caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Az-Zukhruf الزخرف

89 វាក្យខណ្ឌ · ម៉ាកកah · revelation order 63

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ حمٓ

Khmer Translation - Rowwad Translation Centerហាមីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

See all translations of this verse →

وَٱلْكِتَٰبِ ٱلْمُبِينِ

Khmer Translation - Rowwad Translation Center(អល់ឡោះទ្រង់)ស្បថនឹងគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។

See all translations of this verse →

إِنَّا جَعَلْنَٰهُ قُرْءَٰنًا عَرَبِيًّا لَّعَلَّكُمْ تَعْقِلُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

See all translations of this verse →

وَإِنَّهُۥ فِىٓ أُمِّ ٱلْكِتَٰبِ لَدَيْنَا لَعَلِىٌّ حَكِيمٌ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺស្ថិតនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)ដែលនៅជាមួយនឹងយើងដែលមានលក្ខណៈខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិត។

See all translations of this verse →

أَفَنَضْرِبُ عَنكُمُ ٱلذِّكْرَ صَفْحًا أَن كُنتُمْ قَوْمًا مُّسْرِفِينَ

Khmer Translation - Rowwad Translation Centerដូច្នេះ តើយើងត្រូវបញ្ឈប់ការបញ្ចុះគម្ពីរគួរអានទៅកាន់ពួកអ្នកដោយសារតែពួកអ្នកជាក្រុមដែលបំពានឬ?

See all translations of this verse →

وَكَمْ أَرْسَلْنَا مِن نَّبِىٍّ فِى ٱلْأَوَّلِينَ

Khmer Translation - Rowwad Translation Centerមានព្យាការីជាច្រើននាក់ហើយដែលយើងបានបញ្ជូនទៅកាន់អ្នកជំនាន់មុនៗ។

See all translations of this verse →

وَمَا يَأْتِيهِم مِّن نَّبِىٍّ إِلَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ

Khmer Translation - Rowwad Translation Centerប៉ុន្តែគ្មានព្យាការីណាម្នាក់បានមកដល់ពួកគេនោះឡើយ លើកលែងតែពួកគេចំអកឡកឡឺយចំពោះព្យាការីនោះ។

See all translations of this verse →

فَأَهْلَكْنَآ أَشَدَّ مِنْهُم بَطْشًا وَمَضَىٰ مَثَلُ ٱلْأَوَّلِينَ

Khmer Translation - Rowwad Translation Centerដូច្នេះ យើងក៏បានបំផ្លាញពួកដែលមានកម្លាំងខ្លាំងក្លាជាងពួកទាំងនោះ(ពួកមុស្ហរីគីន)ទៅទៀត។ ហើយគំរូ(នៃការបំផ្លាញអ្នកជំនាន់មុន)ក៏បានកើតឡើងរួចទៅហើយ។

See all translations of this verse →

وَلَئِن سَأَلْتَهُم مَّنْ خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ لَيَقُولُنَّ خَلَقَهُنَّ ٱلْعَزِيزُ ٱلْعَلِيمُ

Khmer Translation - Rowwad Translation Centerហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ(ពួកមុស្ហរីគីន)ថា៖ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ប្រាកដជាពួកគេនឹងឆ្លើយថា៖ អ្នកដែលបានបង្កើតពួកវា(មេឃនិងផែនដី) គឺព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាដឹងបំផុត។

See all translations of this verse →

ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ مَهْدًا وَجَعَلَ لَكُمْ فِيهَا سُبُلًا لَّعَلَّكُمْ تَهْتَدُونَ

Khmer Translation - Rowwad Translation Center(ទ្រង់)ជាអ្នកដែលបានបង្កើតផែនដីឱ្យមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក ហើយទ្រង់បានបង្កើតនូវផ្លូវជាច្រើននៅលើវាសម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។

See all translations of this verse →

وَٱلَّذِى نَزَّلَ مِنَ ٱلسَّمَآءِ مَآءًۢ بِقَدَرٍ فَأَنشَرْنَا بِهِۦ بَلْدَةً مَّيْتًا كَذَٰلِكَ تُخْرَجُونَ

Khmer Translation - Rowwad Translation Centerហើយ(ទ្រង់)ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមបរិមាណ(ដែលចាំបាច់)។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានធ្វើឱ្យដីដែលហួតហែងមានជីជាតិឡើងវិញ។ ក៏ដូច្នោះដែរ គេនឹងបញ្ចេញពួកអ្នក(ពីផ្នូររបស់ពួកអ្នក)មកវិញ។

See all translations of this verse →

وَٱلَّذِى خَلَقَ ٱلْأَزْوَٰجَ كُلَّهَا وَجَعَلَ لَكُم مِّنَ ٱلْفُلْكِ وَٱلْأَنْعَٰمِ مَا تَرْكَبُونَ

Khmer Translation - Rowwad Translation Centerហើយ(ទ្រង់)ក៏ជាអ្នកដែលបានបង្កើតរាល់អ្វីៗទាំងអស់ឱ្យមានជាគូៗ។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសំពៅ និងសត្វពាហនៈដែលពួកអ្នកអាចជិះវាបាន។

