قُلْ إِنَّمَآ أَنَا۠ بَشَرٌ مِّثْلُكُمْ يُوحَىٰٓ إِلَىَّ أَنَّمَآ إِلَٰهُكُمْ إِلَٰهٌ وَٰحِدٌ فَٱسْتَقِيمُوٓا۟ إِلَيْهِ وَٱسْتَغْفِرُوهُ وَوَيْلٌ لِّلْمُشْرِكِينَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា៖ តាមពិត ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈ គឺជាព្រះជាម្ចាស់តែមួយគត់។ ដូច្នេះ ចូរពួកអ្នកប្រកាន់ខ្ជាប់តាមមាគ៌ាដែលនាំ(ពួកអ្នក)ទៅកាន់ទ្រង់ និងសុំការអភ័យទោសពីទ្រង់ចុះ។ ហើយភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលធ្វើស្ហ៊ីរិក។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្សលោក ដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិតប្រាកដ ណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ដូចេ្នះ ចូរពួកអ្នក អនុវត្ដឱ្យបានត្រឹមត្រូវចំពោះទ្រង់ និងត្រូវសុំអភ័យទោសពីទ្រង់។ ហើយភាពអន្ដរាយគឺសម្រាប់ពួកដែលធ្វើស្ហ៊ីរិក។