តាមពិតឆាកជីវិតលោកិយនេះ គ្រាន់តែជាការសោយសុខ(មួយរយៈពេលខ្លី)ប៉ុណ្ណោះ។ រីឯបរលោកទៅវិញទេ ទើបជាទីកន្លែងដែលអមតៈ។

See all translations of this verse →

مَنْ عَمِلَ سَيِّئَةً فَلَا يُجْزَىٰٓ إِلَّا مِثْلَهَا وَمَنْ عَمِلَ صَٰلِحًا مِّن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌ فَأُو۟لَٰٓئِكَ يَدْخُلُونَ ٱلْجَنَّةَ يُرْزَقُونَ فِيهَا بِغَيْرِ حِسَابٍ

Khmer Translation - Rowwad Translation Centerជនណាដែលបានសាងអំពើអាក្រក់ រូបគេនឹងត្រូវបានគេតបស្នងដូចអ្វីដែលរូបគេបានសាងនោះ។ រីឯជនណាដែលបានសាងទង្វើកុសលមិនថាបុរសឬស្ត្រី ហើយរូបគេជាអ្នកដែលមានជំនឿទៀតនោះ អ្នកទាំងនោះហើយដែលនឹងត្រូវចូលឋានសួគ៌ដោយពួកគេនឹងត្រូវគេប្រទានលាភសក្ការៈឲ្យក្នុងឋានសួគ៌នោះដោយឥតគណនាឡើយ។

See all translations of this verse →

وَيَٰقَوْمِ مَا لِىٓ أَدْعُوكُمْ إِلَى ٱلنَّجَوٰةِ وَتَدْعُونَنِىٓ إِلَى ٱلنَّارِ

Khmer Translation - Rowwad Translation Centerឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាខ្ញុំអំពាវនាវពួកអ្នកទៅរកភាពជោគជ័យ តែពួកអ្នកបែរជាអំពាវនាវខ្ញុំទៅកាន់ឋាននរកទៅវិញបែបនេះ?

See all translations of this verse →

تَدْعُونَنِى لِأَكْفُرَ بِٱللَّهِ وَأُشْرِكَ بِهِۦ مَا لَيْسَ لِى بِهِۦ عِلْمٌ وَأَنَا۠ أَدْعُوكُمْ إِلَى ٱلْعَزِيزِ ٱلْغَفَّٰرِ

Khmer Translation - Rowwad Translation Centerពួកអ្នកអំពាវនាវខ្ញុំដើម្បីឲ្យខ្ញុំប្រឆាំងនឹងអល់ឡោះ និងធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីដែលខ្ញុំគ្មានចំណេះដឹងសោះអំពីវា ខណៈខ្ញុំវិញ គឺអំពាវនាវពួកអ្នកទៅកាន់ព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាអភ័យទោសបំផុត។

See all translations of this verse →

لَا جَرَمَ أَنَّمَا تَدْعُونَنِىٓ إِلَيْهِ لَيْسَ لَهُۥ دَعْوَةٌ فِى ٱلدُّنْيَا وَلَا فِى ٱلْـَٔاخِرَةِ وَأَنَّ مَرَدَّنَآ إِلَى ٱللَّهِ وَأَنَّ ٱلْمُسْرِفِينَ هُمْ أَصْحَٰبُ ٱلنَّارِ

Khmer Translation - Rowwad Translation Centerគ្មានការសង្ស័យឡើយ តាមពិតអ្វីដែលពួកអ្នកអំពាវនាវខ្ញុំទៅកាន់វានោះ គឺមិនសក្តិសមក្នុងការអំពាវនាវទៅកាន់វានោះឡើយ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយពិតណាស់ កន្លែងវិលត្រឡប់របស់ពួកយើង គឺទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន ពួកគេគឺជាពួកឋាននរក។

See all translations of this verse →

فَسَتَذْكُرُونَ مَآ أَقُولُ لَكُمْ وَأُفَوِّضُ أَمْرِىٓ إِلَى ٱللَّهِ إِنَّ ٱللَّهَ بَصِيرٌۢ بِٱلْعِبَادِ