See all translations of this verse →

لِتَسْتَوُۥا۟ عَلَىٰ ظُهُورِهِۦ ثُمَّ تَذْكُرُوا۟ نِعْمَةَ رَبِّكُمْ إِذَا ٱسْتَوَيْتُمْ عَلَيْهِ وَتَقُولُوا۟ سُبْحَٰنَ ٱلَّذِى سَخَّرَ لَنَا هَٰذَا وَمَا كُنَّا لَهُۥ مُقْرِنِينَ

Khmer Translation - Rowwad Translation Centerដើម្បីឲ្យពួកអ្នកអាចជិះលើខ្នងរបស់ពួកវា។ បន្ទាប់មក ពួកអ្នកនឹកឃើញនូវឧបការគុណនៃព្រះជាម្ចាស់របស់ពួកអ្នកនៅពេលដែលពួកអ្នកបានជិះលើខ្នងរបស់វា ហើយពួកអ្នកពោលថា៖ ទ្រង់មហាស្អាតស្អំដែលបានសម្រួលដល់ពួកយើងនូវប្រការនេះ ហើយពួកយើងពុំមែនជាអ្នកដែលមានសមត្ថភាព(ក្នុងការទទួលបានវានោះឡើយ)។

See all translations of this verse →

وَإِنَّآ إِلَىٰ رَبِّنَا لَمُنقَلِبُونَ

Khmer Translation - Rowwad Translation Centerហើយពិតណាស់ ពួកយើងពិតជានឹងត្រូវវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកយើង(តែមួយគត់)។

See all translations of this verse →

وَجَعَلُوا۟ لَهُۥ مِنْ عِبَادِهِۦ جُزْءًا إِنَّ ٱلْإِنسَٰنَ لَكَفُورٌ مُّبِينٌ

Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុកបណ្តាខ្ញុំបម្រើរបស់ទ្រង់មួយចំនួន(ម៉ាឡាអ៊ីកាត់) ជាចំណែកមួយសម្រាប់ទ្រង់។ ពិតប្រាកដណាស់ មនុស្សលោក គឺពិតជារមិលគុណយ៉ាងច្បាស់លាស់។

See all translations of this verse →

أَمِ ٱتَّخَذَ مِمَّا يَخْلُقُ بَنَاتٍ وَأَصْفَىٰكُم بِٱلْبَنِينَ

Khmer Translation - Rowwad Translation Centerតើ(ពួកអ្នកគិតថា)ទ្រង់ជ្រើសយកបុត្រីពីអ្វីដែលទ្រង់បានបង្កើត(សម្រាប់ខ្លួនទ្រង់) ហើយទ្រង់ជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នកឬ?

See all translations of this verse →

وَإِذَا بُشِّرَ أَحَدُهُم بِمَا ضَرَبَ لِلرَّحْمَٰنِ مَثَلًا ظَلَّ وَجْهُهُۥ مُسْوَدًّا وَهُوَ كَظِيمٌ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលគេផ្តល់ដំណឹងដល់នរណាម្នាក់ក្នុងចំណោមពួកគេនូវអ្វី(កូនស្រី)ដែលគេបានចោទប្រកាន់ទៅលើព្រះជាម្ចាស់ដ៏មហាសប្បុរស មុខរបស់គេប្រែជាពណ៌ខ្មៅ ហើយរូបគេពោរពេញទៅដោយទុក្ខព្រួយ។

See all translations of this verse →

أَوَمَن يُنَشَّؤُا۟ فِى ٱلْحِلْيَةِ وَهُوَ فِى ٱلْخِصَامِ غَيْرُ مُبِينٍ

Khmer Translation - Rowwad Translation Centerតើ(ពួកគេភ្ជាប់ទៅកាន់ទ្រង់)អ្នកដែលត្រូវគេចិញ្ចឹមក្នុងលក្ខណៈតុបតែង ហើយពេលដែលជជែកដេញដោល ក៏មិនចេះយកហេតុផលច្បាស់លាស់(មកបញ្ជាក់)ផងនោះឬ?

See all translations of this verse →

وَجَعَلُوا۟ ٱلْمَلَٰٓئِكَةَ ٱلَّذِينَ هُمْ عِبَٰدُ ٱلرَّحْمَٰنِ إِنَٰثًا أَشَهِدُوا۟ خَلْقَهُمْ سَتُكْتَبُ شَهَٰدَتُهُمْ وَيُسْـَٔلُونَ

Khmer Translation - Rowwad Translation Centerហើយពួកគេចាត់ទុកម៉ាឡាអ៊ីកាត់ទាំងឡាយដែលជាខ្ញុំបម្រើរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស ថាជាភេទស្រី។ តើពួកទាំងនោះមានវត្តមាននៅពេលដែលទ្រង់បានបង្កើតពួកគេ(ម៉ាឡាអ៊ីកាត់)ឬ? គេនឹងកត់ត្រាទុកនូវការអះអាងរបស់ពួកទាំងនោះ ហើយពួកទាំងនោះនឹងត្រូវគេសួរ។

See all translations of this verse →

وَقَالُوا۟ لَوْ شَآءَ ٱلرَّحْمَٰنُ مَا عَبَدْنَٰهُم مَّا لَهُم بِذَٰلِكَ مِنْ عِلْمٍ إِنْ هُمْ إِلَّا يَخْرُصُونَ

