caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Nooh نوح

28 វាក្យខណ្ឌ · ម៉ាកកah · revelation order 71

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ إِنَّآ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦٓ أَنْ أَنذِرْ قَوْمَكَ مِن قَبْلِ أَن يَأْتِيَهُمْ عَذَابٌ أَلِيمٌ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គេ (ហើយយើងបានមានបន្ទូលថា៖) ចូរអ្នកដាស់តឿនព្រមានក្រុមរបស់អ្នកមុននឹងទណ្ឌកម្មដ៏ឈឺចាប់បានមកដល់ពួកគេ។

See all translations of this verse →

قَالَ يَٰقَوْمِ إِنِّى لَكُمْ نَذِيرٌ مُّبِينٌ

Khmer Translation - Rowwad Translation Centerគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។

See all translations of this verse →

أَنِ ٱعْبُدُوا۟ ٱللَّهَ وَٱتَّقُوهُ وَأَطِيعُونِ

Khmer Translation - Rowwad Translation Centerចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងកោតខ្លាចទ្រង់ ហើយគោរពប្រតិបត្ដិតាមខ្ញុំ

See all translations of this verse →

يَغْفِرْ لَكُم مِّن ذُنُوبِكُمْ وَيُؤَخِّرْكُمْ إِلَىٰٓ أَجَلٍ مُّسَمًّى إِنَّ أَجَلَ ٱللَّهِ إِذَا جَآءَ لَا يُؤَخَّرُ لَوْ كُنتُمْ تَعْلَمُونَ

Khmer Translation - Rowwad Translation Centerនោះទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងពន្យារអាយុជីវិតពួកអ្នក រហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ពិតប្រាកដណាស់ ពេលវេលាកំណត់របស់អល់ឡោះ កាលណាវាមកដល់ គឺគេមិនពន្យារពេលឡើយ ប្រសិនបើពួកអ្នកបានដឹង។

See all translations of this verse →

قَالَ رَبِّ إِنِّى دَعَوْتُ قَوْمِى لَيْلًا وَنَهَارًا

Khmer Translation - Rowwad Translation Centerគាត់បានពោលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបានអំពាវនាវក្រុមរបស់ខ្ញុំទាំងយប់ទាំងថ្ងៃ។

See all translations of this verse →

فَلَمْ يَزِدْهُمْ دُعَآءِىٓ إِلَّا فِرَارًا

Khmer Translation - Rowwad Translation Centerតែការអំពាវនាវរបស់ខ្ញុំ គ្មានបន្ថែមអ្វីដល់ពួកគេក្រៅពីការគេចចេញនោះឡើយ។

See all translations of this verse →

وَإِنِّى كُلَّمَا دَعَوْتُهُمْ لِتَغْفِرَ لَهُمْ جَعَلُوٓا۟ أَصَٰبِعَهُمْ فِىٓ ءَاذَانِهِمْ وَٱسْتَغْشَوْا۟ ثِيَابَهُمْ وَأَصَرُّوا۟ وَٱسْتَكْبَرُوا۟ ٱسْتِكْبَارًا

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ រាល់ពេលដែលខ្ញុំអំពាវនាវពួកគេដើម្បីព្រះអង្គអភ័យទោសដល់ពួកគេ ពួកគេបែរជាយកម្រាមដៃញ៉ុកត្រចៀកខ្លួនឯង និងបានយកសម្លៀកបំពាក់គ្របមុខ ហើយពួកគេនៅតែបន្ដ(ប្រឆាំង) និងក្អេងក្អាងជាខ្លាំង។

See all translations of this verse →

ثُمَّ إِنِّى دَعَوْتُهُمْ جِهَارًا

Khmer Translation - Rowwad Translation Centerបន្ទាប់មក ខ្ញុំពិតជាបានអំពាវនាវពួកគេដោយបើកចំហ។

See all translations of this verse →

ثُمَّ إِنِّىٓ أَعْلَنتُ لَهُمْ وَأَسْرَرْتُ لَهُمْ إِسْرَارًا

Khmer Translation - Rowwad Translation Centerក្រោយមកទៀត ខ្ញុំពិតជាបានអំពាវនាវពួកគេដោយសំឡេងខ្លាំងៗ ហើយក៏បានអំពាវនាវពួកគេដោយស្ងាត់ៗផងដែរ។

See all translations of this verse →

فَقُلْتُ ٱسْتَغْفِرُوا۟ رَبَّكُمْ إِنَّهُۥ كَانَ غَفَّارًا

Khmer Translation - Rowwad Translation Centerហើយខ្ញុំបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកសុំការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមហាអភ័យទោសបំផុត។