Khmer Translation - Rowwad Translation Centerពិតណាស់ ពួកអ្នកនឹងនឹកឃើញនូវអ្វីដែលខ្ញុំបាននិយាយ(ដាស់តឿន)ទៅកាន់ពួកអ្នក។ ហើយខ្ញុំសូមប្រគល់កិច្ចការរបស់ខ្ញុំទៅកាន់អល់ឡោះ(តែមួយគត់)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)។

See all translations of this verse →

فَوَقَىٰهُ ٱللَّهُ سَيِّـَٔاتِ مَا مَكَرُوا۟ وَحَاقَ بِـَٔالِ فِرْعَوْنَ سُوٓءُ ٱلْعَذَابِ

Khmer Translation - Rowwad Translation Centerដូច្នេះ អល់ឡោះជាម្ចាស់ក៏បានការពាររូបគេពីឧបាយកលអាក្រក់ដែលពួកគេបានរៀបចំ។ ហើយពូជពង្សរបស់ហ្វៀរអោនក៏ត្រូវបានហ៊ុមព័ទ្ធទៅដោយទណ្ឌកម្មដ៏អាក្រក់(លិចលង់ក្នុងទឹកសមុទ្រ)។

See all translations of this verse →

ٱلنَّارُ يُعْرَضُونَ عَلَيْهَا غُدُوًّا وَعَشِيًّا وَيَوْمَ تَقُومُ ٱلسَّاعَةُ أَدْخِلُوٓا۟ ءَالَ فِرْعَوْنَ أَشَدَّ ٱلْعَذَابِ

Khmer Translation - Rowwad Translation Center(ក្រោយពេលពួកគេស្លាប់)ឋាននរកត្រូវបានគេយកមកបង្ហាញពួកគេទាំងព្រឹកទាំងល្ងាច។ ហើយនៅថ្ងៃបរលោក (មានគេនិយាយថា៖) ចូរពួកអ្នកបញ្ចូលបក្សពួកហ្វៀរអោនទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។

See all translations of this verse →

وَإِذْ يَتَحَآجُّونَ فِى ٱلنَّارِ فَيَقُولُ ٱلضُّعَفَٰٓؤُا۟ لِلَّذِينَ ٱسْتَكْبَرُوٓا۟ إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنتُم مُّغْنُونَ عَنَّا نَصِيبًا مِّنَ ٱلنَّارِ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកគេឈ្លោះប្រកែកគ្នានៅក្នុងឋាននរក ពួកដែលទន់ខ្សោយ(ដែលដើរតាមគេ)បាននិយាយទៅកាន់ពួកក្រអឺតក្រទម(ពួកមេដឹកនាំ)ថា៖ ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាអ្នកដែលដើរតាមពួកអ្នក។ ហេតុនេះ តើពួកអ្នកអាចទទួលជំនួសពួកយើងមួយផ្នែកនៃ(ទណ្ឌកម្ម)ភ្លើងនរកបានដែរឬទេ?

See all translations of this verse →

قَالَ ٱلَّذِينَ ٱسْتَكْبَرُوٓا۟ إِنَّا كُلٌّ فِيهَآ إِنَّ ٱللَّهَ قَدْ حَكَمَ بَيْنَ ٱلْعِبَادِ

Khmer Translation - Rowwad Translation Centerពួកក្រអឺតក្រទម(ពួកមេដឹកនាំ)បានតបថា៖ ពិតណាស់ ពួកយើងស្ថិតនៅក្នុងឋាននរកទាំងអស់គ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)រួចទៅហើយ។

See all translations of this verse →

وَقَالَ ٱلَّذِينَ فِى ٱلنَّارِ لِخَزَنَةِ جَهَنَّمَ ٱدْعُوا۟ رَبَّكُمْ يُخَفِّفْ عَنَّا يَوْمًا مِّنَ ٱلْعَذَابِ