Khmer Translation - Rowwad Translation Centerហើយពួកគេបាននិយាយថា៖ ប្រសិនបើព្រះជាម្ចាស់ដ៏មហាសប្បុរសមានចេតនា ពួកយើងក៏មិនគោរពសក្ការៈទៅចំពោះពួកគេដែរ។ ពួកគេគ្មានចំណេះដឹងអ្វីអំពីរឿងនោះឡើយ។ ពួកគេគ្មានអ្វីក្រៅពីការភូតកុហកនោះឡើយ។

See all translations of this verse →

أَمْ ءَاتَيْنَٰهُمْ كِتَٰبًا مِّن قَبْلِهِۦ فَهُم بِهِۦ مُسْتَمْسِكُونَ

Khmer Translation - Rowwad Translation Centerឬមួយយើង(អល់ឡោះ)បានប្រទាននូវគម្ពីរណាមួយទៅឱ្យពួកគេមុនវា(គម្ពីរគួរអាន) ហើយពួកគេជាអ្នកដែលប្រកាន់ខ្ជាប់នឹងគម្ពីរនោះ?

See all translations of this verse →

بَلْ قَالُوٓا۟ إِنَّا وَجَدْنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٍ وَإِنَّا عَلَىٰٓ ءَاثَٰرِهِم مُّهْتَدُونَ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកដែលត្រូវបានគេចង្អុលបង្ហាញឲ្យដើរតាមលំអានរបស់ពួកគេ។

See all translations of this verse →

وَكَذَٰلِكَ مَآ أَرْسَلْنَا مِن قَبْلِكَ فِى قَرْيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَآ إِنَّا وَجَدْنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٍ وَإِنَّا عَلَىٰٓ ءَاثَٰرِهِم مُّقْتَدُونَ

Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ យើងមិនបានបញ្ជូនអ្នកដាស់តឿនព្រមានមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទៅកាន់ភូមិស្រុកណាមួយនោះឡើយ លើកលែងតែពួកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៃស្រុកភូមិនោះតែងតែនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកដែលដើរតាមលំអាន(មាគ៌ា)របស់ពួកគេ។

See all translations of this verse →

قَٰلَ أَوَلَوْ جِئْتُكُم بِأَهْدَىٰ مِمَّا وَجَدتُّمْ عَلَيْهِ ءَابَآءَكُمْ قَالُوٓا۟ إِنَّا بِمَآ أُرْسِلْتُم بِهِۦ كَٰفِرُونَ

Khmer Translation - Rowwad Translation Centerគេ(អ្នកដាស់តឿនព្រមាន)បាននិយាយថា៖ តើបើទោះជាខ្ញុំបាននាំមកឱ្យពួកអ្នកនូវអ្វីដែលល្អប្រសើរជាងអ្វីដែលពួកអ្នកបានឃើញជីដូនជីតារបស់ពួកអ្នកប្រកាន់ខ្ជាប់ក៏ដោយឬ? ពួកគេបានតបថា៖ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំងនឹងអ្វីដែលគេបញ្ជូនពួកអ្នកឲ្យនាំវាមក។

See all translations of this verse →

فَٱنتَقَمْنَا مِنْهُمْ فَٱنظُرْ كَيْفَ كَانَ عَٰقِبَةُ ٱلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerហេតុនេះ យើងក៏បានផ្តន្ទាទោសពួកគេ។ ដូច្នេះ ចូរអ្នកពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះទៅជាយ៉ាងណា?

See all translations of this verse →

وَإِذْ قَالَ إِبْرَٰهِيمُ لِأَبِيهِ وَقَوْمِهِۦٓ إِنَّنِى بَرَآءٌ مِّمَّا تَعْبُدُونَ

Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នករំលឹក)នៅពេលព្យាការីអ៊ីព្រហ៊ីមបាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធជាមួយនឹងអ្វីដែលពួកអ្នកគោរពសក្ការៈនោះឡើយ។

See all translations of this verse →

إِلَّا ٱلَّذِى فَطَرَنِى فَإِنَّهُۥ سَيَهْدِينِ

Khmer Translation - Rowwad Translation Centerលើកលែងអ្នកដែលបានបង្កើតខ្ញុំ(អល់ឡោះ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់នឹងចង្អុលបង្ហាញដល់ខ្ញុំ។

See all translations of this verse →

وَجَعَلَهَا كَلِمَةًۢ بَاقِيَةً فِى عَقِبِهِۦ لَعَلَّهُمْ يَرْجِعُونَ

Khmer Translation - Rowwad Translation Centerហើយគាត់បានធ្វើឲ្យវា(ពាក្យ لا إله إلا الله)ក្លាយជាពាក្យមួយដែលនៅគង់វង្ស(សម្រាប់អ្នកជំនាន់ក្រោយ)។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់។

See all translations of this verse →

بَلْ مَتَّعْتُ هَٰٓؤُلَآءِ وَءَابَآءَهُمْ حَتَّىٰ جَآءَهُمُ ٱلْحَقُّ وَرَسُولٌ مُّبِينٌ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ យើងបានឲ្យពួកទាំងនោះ និងជីដូនជីតារបស់ពួកគេបានសោយសុខ រហូតដល់សេចក្តីពិត(គម្ពីរគួរអាន) និងអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ។

