ជំពូក Al-Jinn الجن
28 វាក្យខណ្ឌ · ម៉ាកកah · revelation order 40
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ قُلْ أُوحِىَ إِلَىَّ أَنَّهُ ٱسْتَمَعَ نَفَرٌ مِّنَ ٱلْجِنِّ فَقَالُوٓا۟ إِنَّا سَمِعْنَا قُرْءَانًا عَجَبًا
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គេបានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ជាការពិតណាស់ មានមួយក្រុមក្នុងចំណោមពួកជិនបានមកស្ដាប់ខ្ញុំ(សូត្រគម្ពីរគួរអាន)។ ហើយពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឮនូវគម្ពីរគួរអានមួយដ៏អស្ចារ្យ
See all translations of this verse →
يَهْدِىٓ إِلَى ٱلرُّشْدِ فَـَٔامَنَّا بِهِۦ وَلَن نُّشْرِكَ بِرَبِّنَآ أَحَدًا
Khmer Translation - Rowwad Translation Centerដែលចង្អុលបង្ហាញទៅកាន់ភាពត្រឹមត្រូវ។ ដូចនេះ ពួកយើងក៏មានជំនឿចំពោះវា ហើយពួកយើងមិនយកអ្នកណាម្នាក់មកធ្វើស្ហ៊ីរិកនឹងព្រះជាម្ចាស់របស់ពួកយើងឡើយ។
See all translations of this verse →
وَأَنَّهُۥ تَعَٰلَىٰ جَدُّ رَبِّنَا مَا ٱتَّخَذَ صَٰحِبَةً وَلَا وَلَدًا
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ព្រះជាម្ចាស់របស់ពួកយើងដ៏មហាខ្ពង់ខ្ពស់ ទ្រង់គ្មានភរិយា និងគ្មានបុត្រនោះឡើយ។
See all translations of this verse →
وَأَنَّهُۥ كَانَ يَقُولُ سَفِيهُنَا عَلَى ٱللَّهِ شَطَطًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ អ្នកមានបញ្ញាខ្សោយនៃពួកយើង(អ៊ីព្លីស)ធ្លាប់បាននិយាយប្រឌិតទៅលើអល់ឡោះនូវសម្ដីដ៏ជ្រុលហួសហេតុ។
See all translations of this verse →
وَأَنَّا ظَنَنَّآ أَن لَّن تَقُولَ ٱلْإِنسُ وَٱلْجِنُّ عَلَى ٱللَّهِ كَذِبًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានគិតថា ជាការពិតណាស់ មនុស្ស និងជិនមិននិយាយប្រឌិតកុហកលើអល់ឡោះជាដាច់ខាត។
See all translations of this verse →
وَأَنَّهُۥ كَانَ رِجَالٌ مِّنَ ٱلْإِنسِ يَعُوذُونَ بِرِجَالٍ مِّنَ ٱلْجِنِّ فَزَادُوهُمْ رَهَقًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ មានបុរសជាច្រើនក្នុងចំណោមមនុស្សលោកធ្លាប់បានសុំពីបុរសនៃពួកជិន(ឱ្យការពារពួកគេ)។ តែពួកជិនទាំងនោះរឹតតែបន្ថែមនូវការភ័យខ្លាចដល់ពួកគេថែមទៀត។
See all translations of this verse →
وَأَنَّهُمْ ظَنُّوا۟ كَمَا ظَنَنتُمْ أَن لَّن يَبْعَثَ ٱللَّهُ أَحَدًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ពួកគេ(ពួកគ្មានជំនឿ)បានគិតស្មានដូចពួកអ្នក(ជិនគ្មានជំនឿ)ដែរ ដែលថា ពិតណាស់ អល់ឡោះនឹងមិនបង្កើតអ្នកណាម្នាក់ឲ្យរស់ឡើងវិញឡើយ។
See all translations of this verse →