Khmer Translation - Rowwad Translation Centerហើយពួកដែលស្ថិតនៅក្នុងឋាននរកបាននិយាយទៅកាន់ឆ្មាំនរកជើហាន់ណាំថា៖ សូមពួកអ្នកមេត្តាបួងសួងសុំពីព្រះជាម្ចាស់របស់ពួកអ្នកឱ្យទ្រង់សម្រាលទណ្ឌកម្មពីពួកយើងមួយថ្ងៃផង។

See all translations of this verse →

قَالُوٓا۟ أَوَلَمْ تَكُ تَأْتِيكُمْ رُسُلُكُم بِٱلْبَيِّنَٰتِ قَالُوا۟ بَلَىٰ قَالُوا۟ فَٱدْعُوا۟ وَمَا دُعَٰٓؤُا۟ ٱلْكَٰفِرِينَ إِلَّا فِى ضَلَٰلٍ

Khmer Translation - Rowwad Translation Centerពួកគេបានតបវិញថា៖ តើបណ្តាអ្នកនាំសាររបស់ពួកអ្នកមិនធ្លាប់បាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ។ ឆ្មាំនរកក៏តបវិញ៖ ដូច្នេះ ចូរពួកអ្នកបួងសួងសុំ(ដោយខ្លួនឯង)ចុះ។ ហើយការបួងសួងរបស់ពួកប្រឆាំង គឺគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវង្វេងនោះឡើយ។

See all translations of this verse →

إِنَّا لَنَنصُرُ رُسُلَنَا وَٱلَّذِينَ ءَامَنُوا۟ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَيَوْمَ يَقُومُ ٱلْأَشْهَٰدُ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើង(អល់ឡោះ)ប្រាកដជានឹងជួយដល់បណ្តាអ្នកនាំសាររបស់យើង និងបណ្តាអ្នកដែលមានជំនឿនៅក្នុងជីវិតលោកិយនេះ និងនៅថ្ងៃដែលសាក្សីទាំងឡាយបានមកធ្វើសាក្សី(ថ្ងៃបរលោក)។

See all translations of this verse →

يَوْمَ لَا يَنفَعُ ٱلظَّٰلِمِينَ مَعْذِرَتُهُمْ وَلَهُمُ ٱللَّعْنَةُ وَلَهُمْ سُوٓءُ ٱلدَّارِ

Khmer Translation - Rowwad Translation Centerគឺនៅថ្ងៃដែលការដោះសាររបស់ពួកបំពានមិនអាចជួយជាប្រយោជន៍អ្វីដល់ពួកគេបានឡើយ។ ហើយសម្រាប់ពួកគេនឹងទទួលនូវបណ្តាសា និងទទួលបានកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។

See all translations of this verse →

وَلَقَدْ ءَاتَيْنَا مُوسَى ٱلْهُدَىٰ وَأَوْرَثْنَا بَنِىٓ إِسْرَٰٓءِيلَ ٱلْكِتَٰبَ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវការចង្អុលបង្ហាញ និងបានឲ្យអម្បូរអ៊ីស្រាអែលទទួលមរតកគម្ពីរ(តាវរ៉ត)។

See all translations of this verse →

هُدًى وَذِكْرَىٰ لِأُو۟لِى ٱلْأَلْبَٰبِ

Khmer Translation - Rowwad Translation Centerជាការចង្អុលបង្ហាញ និងជាការដាស់រំឭកសម្រាប់បញ្ញាជនទាំងឡាយ។

See all translations of this verse →

فَٱصْبِرْ إِنَّ وَعْدَ ٱللَّهِ حَقٌّ وَٱسْتَغْفِرْ لِذَنۢبِكَ وَسَبِّحْ بِحَمْدِ رَبِّكَ بِٱلْعَشِىِّ وَٱلْإِبْكَٰرِ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ហើយចូរអ្នកសុំការអភ័យទោសចំពោះបាបកម្មរបស់អ្នក និងត្រូវលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកទាំងព្រឹក និងល្ងាច។

See all translations of this verse →

إِنَّ ٱلَّذِينَ يُجَٰدِلُونَ فِىٓ ءَايَٰتِ ٱللَّهِ بِغَيْرِ سُلْطَٰنٍ أَتَىٰهُمْ إِن فِى صُدُورِهِمْ إِلَّا كِبْرٌ مَّا هُم بِبَٰلِغِيهِ فَٱسْتَعِذْ بِٱللَّهِ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْبَصِيرُ

Khmer Translation - Rowwad Translation Centerពួកដែលជជែកដេញដោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដោយគ្មានអំណះអំណាងណាមួយបានមកដល់ពួកគេទេនោះ តាមពិតនៅក្នុងដួងចិត្តរបស់ពួកគេ គឺគ្មានអ្វីក្រៅពីភាពក្រអឺតក្រទម។ ពួកគេនឹងមិនទទួលបាន(ដូចអ្វីដែលពួកគេចង់បាន)ជាដាច់ខាត។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការការពារពីអល់ឡោះចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាឃើញបំផុត ។

See all translations of this verse →

لَخَلْقُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ أَكْبَرُ مِنْ خَلْقِ ٱلنَّاسِ وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ

Khmer Translation - Rowwad Translation Centerការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺពិតជាធំធេង(អស្ចារ្យ)ជាងការបង្កើតមនុស្សលោកទៅទៀត។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយ។

See all translations of this verse →

وَمَا يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ وَلَا ٱلْمُسِىٓءُ قَلِيلًا مَّا تَتَذَكَّرُونَ

Khmer Translation - Rowwad Translation Centerមនុស្សខ្វាក់ និងអ្នកដែលមើលឃើញ គឺមិនស្មើគ្នាឡើយ។ ហើយបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ក៏មិនស្មើគ្នានឹងពួកដែលសាងអំពើអាក្រក់នោះដែរ។ អ្វីដែលពួកអ្នកនឹករលឹក គឺតិចតួចបំផុត។

See all translations of this verse →

إِنَّ ٱلسَّاعَةَ لَـَٔاتِيَةٌ لَّا رَيْبَ فِيهَا وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يُؤْمِنُونَ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ ថ្ងៃបរលោកប្រាកដជានឹងមកដល់ដោយគ្មានការសង្ស័យចំពោះវាឡើយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនជឿឡើយ។

See all translations of this verse →

وَقَالَ رَبُّكُمُ ٱدْعُونِىٓ أَسْتَجِبْ لَكُمْ إِنَّ ٱلَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِى سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ

Khmer Translation - Rowwad Translation Centerហើយព្រះជាម្ចាស់របស់ពួកអ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងមកកាន់យើងចុះ នោះយើងនឹងឆ្លើយតបចំពោះពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈមកចំពោះយើង ពួកគេនឹងត្រូវចូលក្នុងនរកជើហាន់ណាំដោយភាពទាបថោកបំផុត។

See all translations of this verse →

ٱللَّهُ ٱلَّذِى جَعَلَ لَكُمُ ٱلَّيْلَ لِتَسْكُنُوا۟ فِيهِ وَٱلنَّهَارَ مُبْصِرًا إِنَّ ٱللَّهَ لَذُو فَضْلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَشْكُرُونَ

Khmer Translation - Rowwad Translation Centerអល់ឡោះគឺជាអ្នកដែលបង្កើតពេលយប់សម្រាប់ពួកអ្នកដើម្បីឱ្យពួកអ្នកបានសម្រាកនៅក្នុងវា និង(បានបង្កើត)ពេលថ្ងៃឲ្យមានពន្លឺ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មានការប្រោសប្រទានបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។

See all translations of this verse →

ذَٰلِكُمُ ٱللَّهُ رَبُّكُمْ خَٰلِقُ كُلِّ شَىْءٍ لَّآ إِلَٰهَ إِلَّا هُوَ فَأَنَّىٰ تُؤْفَكُونَ

Khmer Translation - Rowwad Translation Center(អ្នកដែលប្រទានឧបការគុណទាំងនោះដល់ពួកអ្នក)នោះគឺអល់ឡោះជាព្រះជាម្ចាស់របស់ពួកអ្នក ជាអ្នកដែលបង្កើតអ្វីៗទាំងអស់។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?