See all translations of this verse →

وَلَمَّا جَآءَهُمُ ٱلْحَقُّ قَالُوا۟ هَٰذَا سِحْرٌ وَإِنَّا بِهِۦ كَٰفِرُونَ

Khmer Translation - Rowwad Translation Centerតែនៅពេលដែលសេចក្តីពិត(គម្ពីរគួរអាន)បានមកដល់ពួកគេ ពួកគេបែរជានិយាយថា៖ “នេះគឺជាមន្តអាគម ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រឆាំងនឹងវា”ទៅវិញ។

See all translations of this verse →

وَقَالُوا۟ لَوْلَا نُزِّلَ هَٰذَا ٱلْقُرْءَانُ عَلَىٰ رَجُلٍ مِّنَ ٱلْقَرْيَتَيْنِ عَظِيمٍ

Khmer Translation - Rowwad Translation Centerហើយពួកគេបាននិយាយទៀតថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះគម្ពីរគួរអាននេះទៅឲ្យបុរសដ៏ថ្កុំថ្កើងម្នាក់ដែលមកពីភូមិស្រុកពីរនេះ(ម៉ាក្កះ ឬតអ៊ីហ្វ)ទៅ?

See all translations of this verse →

أَهُمْ يَقْسِمُونَ رَحْمَتَ رَبِّكَ نَحْنُ قَسَمْنَا بَيْنَهُم مَّعِيشَتَهُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَرَفَعْنَا بَعْضَهُمْ فَوْقَ بَعْضٍ دَرَجَٰتٍ لِّيَتَّخِذَ بَعْضُهُم بَعْضًا سُخْرِيًّا وَرَحْمَتُ رَبِّكَ خَيْرٌ مِّمَّا يَجْمَعُونَ

Khmer Translation - Rowwad Translation Centerតើពួកគេបែងចែកក្តីមេត្តាករុណានៃព្រះជាម្ចាស់អ្នកឬ? យើង(អល់ឡោះ)ទេដែលបែងចែកការរស់នៅរវាងពួកគេនៅក្នុងជីវិតលោកិយនេះ ហើយយើងបានលើកឋានៈអ្នកមួយចំនួននៃពួកគេលើអ្នកមួយចំនួនទៀត ដើម្បីឱ្យពួកគេទាញយកប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយក្តីមេត្តាករុណានៃព្រះជាម្ចាស់របស់អ្នក គឺល្អប្រសើរជាងអ្វី(លាភសំណាងលោកិយ)ដែលពួកគេខិតខំប្រមូលទៅទៀត។

See all translations of this verse →

وَلَوْلَآ أَن يَكُونَ ٱلنَّاسُ أُمَّةً وَٰحِدَةً لَّجَعَلْنَا لِمَن يَكْفُرُ بِٱلرَّحْمَٰنِ لِبُيُوتِهِمْ سُقُفًا مِّن فِضَّةٍ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ

Khmer Translation - Rowwad Translation Centerហើយប្រសិនបើមនុស្សលោកមិនមែនស្ថិតនៅជាប្រជាជាតិតែមួយ(ដែលគ្មានជំនឿ)ទេនោះ យើងប្រាកដជានឹងឱ្យគេហដ្ឋានទាំងឡាយរបស់ពួកគ្មានជំនឿមានដំបូល និងជណ្តើរធ្វើអំពីប្រាក់ដែលពួកគេអាចឡើងបានជាមិនខាន។

See all translations of this verse →

وَلِبُيُوتِهِمْ أَبْوَٰبًا وَسُرُرًا عَلَيْهَا يَتَّكِـُٔونَ

Khmer Translation - Rowwad Translation Centerហើយ(យើងនឹងឱ្យ)គេហឋានទាំងឡាយរបស់ពួកគេមានទ្វារ និងគ្រែជាច្រើនដែលពួកគេអាចទម្រេតខ្លួនលើវាបាន។

See all translations of this verse →

وَزُخْرُفًا وَإِن كُلُّ ذَٰلِكَ لَمَّا مَتَٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا وَٱلْـَٔاخِرَةُ عِندَ رَبِّكَ لِلْمُتَّقِينَ

Khmer Translation - Rowwad Translation Centerព្រមទាំងមាសផងដែរ។ ហើយរាល់របស់ទាំងនោះគ្រាន់តែជាការត្រេកត្រអាលនៃជីវិតលោកិយប៉ុណ្ណោះ។ រីឯ(ការសោយសុខ)នៅថ្ងៃបរលោកដែលនៅឯព្រះជាម្ចាស់របស់អ្នក គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។

See all translations of this verse →

وَمَن يَعْشُ عَن ذِكْرِ ٱلرَّحْمَٰنِ نُقَيِّضْ لَهُۥ شَيْطَٰنًا فَهُوَ لَهُۥ قَرِينٌ

Khmer Translation - Rowwad Translation Centerហើយជនណាដែលងាកចេញពីការរំលឹកនៃព្រះជាម្ចាស់ដ៏មហាសប្បុរស(គម្ពីរគួរអាន)យើងនឹងឱ្យស្ហៃតនពង្វក់រូបគេ ហើយវានឹងក្លាយជាគូកនសម្រាប់រូបគេ។