See all translations of this verse →

يُرْسِلِ ٱلسَّمَآءَ عَلَيْكُم مِّدْرَارًا

Khmer Translation - Rowwad Translation Centerទ្រង់នឹងបញ្ចុះទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់មកកាន់ពួកអ្នក។

See all translations of this verse →

وَيُمْدِدْكُم بِأَمْوَٰلٍ وَبَنِينَ وَيَجْعَل لَّكُمْ جَنَّٰتٍ وَيَجْعَل لَّكُمْ أَنْهَٰرًا

Khmer Translation - Rowwad Translation Centerហើយទ្រង់នឹងប្រទាននូវទ្រព្យសម្បត្ដិនិងកូនចៅជាច្រើនដល់ពួកអ្នក និងបង្កើតសម្រាប់ពួកអ្នកនូវចម្ការដំណាំជាច្រើន ហើយនិងបង្កើតសម្រាប់ពួកអ្នកនូវទនេ្លជាច្រើនផងដែរ។

See all translations of this verse →

مَّا لَكُمْ لَا تَرْجُونَ لِلَّهِ وَقَارًا

Khmer Translation - Rowwad Translation Centerហេតុអ្វីបានជាពួកអ្នកមិនខ្លាចចំពោះភាពធំធេងរបស់អល់ឡោះជាម្ចាស់ដូចនេះ?

See all translations of this verse →

وَقَدْ خَلَقَكُمْ أَطْوَارًا

Khmer Translation - Rowwad Translation Centerជាការពិតណាស់ ទ្រង់បានបង្កើតពួកអ្នកជាដំណាក់កាលៗ។

See all translations of this verse →

أَلَمْ تَرَوْا۟ كَيْفَ خَلَقَ ٱللَّهُ سَبْعَ سَمَٰوَٰتٍ طِبَاقًا

Khmer Translation - Rowwad Translation Centerតើពួកអ្នកមិនបានឃើញទេឬ ថាតើអល់ឡោះទ្រង់បង្កើតមេឃប្រាំពីរជាន់តម្រៀបលើគ្នា

See all translations of this verse →

وَجَعَلَ ٱلْقَمَرَ فِيهِنَّ نُورًا وَجَعَلَ ٱلشَّمْسَ سِرَاجًا

Khmer Translation - Rowwad Translation Centerព្រមទាំងបង្កើតនូវព្រះចន្ទនៅលើមេឃជាពន្លឺ និងបង្កើតព្រះអាទិត្យជាជាចង្កៀងយ៉ាងដូចម្តេច?

See all translations of this verse →

وَٱللَّهُ أَنۢبَتَكُم مِّنَ ٱلْأَرْضِ نَبَاتًا

Khmer Translation - Rowwad Translation Centerហើយអល់ឡោះទ្រង់បានបង្កើតពួកអ្នកអំពីដី។

See all translations of this verse →

ثُمَّ يُعِيدُكُمْ فِيهَا وَيُخْرِجُكُمْ إِخْرَاجًا

Khmer Translation - Rowwad Translation Centerបន្ទាប់មក ទ្រង់ត្រលប់ពួកអ្នកទៅក្នុងដីវិញ(បន្ទាប់ពីស្លាប់)។ បន្ទាប់មកទៀត ទ្រង់នឹងបញ្ចេញពួកអ្នក(ពីដីមកវិញនៅថ្ងៃបរលោក)។

See all translations of this verse →

وَٱللَّهُ جَعَلَ لَكُمُ ٱلْأَرْضَ بِسَاطًا

Khmer Translation - Rowwad Translation Centerហើយអល់ឡោះទ្រង់បានបង្កើតផែនដីឱ្យលាតសន្ធឹងសម្រាប់ពួកអ្នក

See all translations of this verse →

لِّتَسْلُكُوا۟ مِنْهَا سُبُلًا فِجَاجًا

Khmer Translation - Rowwad Translation Centerដើម្បីឲ្យពួកអ្នកអាចធ្វើដំណើរនៅលើវាតាមផ្លូវដែលធំទូលាយជាច្រើន។

See all translations of this verse →

قَالَ نُوحٌ رَّبِّ إِنَّهُمْ عَصَوْنِى وَٱتَّبَعُوا۟ مَن لَّمْ يَزِدْهُ مَالُهُۥ وَوَلَدُهُۥٓ إِلَّا خَسَارًا