See all translations of this verse →

كَذَٰلِكَ يُؤْفَكُ ٱلَّذِينَ كَانُوا۟ بِـَٔايَٰتِ ٱللَّهِ يَجْحَدُونَ

Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ គេក៏បង្វែរពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ(ដូចគ្នាដែរ)។

See all translations of this verse →

ٱللَّهُ ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ قَرَارًا وَٱلسَّمَآءَ بِنَآءً وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ فَتَبَارَكَ ٱللَّهُ رَبُّ ٱلْعَٰلَمِينَ

Khmer Translation - Rowwad Translation Centerអល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតផែនដីសម្រាប់ពួកអ្នក(ឱមនុស្សលោក)ជាកន្លែងរស់នៅ និងបានបង្កើតមេឃជាសំណង់មួយ(នៅពីលើផែនដី)។ ហើយទ្រង់បានបង្កើតពួកអ្នកឱ្យមានរូបរាងល្អសមសួន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកអំពីប្រការល្អៗជាច្រើន។ (អ្នកដែលប្រទានឧបការគុណទាំងនោះដល់ពួកអ្នក)នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ អល់ឡោះមហាឧត្តុង្គឧត្តម ជាព្រះជាម្ចាស់នៃពិភពទាំងឡាយ។

See all translations of this verse →

هُوَ ٱلْحَىُّ لَآ إِلَٰهَ إِلَّا هُوَ فَٱدْعُوهُ مُخْلِصِينَ لَهُ ٱلدِّينَ ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَٰلَمِينَ

Khmer Translation - Rowwad Translation Centerទ្រង់គឺជាអ្នកដែលមានជីវិត(ជាអមតៈ)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់ដោយភាពស្មោះសចំពោះទ្រង់ក្នុងសាសនា។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។

See all translations of this verse →

قُلْ إِنِّى نُهِيتُ أَنْ أَعْبُدَ ٱلَّذِينَ تَدْعُونَ مِن دُونِ ٱللَّهِ لَمَّا جَآءَنِىَ ٱلْبَيِّنَٰتُ مِن رَّبِّى وَأُمِرْتُ أَنْ أُسْلِمَ لِرَبِّ ٱلْعَٰلَمِينَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ គេបានហាមឃាត់ខ្ញុំមិនឱ្យគោរពសក្ការៈទៅចំពោះអ្នកដែលពួកអ្នកគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះនោះឡើយនៅពេលដែលភស្តុតាងដ៏ច្បាស់លាស់ជាច្រើនពីព្រះជាម្ចាស់របស់ខ្ញុំបានមកដល់ខ្ញុំហើយនោះ។ ហើយគេបានបង្គាប់ប្រើខ្ញុំឱ្យប្រគល់ខ្លួនចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់។

See all translations of this verse →

هُوَ ٱلَّذِى خَلَقَكُم مِّن تُرَابٍ ثُمَّ مِن نُّطْفَةٍ ثُمَّ مِنْ عَلَقَةٍ ثُمَّ يُخْرِجُكُمْ طِفْلًا ثُمَّ لِتَبْلُغُوٓا۟ أَشُدَّكُمْ ثُمَّ لِتَكُونُوا۟ شُيُوخًا وَمِنكُم مَّن يُتَوَفَّىٰ مِن قَبْلُ وَلِتَبْلُغُوٓا۟ أَجَلًا مُّسَمًّى وَلَعَلَّكُمْ تَعْقِلُونَ

Khmer Translation - Rowwad Translation Centerទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកអំពីដី។ ក្រោយមក អំពីទឹកកាម រួចមក ក្លាយទៅជាដុំឈាម។ បន្ទាប់មក ទ្រង់បានបញ្ចេញពួកអ្នក(ពីផ្ទៃម្តាយ)ជាទារក។ បន្ទាប់មកទៀត ពួកអ្នកបានធំពេញវ័យ។ ក្រោយមក ពួកអ្នកក៏បានក្លាយទៅជាចាស់ជរា។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់មុននោះ(មុនចាស់ជរា)។ ហើយ(ទ្រង់ធ្វើដូច្នោះ)ដើម្បីឱ្យពួកអ្នករស់រានមានជីវិតរហូតដល់ពេលកំណត់។ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