See all translations of this verse →

وَإِنَّهُمْ لَيَصُدُّونَهُمْ عَنِ ٱلسَّبِيلِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ពួកវានឹងរារាំងពួកគេពីមាគ៌ា(ត្រឹមត្រូវ) ទាំងដែលពួកគេគិតស្មានថា ពិតណាស់ ពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។

See all translations of this verse →

حَتَّىٰٓ إِذَا جَآءَنَا قَالَ يَٰلَيْتَ بَيْنِى وَبَيْنَكَ بُعْدَ ٱلْمَشْرِقَيْنِ فَبِئْسَ ٱلْقَرِينُ

Khmer Translation - Rowwad Translation Centerលុះនៅពេលដែលជននោះបានមកជួបយើង(នៅថ្ងៃបរលោក) គេក៏និយាយថា៖ ឱអនិច្ចា! គួរណាស់តែរវាងខ្ញុំ និងអ្នក(ស្ហៃតន)នៅឃ្លាតឆ្ងាយពីគ្នាដូចទិសខាងកើត និងទិសខាងលិច។ ពិតណាស់ (អ្នក)ជាគូកនដ៏អាក្រក់បំផុត។

See all translations of this verse →

وَلَن يَنفَعَكُمُ ٱلْيَوْمَ إِذ ظَّلَمْتُمْ أَنَّكُمْ فِى ٱلْعَذَابِ مُشْتَرِكُونَ

Khmer Translation - Rowwad Translation Centerតែវាមិនបានផ្តល់ជាប្រយោជន៍អ្វីឡើយដល់ពួកអ្នកនៅក្នុងថ្ងៃនេះ ខណៈដែលពួកអ្នកបានបំពាន។ ជាការពិតណាស់ ពួកអ្នកស្ថិតនៅក្នុងទណ្ឌកម្មរួមជាមួយគ្នា។

See all translations of this verse →

أَفَأَنتَ تُسْمِعُ ٱلصُّمَّ أَوْ تَهْدِى ٱلْعُمْىَ وَمَن كَانَ فِى ضَلَٰلٍ مُّبِينٍ

Khmer Translation - Rowwad Translation Centerដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចធ្វើឱ្យអ្នកថ្លង់ស្តាប់ឮ ឬអាចចង្អុលបង្ហាញដល់អ្នកខ្វាក់ និងអ្នកដែលស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់បានដែរឬ?

See all translations of this verse →

فَإِمَّا نَذْهَبَنَّ بِكَ فَإِنَّا مِنْهُم مُّنتَقِمُونَ

Khmer Translation - Rowwad Translation Centerហើយបើទោះបីជាយើងឱ្យអ្នកស្លាប់(មុន)ក៏ដោយ ក៏យើងនៅតែជាអ្នកដែលផ្តន្ទាទោសពួកគេដែរ។

See all translations of this verse →

أَوْ نُرِيَنَّكَ ٱلَّذِى وَعَدْنَٰهُمْ فَإِنَّا عَلَيْهِم مُّقْتَدِرُونَ

Khmer Translation - Rowwad Translation Centerឬក៏យើងបង្ហាញឱ្យអ្នកបានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេក៏ដោយ ក៏យើង(នៅតែ)ជាអ្នកដែលសមត្ថភាពលើពួកគេដដែល។

See all translations of this verse →

فَٱسْتَمْسِكْ بِٱلَّذِىٓ أُوحِىَ إِلَيْكَ إِنَّكَ عَلَىٰ صِرَٰطٍ مُّسْتَقِيمٍ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ខ្ជាប់នូវអ្វីដែលគេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។

See all translations of this verse →

وَإِنَّهُۥ لَذِكْرٌ لَّكَ وَلِقَوْمِكَ وَسَوْفَ تُسْـَٔلُونَ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺពិតជាភាពថ្កុំថ្កើងសម្រាប់អ្នក និងសម្រាប់ក្រុមរបស់អ្នកផងដែរ។ ហើយពួកអ្នកនឹងត្រូវគេសួរជាមិនខាន។

See all translations of this verse →

وَسْـَٔلْ مَنْ أَرْسَلْنَا مِن قَبْلِكَ مِن رُّسُلِنَآ أَجَعَلْنَا مِن دُونِ ٱلرَّحْمَٰنِ ءَالِهَةً يُعْبَدُونَ

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់អ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនមុនអ្នកថា៖ តើយើងធ្លាប់បានបង្កើតព្រះនានាឱ្យពួកគេគោរពសក្ការៈផ្សេងពីព្រះជាម្ចាស់ដ៏មហាសប្បុរសដែរឬទេ?

