caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Takwir التكوير

29 វាក្យខណ្ឌ · ម៉ាកកah · revelation order 7

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ إِذَا ٱلشَّمْسُ كُوِّرَتْ

Khmer Translation - Rowwad Translation Centerនៅពេលដែលព្រះអាទិត្យត្រូវបានមូរ

See all translations of this verse →

وَإِذَا ٱلنُّجُومُ ٱنكَدَرَتْ

Khmer Translation - Rowwad Translation Centerនិងនៅពេលដែលផ្កាយទាំងឡាយធ្លាក់បែកខ្ចាត់ខ្ចាយ

See all translations of this verse →

وَإِذَا ٱلْجِبَالُ سُيِّرَتْ

Khmer Translation - Rowwad Translation Centerនិងនៅពេលដែលភ្នំទាំងឡាយត្រូវបានគេបំប៉ើង

See all translations of this verse →

وَإِذَا ٱلْعِشَارُ عُطِّلَتْ

Khmer Translation - Rowwad Translation Centerនិងនៅពេលដែលមេអូដ្ឋផើម ត្រូវបានគេបោះបង់ចោល

See all translations of this verse →

وَإِذَا ٱلْوُحُوشُ حُشِرَتْ

Khmer Translation - Rowwad Translation Centerនិងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ

See all translations of this verse →

وَإِذَا ٱلْبِحَارُ سُجِّرَتْ

Khmer Translation - Rowwad Translation Centerនិងនៅពេលសមុទ្រទាំងឡាយត្រូវបានគេដុតឱ្យឆេះ

See all translations of this verse →

وَإِذَا ٱلنُّفُوسُ زُوِّجَتْ

Khmer Translation - Rowwad Translation Centerនិងនៅពេលដែលជីវិតទាំងឡាយត្រូវបានផ្តុំ(ឱ្យនៅតាមក្រុមរៀងខ្លួន)

See all translations of this verse →

وَإِذَا ٱلْمَوْءُۥدَةُ سُئِلَتْ

Khmer Translation - Rowwad Translation Centerនិងនៅពេលទារិកា(ដែលគេកប់ទាំងរស់)ត្រូវបានគេសួរថា៖

See all translations of this verse →

بِأَىِّ ذَنۢبٍ قُتِلَتْ

Khmer Translation - Rowwad Translation Centerតើដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់បែបនេះ?

See all translations of this verse →

وَإِذَا ٱلصُّحُفُ نُشِرَتْ

Khmer Translation - Rowwad Translation Centerនិងនៅពេលដែលបញ្ជីកំណត់ត្រា(ទង្វើរបស់មនុស្ស)ត្រូវបានគេចែកចាយ

See all translations of this verse →

وَإِذَا ٱلسَّمَآءُ كُشِطَتْ

Khmer Translation - Rowwad Translation Centerនិងនៅពេលដែលមេឃាត្រូវបានគេយកចេញ

See all translations of this verse →

وَإِذَا ٱلْجَحِيمُ سُعِّرَتْ

Khmer Translation - Rowwad Translation Centerនិងនៅពេលដែលភ្លើងនរកត្រូវបានដុតបញ្ឆេះឡើង

See all translations of this verse →

وَإِذَا ٱلْجَنَّةُ أُزْلِفَتْ

Khmer Translation - Rowwad Translation Centerនិងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត(អ្នកដែលកោតខ្លាចអល់ឡោះ)

See all translations of this verse →

عَلِمَتْ نَفْسٌ مَّآ أَحْضَرَتْ

Khmer Translation - Rowwad Translation Center(កាលណាហេតុការណ៍ទាំងនោះកើតឡើង) បុគ្គលគ្រប់រូបនឹងដឹងពីអ្វីដែលខ្លួនបានសាង។

See all translations of this verse →

فَلَآ أُقْسِمُ بِٱلْخُنَّسِ

Khmer Translation - Rowwad Translation Center(អល់ឡោះ)ស្បថនឹងហ្វូងតារាដែលបាត់ពន្លឺ។