وَأَنَّا لَمَسْنَا ٱلسَّمَآءَ فَوَجَدْنَٰهَا مُلِئَتْ حَرَسًا شَدِيدًا وَشُهُبًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ពួកយើងបានទាមទារ(ចង់ដឹង)ដំណឹងនៅលើមេឃ តែពួកយើងបានប្រទះឃើញថាមេឃពោរពេញទៅដោយអ្នកការពារដ៏រឹងមាំ និងដុំភ្លើងជាច្រើន។
See all translations of this verse →
وَأَنَّا كُنَّا نَقْعُدُ مِنْهَا مَقَٰعِدَ لِلسَّمْعِ فَمَن يَسْتَمِعِ ٱلْـَٔانَ يَجِدْ لَهُۥ شِهَابًا رَّصَدًا
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ពួកយើងធ្លាប់បានឈរជើងនៅតាមទីតាំងមួយចំនួននៅលើមេឃដើម្បីលួចស្តាប់(ដំណឹងផ្សេងៗពីម៉ាឡាអ៊ីកាត់)។ តែឥឡូវនេះ(ក្រោយពីព្យាការីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) នរណាហើយដែលលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់) រូបគេនឹងត្រូវទទួលរងនូវការគប់ដោយដុំភ្លើងជាមិនខាន។
See all translations of this verse →
وَأَنَّا لَا نَدْرِىٓ أَشَرٌّ أُرِيدَ بِمَن فِى ٱلْأَرْضِ أَمْ أَرَادَ بِهِمْ رَبُّهُمْ رَشَدًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ពួកយើងមិនដឹងនោះឡើយថា តើគេចង់ឱ្យអ្នកនៅលើផែនដីបានអាក្រក់ ឬមួយក៏ព្រះជាម្ចាស់របស់ពួកគេចង់ឱ្យពួកគេទទួលបានការចង្អុលបង្ហាញ។
See all translations of this verse →
وَأَنَّا مِنَّا ٱلصَّٰلِحُونَ وَمِنَّا دُونَ ذَٰلِكَ كُنَّا طَرَآئِقَ قِدَدًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង មានអ្នកខ្លះជាអ្នកដែលសាងកុសល ហើយមានអ្នកខ្លះទៀត គឺមិនដូច្នោះឡើយ។ ពួកយើងមានច្រើនក្រុមខុសៗគ្នា។
See all translations of this verse →
وَأَنَّا ظَنَنَّآ أَن لَّن نُّعْجِزَ ٱللَّهَ فِى ٱلْأَرْضِ وَلَن نُّعْجِزَهُۥ هَرَبًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ពួកយើងបានដឹងយ៉ាងប្រាកដថា៖ ពួកយើងមិនអាចគេចផុតពី(បទបញ្ជា)អល់ឡោះនៅលើផែនដីនោះឡើយ ហើយពួកយើងក៏មិនអាចរត់គេចពី(ទណ្ឌកម្ម)ទ្រង់បាននោះដែរ។
See all translations of this verse →
وَأَنَّا لَمَّا سَمِعْنَا ٱلْهُدَىٰٓ ءَامَنَّا بِهِۦ فَمَن يُؤْمِنۢ بِرَبِّهِۦ فَلَا يَخَافُ بَخْسًا وَلَا رَهَقًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ នៅពេលដែលពួកយើងបានឮការចង្អុលបង្ហាញ(គម្ពីរគួរអាន) ពួកយើងក៏មានជំនឿលើវា។ ហេតុនេះ ជនណាហើយដែលមានជំនឿលើព្រះជាម្ចាស់របស់គេនោះ គឺគេមិនខ្លាចបាត់បង់ផលបុណ្យ ហើយក៏មិនខ្លាចគេបំពាននោះដែរ។
See all translations of this verse →
وَأَنَّا مِنَّا ٱلْمُسْلِمُونَ وَمِنَّا ٱلْقَٰسِطُونَ فَمَنْ أَسْلَمَ فَأُو۟لَٰٓئِكَ تَحَرَّوْا۟ رَشَدًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង មានអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម) ហើយក្នុងចំណោមពួកយើង ក៏មានអ្នកដែលល្មើសបំពានផងដែរ។ ដូច្នេះ ជនណាដែលប្រគល់ខ្លួន អ្នកទាំងនោះហើយគឺជាអ្នកដែលស្វែងរកការចង្អុលបង្ហាញ។