See all translations of this verse →

هُوَ ٱلَّذِى يُحْىِۦ وَيُمِيتُ فَإِذَا قَضَىٰٓ أَمْرًا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ

Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត។ នៅពេលដែលទ្រង់សម្រេចកិច្ចការអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។

See all translations of this verse →

أَلَمْ تَرَ إِلَى ٱلَّذِينَ يُجَٰدِلُونَ فِىٓ ءَايَٰتِ ٱللَّهِ أَنَّىٰ يُصْرَفُونَ

Khmer Translation - Rowwad Translation Centerតើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែលជជែកដេញដោលចំពោះវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះនោះ ថាតើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?

See all translations of this verse →

ٱلَّذِينَ كَذَّبُوا۟ بِٱلْكِتَٰبِ وَبِمَآ أَرْسَلْنَا بِهِۦ رُسُلَنَا فَسَوْفَ يَعْلَمُونَ

Khmer Translation - Rowwad Translation Centerពួកដែលបានបដិសេធនឹងគម្ពីរ(គួរអាន) ហើយនិងអ្វីដែលយើងបានបញ្ជូនមកតាមរយៈបណ្តាអ្នកនាំសាររបស់យើងនោះ ពួកទាំងនោះគង់តែនឹងដឹងជាមិនខាន។

See all translations of this verse →

إِذِ ٱلْأَغْلَٰلُ فِىٓ أَعْنَٰقِهِمْ وَٱلسَّلَٰسِلُ يُسْحَبُونَ

Khmer Translation - Rowwad Translation Centerនៅពេលដែលខ្នោះត្រូវបានដាក់ជាប់នឹងករបស់ពួកគេ និងច្រវាក់(ត្រូវបានគេចងជាប់នឹងជើង)ដោយពួកគេត្រូវបានគេអូស

See all translations of this verse →

فِى ٱلْحَمِيمِ ثُمَّ فِى ٱلنَّارِ يُسْجَرُونَ

Khmer Translation - Rowwad Translation Centerចូលទៅក្នុងទឹកដ៏ក្តៅបំផុត។ បន្ទាប់មក ពួកគេត្រូវបានគេដុត(នៅក្នុងភ្លើងនរក)។

See all translations of this verse →

ثُمَّ قِيلَ لَهُمْ أَيْنَ مَا كُنتُمْ تُشْرِكُونَ

Khmer Translation - Rowwad Translation Centerក្រោយមក មានគេនិយាយទៅកាន់ពួកគេថា៖ តើឯណាទៅ អ្វីដែលពួកអ្នកធ្លាប់យកមកគោរពសក្ការៈ

See all translations of this verse →

مِن دُونِ ٱللَّهِ قَالُوا۟ ضَلُّوا۟ عَنَّا بَل لَّمْ نَكُن نَّدْعُوا۟ مِن قَبْلُ شَيْـًٔا كَذَٰلِكَ يُضِلُّ ٱللَّهُ ٱلْكَٰفِرِينَ

Khmer Translation - Rowwad Translation Centerផ្សេងពីអល់ឡោះនោះ? ពួកគេបានឆ្លើយថា៖ ពួកវាបានបាត់ចេញពីពួកយើងទៅហើយ។ ផ្ទុយទៅវិញ ពួកយើងមិនធ្លាប់គោរពសក្ការៈទៅចំពោះអ្វីមួយ(ដែលសក្តិសម)កាលពីមុននោះឡើយ។ ក៏ដូច្នោះដែរ អល់ឡោះនឹងធ្វើឱ្យពួកដែលគ្មានជំនឿវង្វេង។

See all translations of this verse →

ذَٰلِكُم بِمَا كُنتُمْ تَفْرَحُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَبِمَا كُنتُمْ تَمْرَحُونَ

Khmer Translation - Rowwad Translation Center(ទណ្ឌកម្មដែលធ្លាក់លើពួកអ្នក)នោះគឺដោយសារតែអ្វីដែលពួកអ្នកធ្លាប់សប្បាយរីករាយនៅលើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែពួកអ្នកក្រអឺតក្រទម។