See all translations of this verse →

وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦ فَقَالَ إِنِّى رَسُولُ رَبِّ ٱلْعَٰلَمِينَ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៅកាន់ហ្វៀរអោននិងមន្ត្រីទាំងឡាយរបស់គេ ដោយគាត់(ព្យាការីមូសា)បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់ព្រះជាម្ចាស់នៃពិភពទាំងឡាយ។

See all translations of this verse →

فَلَمَّا جَآءَهُم بِـَٔايَٰتِنَآ إِذَا هُم مِّنْهَا يَضْحَكُونَ

Khmer Translation - Rowwad Translation Centerតែនៅពេលដែលគាត់បាននាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើងទៅកាន់ពួកគេ ស្រាប់តែពួកគេបែរជាសើចចំអកឡកឡឺយចំពោះវាទៅវិញ។

See all translations of this verse →

وَمَا نُرِيهِم مِّنْ ءَايَةٍ إِلَّا هِىَ أَكْبَرُ مِنْ أُخْتِهَا وَأَخَذْنَٰهُم بِٱلْعَذَابِ لَعَلَّهُمْ يَرْجِعُونَ

Khmer Translation - Rowwad Translation Centerហើយយើង(អល់ឡោះ)មិនបានបង្ហាញឲ្យពួកគេបានឃើញនូវសញ្ញាភស្តុតាងណាមួយឡើយ លើកលែងតែសញ្ញាភស្តុតាងនោះមានលក្ខណៈធំធេងជាងសញ្ញាភស្តុតាងមុនៗ។ ហើយយើងបានដាក់ទណ្ឌកម្មពួកគេ(ក្នុងលោកិយ) សង្ឃឹមថាពួកគេនឹងវិលត្រឡប់។

See all translations of this verse →

وَقَالُوا۟ يَٰٓأَيُّهَ ٱلسَّاحِرُ ٱدْعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَ إِنَّنَا لَمُهْتَدُونَ

Khmer Translation - Rowwad Translation Centerហើយពួកគេបាននិយាយ(ទៅកាន់ព្យាការីមូសា)ថា៖ ឱគ្រូមន្តអាគម! សូមអ្នកបួងសួងសុំពីព្រះជាម្ចាស់របស់អ្នកនូវអ្វីដែលទ្រង់បានសន្យានឹងអ្នក(ថានឹងដកយកទណ្ឌកម្មពីពួកយើង)។ ពិតប្រាកដណាស់ ពួកយើងពិតជាអ្នកដែលទទួលបានការចង្អុលបង្ហាញជាមិនខាន។

See all translations of this verse →

فَلَمَّا كَشَفْنَا عَنْهُمُ ٱلْعَذَابَ إِذَا هُمْ يَنكُثُونَ

Khmer Translation - Rowwad Translation Centerតែនៅពេលដែលយើងបានដកយកនូវទណ្ឌកម្មចេញពីពួកគេ ស្រាប់តែពួកគេបែរជាក្បត់(សម្តីខ្លួនឯង)ទៅវិញ។

See all translations of this verse →

وَنَادَىٰ فِرْعَوْنُ فِى قَوْمِهِۦ قَالَ يَٰقَوْمِ أَلَيْسَ لِى مُلْكُ مِصْرَ وَهَٰذِهِ ٱلْأَنْهَٰرُ تَجْرِى مِن تَحْتِىٓ أَفَلَا تُبْصِرُونَ

Khmer Translation - Rowwad Translation Centerហើយហ្វៀរអោនបានស្រែកប្រកាសនៅក្នុងក្រុមរបស់គេដោយពោលថា៖ ឱក្រុមរបស់យើង! តើយើងមិនមែនជាស្តេចគ្រប់គ្រងប្រទេសអេហ្ស៊ីប ហើយទន្លេទាំងនេះហូរកាត់ពីក្រោមយើងទេឬ? តើពួកអ្នកមិនបានឃើញទេឬ?

See all translations of this verse →

أَمْ أَنَا۠ خَيْرٌ مِّنْ هَٰذَا ٱلَّذِى هُوَ مَهِينٌ وَلَا يَكَادُ يُبِينُ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ យើងល្អប្រសើរជាងបុគ្គលម្នាក់នេះ(ព្យាការីមូសា)ដែលជាមនុស្សទន់ខ្សោយ ហើយនិយាយមិនទាំងសូវច្បាស់ផងនោះ។

See all translations of this verse →

فَلَوْلَآ أُلْقِىَ عَلَيْهِ أَسْوِرَةٌ مِّن ذَهَبٍ أَوْ جَآءَ مَعَهُ ٱلْمَلَٰٓئِكَةُ مُقْتَرِنِينَ

Khmer Translation - Rowwad Translation Centerដូចនេះ ហេតុអ្វីបានជាគេមិនបំពាក់កងដៃអំពីមាសទៅឱ្យរូបគេ ឬឱ្យម៉ាឡាអ៊ីកាត់រួមដំណើរមកជាមួយគេទៅ។

See all translations of this verse →

فَٱسْتَخَفَّ قَوْمَهُۥ فَأَطَاعُوهُ إِنَّهُمْ كَانُوا۟ قَوْمًا فَٰسِقِينَ

Khmer Translation - Rowwad Translation Centerហ្វៀរអោនបានធ្វើឲ្យក្រុមរបស់គេឡប់សតិ។ ដូច្នេះ ពួកគេក៏បានគោរពតាមគេ។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាក្រុមដែលប្រព្រឹត្តល្មើស។

See all translations of this verse →

فَلَمَّآ ءَاسَفُونَا ٱنتَقَمْنَا مِنْهُمْ فَأَغْرَقْنَٰهُمْ أَجْمَعِينَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកគេធ្វើឱ្យយើងខឹងសម្បា យើងក៏បានផ្តន្ទាទោសពួកគេដោយឱ្យពួកគេទាំងអស់គ្នាលិចលង់(ក្នុងសមុទ្រ)។