See all translations of this verse →
وَأَمَّا ٱلْقَٰسِطُونَ فَكَانُوا۟ لِجَهَنَّمَ حَطَبًا
Khmer Translation - Rowwad Translation Centerរីឯពួកដែលល្មើសបំពានវិញ ពួកគេនឹងក្លាយជាអុសសម្រាប់នរកជើហាន់ណាំ។
See all translations of this verse →
وَأَلَّوِ ٱسْتَقَٰمُوا۟ عَلَى ٱلطَّرِيقَةِ لَأَسْقَيْنَٰهُم مَّآءً غَدَقًا
Khmer Translation - Rowwad Translation Centerហើយប្រសិនបើពួកគេ(ជិននិងមនុស្សលោក)ដើរតាមមាគ៌ា(អ៊ីស្លាម) យើងពិតជានឹងផ្ដល់ឱ្យពួកគេនូវទឹកភ្លៀងយ៉ាងច្រើនជាមិនខាន
See all translations of this verse →
لِّنَفْتِنَهُمْ فِيهِ وَمَن يُعْرِضْ عَن ذِكْرِ رَبِّهِۦ يَسْلُكْهُ عَذَابًا صَعَدًا
Khmer Translation - Rowwad Translation Centerដើម្បីយើងនឹងសាកល្បងពួកគេនឹងវា។ ហើយជនណាដែលងាកចេញពីការរំលឹកនៃព្រះជាម្ចាស់របស់ខ្លួន គេនឹងបញ្ចូលរូបគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
See all translations of this verse →
وَأَنَّ ٱلْمَسَٰجِدَ لِلَّهِ فَلَا تَدْعُوا۟ مَعَ ٱللَّهِ أَحَدًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ម៉ាស្ជិទទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហេតុនេះ ពួកអ្នកមិនត្រូវបួងសួងសុំពីអ្នកណាម្នាក់រួមជាមួយនឹងអល់ឡោះឡើយ។
See all translations of this verse →
وَأَنَّهُۥ لَمَّا قَامَ عَبْدُ ٱللَّهِ يَدْعُوهُ كَادُوا۟ يَكُونُونَ عَلَيْهِ لِبَدًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំបម្រើម្នាក់របស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) បានក្រោកឈរគោរពសក្ការៈចំពោះទ្រង់ ពួកគេ(ជិន)ស្ទើរតែប្រជ្រៀតជាន់លើគ្នា(ដើម្បីស្តាប់ការសូត្រគម្ពីរគួរអាន)ទៅហើយ។
See all translations of this verse →
قُلْ إِنَّمَآ أَدْعُوا۟ رَبِّى وَلَآ أُشْرِكُ بِهِۦٓ أَحَدًا
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិតខ្ញុំបួងសួងសុំពីព្រះជាម្ចាស់របស់ខ្ញុំ(តែមួយគត់) ហើយខ្ញុំមិនយកអ្នកណាម្នាក់មកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ជាដាច់ខាត។
See all translations of this verse →
قُلْ إِنِّى لَآ أَمْلِكُ لَكُمْ ضَرًّا وَلَا رَشَدًا
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំគ្មានលទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់នោះឡើយ ហើយខ្ញុំក៏គ្មានលទ្ធភាពផ្ដល់ការចង្អុលបង្ហាញ(ដល់ពួកអ្នក)នោះដែរ។
See all translations of this verse →
قُلْ إِنِّى لَن يُجِيرَنِى مِنَ ٱللَّهِ أَحَدٌ وَلَنْ أَجِدَ مِن دُونِهِۦ مُلْتَحَدًا
Khmer Translation - Rowwad Translation Centerចូរអ្នកពោលទៀតថា៖ គ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះរូបខ្ញុំពី(ទណ្ឌកម្ម)អល់ឡោះបានឡើយ ហើយខ្ញុំក៏គ្មានកន្លែងជ្រកកោនណាក្រៅពីទ្រង់នោះដែរ។