See all translations of this verse →

ٱدْخُلُوٓا۟ أَبْوَٰبَ جَهَنَّمَ خَٰلِدِينَ فِيهَا فَبِئْسَ مَثْوَى ٱلْمُتَكَبِّرِينَ

Khmer Translation - Rowwad Translation Centerចូរពួកអ្នកចូលតាមទ្វារនានារបស់នរកជើហាន់ណាំដោយស្ថិតនៅទីនោះជាអមតៈចុះ។ ពិតប្រាកដណាស់ កន្លែងរស់នៅរបស់ពួកដែលក្រអឺតក្រទម គឺអាក្រក់បំផុត។

See all translations of this verse →

فَٱصْبِرْ إِنَّ وَعْدَ ٱللَّهِ حَقٌّ فَإِمَّا نُرِيَنَّكَ بَعْضَ ٱلَّذِى نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا يُرْجَعُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ហើយទោះបីជាយើងឱ្យអ្នកបានឃើញនូវប្រការខ្លះៗ(ទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេ ឬក៏យើងអាចឱ្យអ្នកស្លាប់(មុននោះ)ក៏ដោយ ក៏ពួកគេនឹងត្រូវគេនាំត្រឡប់មកកាន់យើង(តែមួយគត់)។

See all translations of this verse →

وَلَقَدْ أَرْسَلْنَا رُسُلًا مِّن قَبْلِكَ مِنْهُم مَّن قَصَصْنَا عَلَيْكَ وَمِنْهُم مَّن لَّمْ نَقْصُصْ عَلَيْكَ وَمَا كَانَ لِرَسُولٍ أَن يَأْتِىَ بِـَٔايَةٍ إِلَّا بِإِذْنِ ٱللَّهِ فَإِذَا جَآءَ أَمْرُ ٱللَّهِ قُضِىَ بِٱلْحَقِّ وَخَسِرَ هُنَالِكَ ٱلْمُبْطِلُونَ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ក្នុងចំណោមពួកគេ មានអ្នកខ្លះយើងបាននិទានប្រាប់អ្នក(នូវរឿងរ៉ាវរបស់ពួកគេ) ហើយមានអ្នកខ្លះទៀត យើងមិនបាននិទានប្រាប់អ្នក(នូវរឿងរ៉ាវរបស់ពួកគេ)ឡើយ។ ហើយគ្មានអ្នកនាំសារណាម្នាក់អាចនាំមកនូវសញ្ញាភស្តុតាងណាមួយឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយនៅពេលដែលបទបញ្ជារបស់អល់ឡោះបានមកដល់ ទ្រង់នឹងកាត់សេចក្តី(រវាងពួកគេ)ដោយយុត្តិធម៌បំផុត។ ហើយនៅទីនោះ ពួកដែលប្រព្រឹត្តខុសនឹងទទួលនូវការខាតបង់។

See all translations of this verse →

ٱللَّهُ ٱلَّذِى جَعَلَ لَكُمُ ٱلْأَنْعَٰمَ لِتَرْكَبُوا۟ مِنْهَا وَمِنْهَا تَأْكُلُونَ

Khmer Translation - Rowwad Translation Centerអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបានបង្កើតសត្វពាហនៈសម្រាប់ពួកអ្នក ដោយមួយចំនួនអំពីពួកវាសម្រាប់ឱ្យពួកអ្នកជិះ ហើយមួយចំនួនទៀត ពួកអ្នកអាចទទួលទានបាន។

See all translations of this verse →

وَلَكُمْ فِيهَا مَنَٰفِعُ وَلِتَبْلُغُوا۟ عَلَيْهَا حَاجَةً فِى صُدُورِكُمْ وَعَلَيْهَا وَعَلَى ٱلْفُلْكِ تُحْمَلُونَ

