ជំពូក Al-Burooj البروج
22 វាក្យខណ្ឌ · ម៉ាកកah · revelation order 27
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلسَّمَآءِ ذَاتِ ٱلْبُرُوجِ
Khmer Translation - Rowwad Translation Center(អល់ឡោះ)ស្បថនឹងមេឃដែលមានគន្លងគោចរជាច្រើន។
See all translations of this verse →
وَٱلْيَوْمِ ٱلْمَوْعُودِ
Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងថ្ងៃ(បរលោក)ដែលគេបានសន្យា។
See all translations of this verse →
وَشَاهِدٍ وَمَشْهُودٍ
Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងសាក្សី និងអ្នកដែលគេធ្វើសាក្សីឱ្យ។
See all translations of this verse →
قُتِلَ أَصْحَٰبُ ٱلْأُخْدُودِ
Khmer Translation - Rowwad Translation Centerគេបានដាក់បណ្ដាសាចំពោះក្រុមអ៊ួខទូត(ដែលជីករណ្ដៅធ្វើទារុណកម្មអ្នកមានជំនឿ)
See all translations of this verse →
ٱلنَّارِ ذَاتِ ٱلْوَقُودِ
Khmer Translation - Rowwad Translation Centerនៅក្នុងរណ្តៅភ្លើងដែលមានកំណាត់អុស
See all translations of this verse →
إِذْ هُمْ عَلَيْهَا قُعُودٌ
Khmer Translation - Rowwad Translation Centerខណៈដែលពួកគេអង្គុយជុំវិញរណ្ដៅភ្លើងនោះ។
See all translations of this verse →
وَهُمْ عَلَىٰ مَا يَفْعَلُونَ بِٱلْمُؤْمِنِينَ شُهُودٌ
Khmer Translation - Rowwad Translation Centerហើយពួកគេជាសាក្សីចំពោះអ្វីដែលពួកគេកំពុងតែប្រព្រឹត្ដទៅលើបណ្ដាអ្នកដែលមានជំនឿ។
See all translations of this verse →
وَمَا نَقَمُوا۟ مِنْهُمْ إِلَّآ أَن يُؤْمِنُوا۟ بِٱللَّهِ ٱلْعَزِيزِ ٱلْحَمِيدِ
Khmer Translation - Rowwad Translation Centerហើយការដែលពួកគេធ្វើទារុណកម្មលើបណ្តាអ្នកមានជំនឿនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកគេមានជំនឿចំពោះអល់ឡោះដ៏មហាខ្លាំងពូកែ ជាទីកោតសរសើរនោះឡើយ។
See all translations of this verse →
ٱلَّذِى لَهُۥ مُلْكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍ شَهِيدٌ
Khmer Translation - Rowwad Translation Centerជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់។
See all translations of this verse →
إِنَّ ٱلَّذِينَ فَتَنُوا۟ ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَٰتِ ثُمَّ لَمْ يَتُوبُوا۟ فَلَهُمْ عَذَابُ جَهَنَّمَ وَلَهُمْ عَذَابُ ٱلْحَرِيقِ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលដុតសម្លាប់បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី ក្រោយមក ពួកគេមិនបានសារភាពកំហុស(ចំពោះអល់ឡោះ)ទេនោះ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មនៃនរកជើហាន់ណាំ ហើយនឹងទទួលនូវទណ្ឌកម្មដោយភ្លើងឆេះសន្ធោសន្ធៅ។
See all translations of this verse →
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ لَهُمْ جَنَّٰتٌ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ ذَٰلِكَ ٱلْفَوْزُ ٱلْكَبِيرُ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ នោះហើយជាជោគជ័យដ៏ធំធេងបំផុត។
See all translations of this verse →
إِنَّ بَطْشَ رَبِّكَ لَشَدِيدٌ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក គឺពិតជាខ្លាំងក្លាបំផុត។
See all translations of this verse →
إِنَّهُۥ هُوَ يُبْدِئُ وَيُعِيدُ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលបានបង្កើត(ភាវៈទាំងអស់)ពីដំបូង ហើយទ្រង់ជាអ្នកត្រឡប់វាមកវិញ។
See all translations of this verse →
وَهُوَ ٱلْغَفُورُ ٱلْوَدُودُ
Khmer Translation - Rowwad Translation Centerហើយទ្រង់ជាអ្នកមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត
See all translations of this verse →
ذُو ٱلْعَرْشِ ٱلْمَجِيدُ
Khmer Translation - Rowwad Translation Centerជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង
See all translations of this verse →
فَعَّالٌ لِّمَا يُرِيدُ
Khmer Translation - Rowwad Translation Centerជាអ្នកដែលធ្វើនូវអ្វីដែលទ្រង់មានចេតនា។
See all translations of this verse →
هَلْ أَتَىٰكَ حَدِيثُ ٱلْجُنُودِ
Khmer Translation - Rowwad Translation Centerតើបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរឬទេនូវដំណឹងរបស់កងទ័ព
See all translations of this verse →
فِرْعَوْنَ وَثَمُودَ
Khmer Translation - Rowwad Translation Centerហ្វៀរអោន និងពួកសាមូដនោះ?
See all translations of this verse →
بَلِ ٱلَّذِينَ كَفَرُوا۟ فِى تَكْذِيبٍ
Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ ពួកគ្មានជំនឿ គឺនៅតែបដិសេធ។
See all translations of this verse →
وَٱللَّهُ مِن وَرَآئِهِم مُّحِيطٌۢ
Khmer Translation - Rowwad Translation Centerហើយអល់ឡោះមហាដឹងជ្រួតជ្រាបអំពីពួកគេ។
See all translations of this verse →
بَلْ هُوَ قُرْءَانٌ مَّجِيدٌ
Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ វាជាគម្ពីរគួរអានដ៏ថ្កុំថ្កើងបំផុត។
See all translations of this verse →
فِى لَوْحٍ مَّحْفُوظٍۭ
Khmer Translation - Rowwad Translation Centerដែលត្រូវបានថែរក្សានៅក្នុងបញ្ជីកំណត់ត្រា(ឡាវហុលម៉ះហ៊្វូស)។
See all translations of this verse →
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
→