See all translations of this verse →
إِلَّا بَلَٰغًا مِّنَ ٱللَّهِ وَرِسَٰلَٰتِهِۦ وَمَن يَعْصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًا
Khmer Translation - Rowwad Translation Centerប៉ុន្តែ ខ្ញុំអាចផ្សព្វផ្សាយពីអល់ឡោះ និងសាររបស់ទ្រង់។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ សម្រាប់រូបគេ គឺនរកជើហាន់ណាំដោយរូបគេស្ថិតនៅក្នុងវាជាអមតៈ។
See all translations of this verse →
حَتَّىٰٓ إِذَا رَأَوْا۟ مَا يُوعَدُونَ فَسَيَعْلَمُونَ مَنْ أَضْعَفُ نَاصِرًا وَأَقَلُّ عَدَدًا
Khmer Translation - Rowwad Translation Centerលុះដល់ពេលដែលពួកគេ(ពួកមុស្ហរីគីន)បានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកគេ នៅពេលនោះ ពួកគេនឹងដឹងថា តើអ្នកណាជាអ្នកដែលមានអ្នកជួយដ៏ខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ?
See all translations of this verse →
قُلْ إِنْ أَدْرِىٓ أَقَرِيبٌ مَّا تُوعَدُونَ أَمْ يَجْعَلُ لَهُۥ رَبِّىٓ أَمَدًا
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនដឹងទេថា តើអ្វីដែលគេបានសន្យាចំពោះពួកអ្នកនោះនឹងកើតឡើងឆាប់ៗ ឬក៏ព្រះជាម្ចាស់របស់ខ្ញុំធ្វើឲ្យវានៅមានពេលវែង(ទៅមុខ)ទៀត?
See all translations of this verse →
عَٰلِمُ ٱلْغَيْبِ فَلَا يُظْهِرُ عَلَىٰ غَيْبِهِۦٓ أَحَدًا
Khmer Translation - Rowwad Translation Center(ទ្រង់)ជាអ្នកដឹងនូវប្រការអាថ៌កំបាំង។ ដូចនេះ ទ្រង់មិនលាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ដឹងឡើយ
See all translations of this verse →
إِلَّا مَنِ ٱرْتَضَىٰ مِن رَّسُولٍ فَإِنَّهُۥ يَسْلُكُ مِنۢ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِۦ رَصَدًا
Khmer Translation - Rowwad Translation Centerលើកលែងតែជនណាដែលទ្រង់ពេញចិត្តក្នុងចំណោមអ្នកនាំសារ(របស់ទ្រង់)ប៉ុណ្ណោះ។ ហើយទ្រង់បានចាត់តាំងអ្នកយាម(ម៉ាឡាអ៊ីកាត់)នៅពីខាងមុខនិងនៅពីក្រោយអ្នកនាំសារនោះ។
See all translations of this verse →
لِّيَعْلَمَ أَن قَدْ أَبْلَغُوا۟ رِسَٰلَٰتِ رَبِّهِمْ وَأَحَاطَ بِمَا لَدَيْهِمْ وَأَحْصَىٰ كُلَّ شَىْءٍ عَدَدًۢا
Khmer Translation - Rowwad Translation Centerដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ដឹងថា ជាការពិតណាស់ ពួកគេ(អ្នកនាំសារទាំងឡាយ)ពិតជាបានផ្សព្វផ្សាយសារនៃព្រះជាម្ចាស់របស់ពួកគេប្រាកដមែន។ ហើយទ្រង់ដឹងជ្រួតជ្រាបបំផុតចំពោះអ្វីដែលមាននៅនឹងពួកគេ។ ហើយទ្រង់ដឹងពីចំនួននៃគ្រប់អ្វីៗទាំងអស់។
See all translations of this verse →
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
→