Khmer Translation - Rowwad Translation Centerព្យាការីនួហបានពោលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ពួកគេបានប្រឆាំងនឹងខ្ញុំ ហើយពួកគេបែរជាដើរតាមជនដែលទ្រព្យសម្បត្ដិ និងកូនចៅរបស់គេមិនបានបន្ថែមអ្វីដល់គេក្រៅតែពីភាពខាតបង់ទៅវិញ។

See all translations of this verse →

وَمَكَرُوا۟ مَكْرًا كُبَّارًا

Khmer Translation - Rowwad Translation Centerហើយពួកគេបានប្រើល្បិចកលមួយយ៉ាងធំ។

See all translations of this verse →

وَقَالُوا۟ لَا تَذَرُنَّ ءَالِهَتَكُمْ وَلَا تَذَرُنَّ وَدًّا وَلَا سُوَاعًا وَلَا يَغُوثَ وَيَعُوقَ وَنَسْرًا

Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមេដឹកនាំ)បាននិយាយថា៖ ចូរពួកអ្នកកុំបោះបង់ព្រះទាំងឡាយរបស់ពួកអ្នក និងកុំបោះបង់បដិមាវ៉ាតទិន, ស៊ូវ៉ាក, យ៉ាហ្គូស, យ៉ាអ៊ូក, និងណាស់រ៉ ឲ្យសោះ។

See all translations of this verse →

وَقَدْ أَضَلُّوا۟ كَثِيرًا وَلَا تَزِدِ ٱلظَّٰلِمِينَ إِلَّا ضَلَٰلًا

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ពួកវាបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយសូមព្រះអង្គកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅពីភាពវងេ្វងនោះឡើយ។

See all translations of this verse →

مِّمَّا خَطِيٓـَٰٔتِهِمْ أُغْرِقُوا۟ فَأُدْخِلُوا۟ نَارًا فَلَمْ يَجِدُوا۟ لَهُم مِّن دُونِ ٱللَّهِ أَنصَارًا

Khmer Translation - Rowwad Translation Centerដោយសារតែកំហុសឆ្គងរបស់ពួកគេ ពួកគេត្រូវបានគេពន្លិច(ដោយទឹកជំនន់)។ ក្រោយមក ពួកគេត្រូវបានគេបញ្ចូលទៅក្នុងឋាននរក។ ពិតណាស់ ពួកគេគ្មានអ្នកជួយណាក្រៅពីអល់ឡោះឡើយ។

See all translations of this verse →

وَقَالَ نُوحٌ رَّبِّ لَا تَذَرْ عَلَى ٱلْأَرْضِ مِنَ ٱلْكَٰفِرِينَ دَيَّارًا

Khmer Translation - Rowwad Translation Centerហើយព្យាការីនួហបានពោលថា៖ បពិតព្រះជាម្ចាស់! សូមព្រះអង្គមេត្ដាកុំទុកឱ្យពួកគ្មានជំនឿណាម្នាក់មានជីវិតនៅលើផែនដីឱ្យសោះ។

See all translations of this verse →

إِنَّكَ إِن تَذَرْهُمْ يُضِلُّوا۟ عِبَادَكَ وَلَا يَلِدُوٓا۟ إِلَّا فَاجِرًا كَفَّارًا

Khmer Translation - Rowwad Translation Centerជាការពិតណាស់ ប្រសិនបើព្រះអង្គទុកឱ្យពួកគេនៅមានជីវិត នោះពួកគេនឹងធ្វើឱ្យខ្ញុំបម្រើរបស់ព្រះអង្គវង្វេងជាមិនខាន។ ហើយពួកគេក៏គ្មានបង្កើតកូនចៅណាក្រៅពីកូនចៅដែលអាក្រក់ និងប្រឆាំងប៉ុណ្ណោះ។

See all translations of this verse →

رَّبِّ ٱغْفِرْ لِى وَلِوَٰلِدَىَّ وَلِمَن دَخَلَ بَيْتِىَ مُؤْمِنًا وَلِلْمُؤْمِنِينَ وَٱلْمُؤْمِنَٰتِ وَلَا تَزِدِ ٱلظَّٰلِمِينَ إِلَّا تَبَارًۢا

Khmer Translation - Rowwad Translation Centerបពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្ដាអភ័យទោសដល់ខ្ញុំ និងឪពុកម្ដាយរបស់ខ្ញុំ ព្រមទាំងបណ្តាអ្នកដែលបានចូលក្នុងផ្ទះរបស់ខ្ញុំក្នុងនាមជាអ្នកមានជំនឿ និងបណ្ដាអ្នកមានជំនឿទាំងប្រុសទាំងស្រីផង។ ហើយសូមព្រះអង្គមេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពាន ក្រៅពីភាពវិនាសនោះឡើយ។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70