See all translations of this verse →

فَجَعَلْنَٰهُمْ سَلَفًا وَمَثَلًا لِّلْـَٔاخِرِينَ

Khmer Translation - Rowwad Translation Centerហើយយើងបានយកពួកគេធ្វើជាគំរូសម្រាប់អ្នកជំនាន់មុន និងជាមេរៀនសម្រាប់អ្នកផ្សេងទៀត។

See all translations of this verse →

وَلَمَّا ضُرِبَ ٱبْنُ مَرْيَمَ مَثَلًا إِذَا قَوْمُكَ مِنْهُ يَصِدُّونَ

Khmer Translation - Rowwad Translation Centerនៅពេលដែលគេបានលើកយកកូនប្រុសរបស់ម៉ារយ៉ាំ(ព្យាការីអ៊ីសា)ធ្វើជាឧទាហរណ៍ ស្រាប់តែក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ។

See all translations of this verse →

وَقَالُوٓا۟ ءَأَٰلِهَتُنَا خَيْرٌ أَمْ هُوَ مَا ضَرَبُوهُ لَكَ إِلَّا جَدَلًۢا بَلْ هُمْ قَوْمٌ خَصِمُونَ

Khmer Translation - Rowwad Translation Centerហើយពួកគេនិយាយថា៖ តើព្រះទាំងឡាយរបស់ពួកយើងល្អជាង ឬគាត់(ព្យាការីអ៊ីសា)ល្អជាង? អ្វីដែលពួកគេលើកយកគាត់មកប្រៀបធៀបសម្រាប់អ្នកបែបនេះ គឺគ្មានអ្វីក្រៅពីការប្រកែកដេញដោលនោះឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែល(ចូលចិត្ត)ឈ្លោះប្រកែក។

See all translations of this verse →

إِنْ هُوَ إِلَّا عَبْدٌ أَنْعَمْنَا عَلَيْهِ وَجَعَلْنَٰهُ مَثَلًا لِّبَنِىٓ إِسْرَٰٓءِيلَ

Khmer Translation - Rowwad Translation Centerរូបគេ(ព្យាការីអ៊ីសា) គ្មានអ្វីក្រៅតែពីជាខ្ញុំបម្រើម្នាក់ដែលយើងបានប្រទានឧបការគុណដល់គេ និងបានយកគេជាមេរៀនសម្រាប់អម្បូរអ៊ីស្រាអែលឡើយ។

See all translations of this verse →

وَلَوْ نَشَآءُ لَجَعَلْنَا مِنكُم مَّلَٰٓئِكَةً فِى ٱلْأَرْضِ يَخْلُفُونَ

Khmer Translation - Rowwad Translation Centerហើយប្រសិនបើយើងមានចេតនា ហើយយើងនឹងបង្កើតម៉ាឡាអ៊ីកាត់ឱ្យគ្រប់គ្រងផែនដីជំនួសពួកអ្នកជាមិនខាន។

See all translations of this verse →

وَإِنَّهُۥ لَعِلْمٌ لِّلسَّاعَةِ فَلَا تَمْتَرُنَّ بِهَا وَٱتَّبِعُونِ هَٰذَا صِرَٰطٌ مُّسْتَقِيمٌ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់វា(ការចុះមករបស់ព្យាការីអ៊ីសាមុនថ្ងៃបរលោកកើតឡើង) គឺពិតជាសញ្ញាមួយនៃថ្ងៃបរលោក។ ហេតុនេះ ពួកអ្នកមិនត្រូវមានការមន្ទិលសង្ស័យចំពោះវាឡើយ។ ហើយចូរពួកអ្នកប្រតិបត្តិតាមខ្ញុំ(ព្យាការីមូហាំម៉ាត់)។ នេះហើយជាមាគ៌ាដ៏ត្រឹមត្រូវ។

See all translations of this verse →

وَلَا يَصُدَّنَّكُمُ ٱلشَّيْطَٰنُ إِنَّهُۥ لَكُمْ عَدُوٌّ مُّبِينٌ

Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកកុំឱ្យស្ហៃតនរារាំងពួកអ្នក(ពីមាគ៌ាដ៏ត្រឹមត្រូវ)ឲ្យសោះ។ ពិតប្រាកដណាស់ វាជាសត្រូវយ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។

See all translations of this verse →

وَلَمَّا جَآءَ عِيسَىٰ بِٱلْبَيِّنَٰتِ قَالَ قَدْ جِئْتُكُم بِٱلْحِكْمَةِ وَلِأُبَيِّنَ لَكُم بَعْضَ ٱلَّذِى تَخْتَلِفُونَ فِيهِ فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលព្យាការីអ៊ីសាបានមកដល់ដោយនាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ គាត់បានពោលថា៖ ពិតប្រាកដណាស់ ខ្ញុំបាននាំមកកាន់ពួកអ្នកនូវគតិបណ្ឌិត ហើយខ្ញុំប្រាកដជានឹងបញ្ជាក់ប្រាប់ពួកអ្នកនូវរឿងរ៉ាវមួយចំនួនដែលពួកអ្នកមានការខ្វែងគំនិតគ្នាចំពោះវា។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។