Khmer Translation - Rowwad Translation Centerហើយចំពោះពួកវាទាំងនោះ គឺមានផលប្រយោជន៍ជាច្រើន(ផ្សេងទៀត)សម្រាប់ពួកអ្នក ។ តាមរយៈវា ពួកអ្នកអាចបំពេញតម្រូវការផ្សេងៗដោយការដឹកជញ្ជូនទៅដល់គោលដៅដែលពួកអ្នកត្រូវការ ហើយគេអាចដឹកជញ្ជូនពួកអ្នកតាមរយៈវា និងតាមរយៈសំពៅផងដែរ។

See all translations of this verse →

وَيُرِيكُمْ ءَايَٰتِهِۦ فَأَىَّ ءَايَٰتِ ٱللَّهِ تُنكِرُونَ

Khmer Translation - Rowwad Translation Centerហើយទ្រង់បានបង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់។ ដូច្នេះ តើមានសញ្ញាភស្តុតាងណាមួយរបស់អល់ឡោះដែលពួកអ្នកមិនទទួលស្គាល់នោះ?

See all translations of this verse →

أَفَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ كَانُوٓا۟ أَكْثَرَ مِنْهُمْ وَأَشَدَّ قُوَّةً وَءَاثَارًا فِى ٱلْأَرْضِ فَمَآ أَغْنَىٰ عَنْهُم مَّا كَانُوا۟ يَكْسِبُونَ

Khmer Translation - Rowwad Translation Centerតើពួកគេមិនធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយរបស់ពួក(បដិសេធ)ជំនាន់មុនពួកគេយ៉ាងដូចម្តេច? ពួកទាំងនោះមានចំនួនច្រើនជាងពួកគេ និងមានកម្លាំងខ្លាំងក្លាជាងពួកគេ ព្រមទាំងបន្សល់ទុកនូវកេរដំណែលនៅលើផែនដីច្រើនជាងពួកគេទៅទៀត។ ក៏ប៉ុន្តែអ្វីដែលពួកគេខិតខំប្រឹងប្រែងនោះ គឺគ្មានផ្តល់ផលប្រយោជន៍អ្វីចំពោះពួកគេឡើយ។

See all translations of this verse →

فَلَمَّا جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَٰتِ فَرِحُوا۟ بِمَا عِندَهُم مِّنَ ٱلْعِلْمِ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់មកកាន់ពួកគេ ពួកគេបែរជារីករាយនឹងចំណេះដឹងដែលពួកគេមានទៅវិញ។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះ ក៏បានហ៊ុមព័ទ្ធពួកគេ។

See all translations of this verse →

فَلَمَّا رَأَوْا۟ بَأْسَنَا قَالُوٓا۟ ءَامَنَّا بِٱللَّهِ وَحْدَهُۥ وَكَفَرْنَا بِمَا كُنَّا بِهِۦ مُشْرِكِينَ

Khmer Translation - Rowwad Translation Centerនៅពេលដែលពួកគេបានឃើញទណ្ឌកម្មរបស់យើង ពួកគេក៏និយាយថា៖ ពួកយើងមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ហើយ ហើយពួកយើងប្រឆាំងចំពោះអ្វីដែលពួកយើងធ្លាប់បានធ្វើស្ហ៊ីរិក។

See all translations of this verse →

فَلَمْ يَكُ يَنفَعُهُمْ إِيمَٰنُهُمْ لَمَّا رَأَوْا۟ بَأْسَنَا سُنَّتَ ٱللَّهِ ٱلَّتِى قَدْ خَلَتْ فِى عِبَادِهِۦ وَخَسِرَ هُنَالِكَ ٱلْكَٰفِرُونَ

Khmer Translation - Rowwad Translation Centerក៏ប៉ុន្តែការមានជំនឿរបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីឡើយនៅពេលដែលពួកគេបានឃើញទណ្ឌកម្មរបស់យើង(ផ្ទាល់នឹងភ្នែក)ហើយនោះ។ វាជាមាគ៌ារបស់អល់ឡោះដែលបានកំណត់រួចទៅហើយចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ហើយនៅទីនោះ ពួកប្រឆាំងក៏ត្រូវទទួលនូវការខាតបង់។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70