See all translations of this verse →

ٱلْجَوَارِ ٱلْكُنَّسِ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងហ្វូងតារាដែលដើរតាមគន្លងរបស់វា រួចក៏លិចបាត់ទៅវិញ។

See all translations of this verse →

وَٱلَّيْلِ إِذَا عَسْعَسَ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាចាប់ផ្តើមងងឹត

See all translations of this verse →

وَٱلصُّبْحِ إِذَا تَنَفَّسَ

Khmer Translation - Rowwad Translation Center(ទ្រង់)ស្បថនឹងពេលព្រលឹម នៅពេលដែលចាប់ផ្តើមបពោ្ចញពន្លឺ។

See all translations of this verse →

إِنَّهُۥ لَقَوْلُ رَسُولٍ كَرِيمٍ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ វា(គម្ពីរគួរអាន) ពិតជាបន្ទូល(របស់អល់ឡោះ)ដែលត្រូវបាននាំមកដោយម៉ាឡាអ៊ីកាត់ដ៏ឧត្តុង្គឧត្តម(ជីព្រីល)

See all translations of this verse →

ذِى قُوَّةٍ عِندَ ذِى ٱلْعَرْشِ مَكِينٍ

Khmer Translation - Rowwad Translation Centerជាអ្នកមានអានុភាពខ្លាំងក្លា និងមានឋានៈខ្ពង់ខ្ពស់ចំពោះ(អល់ឡោះ)ព្រះជាម្ចាស់នៃអារ៉ស្ហ។

See all translations of this verse →

مُّطَاعٍ ثَمَّ أَمِينٍ

Khmer Translation - Rowwad Translation Centerជាអ្នកដែលត្រូវបានអ្នកដែលនៅទីនោះ(លើមេឃ)គោរពតាម ជាអ្នកដែលស្មោះត្រង់បំផុត។

See all translations of this verse →

وَمَا صَاحِبُكُم بِمَجْنُونٍ

Khmer Translation - Rowwad Translation Centerហើយមិត្ដភក្តិរបស់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់) ពុំមែនជាមនុស្សវិកលចរិតឡើយ។

See all translations of this verse →

وَلَقَدْ رَءَاهُ بِٱلْأُفُقِ ٱلْمُبِينِ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ គាត់បានឃើញគេ(ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។

See all translations of this verse →

وَمَا هُوَ عَلَى ٱلْغَيْبِ بِضَنِينٍ

Khmer Translation - Rowwad Translation Centerហើយគាត់ក៏មិនមែនជាអ្នកកំណាញ់ក្នុងការផ្សព្វផ្សាយសាររបស់អល់ឡោះនោះដែរ។

See all translations of this verse →

وَمَا هُوَ بِقَوْلِ شَيْطَٰنٍ رَّجِيمٍ

Khmer Translation - Rowwad Translation Centerហើយវា(គម្ពីរគួរអាន)មិនមែនជាពាក្យពេចន៍របស់ស្ហៃតនដែលត្រូវគេដាក់បណ្តាសានោះឡើយ។

See all translations of this verse →

فَأَيْنَ تَذْهَبُونَ

Khmer Translation - Rowwad Translation Centerដូចនេះ តើសតិបញ្ញារបស់ពួកអ្នកបាត់បង់ទៅណាហើយ?

See all translations of this verse →

إِنْ هُوَ إِلَّا ذِكْرٌ لِّلْعَٰلَمِينَ

Khmer Translation - Rowwad Translation Centerវា(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ

See all translations of this verse →

لِمَن شَآءَ مِنكُمْ أَن يَسْتَقِيمَ

Khmer Translation - Rowwad Translation Centerសម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់ស្ថិតនៅលើមាគ៌ាត្រឹមត្រូវ។

See all translations of this verse →

وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّ ٱلْعَٰلَمِينَ

Khmer Translation - Rowwad Translation Centerហើយពួកអ្នកមិនអាចមានចេតនា(ស្ថិតនៅមាគ៌ាត្រឹមត្រូវ)នោះឡើយ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងឡាយទ្រង់មានចេតនាប៉ុណ្ណោះ។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70