إِلَيْهِ يُرَدُّ عِلْمُ ٱلسَّاعَةِ وَمَا تَخْرُجُ مِن ثَمَرَٰتٍ مِّنْ أَكْمَامِهَا وَمَا تَحْمِلُ مِنْ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِۦ وَيَوْمَ يُنَادِيهِمْ أَيْنَ شُرَكَآءِى قَالُوٓا۟ ءَاذَنَّٰكَ مَا مِنَّا مِن شَهِيدٍ
Khmer Translation - Rowwad Translation Centerចំណេះដឹងនៃថ្ងៃបរលោក គឺត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។ គ្មានផ្លែឈើអ្វីមួយដែលចេញពីស្រទាប់របស់វា ហើយក៏គ្មានសត្វញីណាមួយពរពោះ និងកើតកូននោះដែរ លើកលែងតែដោយការដឹងរបស់ទ្រង់ទាំងអស់។ ហើយនៅថ្ងៃដែលទ្រង់ហៅពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)ថា៖ តើដៃគូទាំងឡាយរបស់យើង(ដែលពួកអ្នកធ្លាប់អះអាង)នោះនៅឯណា? ពួកគេឆ្លើយថា៖ យើងខ្ញុំសូមទទួលស្គាល់នៅចំពោះមុខព្រះអង្គថា គ្មាននរណាម្នាក់នៃយើងខ្ញុំធ្វើសាក្សីថា ព្រះអង្គមានដៃគូឡើយ។
Khmer Translation - Islamic Community Development Associationដំណឹងនៃថ្ងៃបរលោកគឺត្រូវវិលត្រឡប់ទៅចំពោះទ្រង់តែ មួយគត់។ ហើយគ្រប់ផ្លែឈើដែលចេញពីស្រទាប់របស់វា និងសត្វ លោកភេទញីណាមានផ្ទៃពោះនិងកើតកូននោះ គឺសុទ្ធតែស្ថិតក្រោម ការដឹងរបស់ទ្រង់។ ហើយនៅថ្ងៃដែលទ្រង់ហៅពួកគេ(ពួកមូស្ហរី-គីន)ថាៈ តើឯណាទៅដៃគូរបស់យើង(ដែលពួកអ្នកធ្លាប់គោរព សក្ការៈផេ្សងពីយើង)នោះ? ពួកគេបានតបវិញថាៈ ពួកយើងសូម ជំរាបទ្រង់ថាៈ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងធ្វើសាក្សី(ថា ទ្រង់មានដៃគូ)នោះឡើយ។