وَقَالُوا۟ لِجُلُودِهِمْ لِمَ شَهِدتُّمْ عَلَيْنَا قَالُوٓا۟ أَنطَقَنَا ٱللَّهُ ٱلَّذِىٓ أَنطَقَ كُلَّ شَىْءٍ وَهُوَ خَلَقَكُمْ أَوَّلَ مَرَّةٍ وَإِلَيْهِ تُرْجَعُونَ
Khmer Translation - Rowwad Translation Centerហើយពួកគេបាននិយាយទៅកាន់ស្បែករបស់ពួកគេថា៖ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើង? ពួកវាបានតបថា៖ អល់ឡោះជាអ្នកដែលឲ្យពួកយើង(អវៈយវៈ)អាចនិយាយបាន ជាអ្នកឱ្យអ្វីៗទាំងអស់ចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកតាំងពីដំបូង។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។
Khmer Translation - Islamic Community Development Associationហើយពួកគេបាននិយាយទៅកាន់ស្បែករបស់ពួកគេថាៈ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើង? ស្បែកបានតបថាៈ អល់ឡោះជាអ្នកដែលធ្វើឱ្យអ្វីគ្រប់យ៉ាងចេះនិយាយនោះហើយបាន ធ្វើឱ្យពួកយើងចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួក អ្នកជាលើកដំបូង ហើយពួកអ្នកក៏នឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់ វិញដែរ។