See all translations of this verse →

إِنَّ ٱللَّهَ هُوَ رَبِّى وَرَبُّكُمْ فَٱعْبُدُوهُ هَٰذَا صِرَٰطٌ مُّسْتَقِيمٌ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្កាៈចំពោះទ្រង់(តែមួយគត់)។ នេះហើយជាមាគ៌ាដ៏ត្រឹមត្រូវ។

See all translations of this verse →

فَٱخْتَلَفَ ٱلْأَحْزَابُ مِنۢ بَيْنِهِمْ فَوَيْلٌ لِّلَّذِينَ ظَلَمُوا۟ مِنْ عَذَابِ يَوْمٍ أَلِيمٍ

Khmer Translation - Rowwad Translation Centerហើយក្រុមជាច្រើនបានខ្វែងគំនិតគ្នារវាងពួកគេ(ក្នុងរឿងព្យាការីអ៊ីសា)។ ដូច្នេះ ភាពវិនាសអន្តរាយដោយទណ្ឌកម្មនៅថ្ងៃដ៏ឈឺចាប់បំផុត គឺសម្រាប់ពួកដែលបំពាន។

See all translations of this verse →

هَلْ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأْتِيَهُم بَغْتَةً وَهُمْ لَا يَشْعُرُونَ

Khmer Translation - Rowwad Translation Centerតើពួកទាំងនោះគ្មានរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេមិនដឹងខ្លួននោះឬ?

See all translations of this verse →

ٱلْأَخِلَّآءُ يَوْمَئِذٍۭ بَعْضُهُمْ لِبَعْضٍ عَدُوٌّ إِلَّا ٱلْمُتَّقِينَ

Khmer Translation - Rowwad Translation Centerមិត្តជិតស្និទ្ធទាំងឡាយនៅក្នុងថ្ងៃនោះ(ថ្ងៃបរលោក) នឹងក្លាយជាសត្រូវនឹងគ្នាទៅវិញទៅមក លើកលែងតែបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ប៉ុណ្ណោះ។

See all translations of this verse →

يَٰعِبَادِ لَا خَوْفٌ عَلَيْكُمُ ٱلْيَوْمَ وَلَآ أَنتُمْ تَحْزَنُونَ

Khmer Translation - Rowwad Translation Center(ទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេថា៖) ឱខ្ញុំបម្រើទាំងឡាយរបស់យើង! គ្មានការភ័យខ្លាចអ្វីឡើយចំពោះពួកអ្នកនៅក្នុងថ្ងៃនេះ ហើយពួកអ្នកក៏គ្មានទុក្ខព្រួយអ្វីនោះដែរ។

See all translations of this verse →

ٱلَّذِينَ ءَامَنُوا۟ بِـَٔايَٰتِنَا وَكَانُوا۟ مُسْلِمِينَ

Khmer Translation - Rowwad Translation Centerបណ្តាអ្នកដែលមានជំនឿចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេជាអ្នកដែលប្រគល់ខ្លួននោះ

See all translations of this verse →

ٱدْخُلُوا۟ ٱلْجَنَّةَ أَنتُمْ وَأَزْوَٰجُكُمْ تُحْبَرُونَ

Khmer Translation - Rowwad Translation Center(មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នក និងបណ្តាអ្នកដែលមានជំនឿដូចពួកអ្នក ចូលទៅក្នុងឋានសួគ៌ដោយក្តីរីករាយចុះ។

See all translations of this verse →

يُطَافُ عَلَيْهِم بِصِحَافٍ مِّن ذَهَبٍ وَأَكْوَابٍ وَفِيهَا مَا تَشْتَهِيهِ ٱلْأَنفُسُ وَتَلَذُّ ٱلْأَعْيُنُ وَأَنتُمْ فِيهَا خَٰلِدُونَ

Khmer Translation - Rowwad Translation Centerមានគេចាំបម្រើជុំវិញពួកគេជាមួយនឹងថាសអាហារ និងពែងធ្វើអំពីមាស។ នៅក្នុងឋានសួគ៌នោះមានអ្វីគ្រប់យ៉ាងតាមដែលគេប្រាថ្នា និង(គយគន់មើលយ៉ាង)គាប់នេត្រាផងដែរ។ ហើយពួកអ្នកស្ថិតនៅក្នុងឋានសួគ៌នេះជាអមតៈ។

See all translations of this verse →

وَتِلْكَ ٱلْجَنَّةُ ٱلَّتِىٓ أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ

Khmer Translation - Rowwad Translation Centerនោះហើយជាឋានសួគ៌ដែលគេបានប្រទានវាជាមរតកដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

See all translations of this verse →

لَكُمْ فِيهَا فَٰكِهَةٌ كَثِيرَةٌ مِّنْهَا تَأْكُلُونَ

Khmer Translation - Rowwad Translation Centerនៅក្នុងឋានសួគ៌នោះ មានផ្លែឈើជាច្រើនសម្រាប់ពួកអ្នកទទួលទានអំពីវា។

See all translations of this verse →

إِنَّ ٱلْمُجْرِمِينَ فِى عَذَابِ جَهَنَّمَ خَٰلِدُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនទាំងឡាយ គឺស្ថិតក្នុងទណ្ឌកម្មនៃនរកជើហាន់ណាំជាអមតៈ។

See all translations of this verse →

لَا يُفَتَّرُ عَنْهُمْ وَهُمْ فِيهِ مُبْلِسُونَ

Khmer Translation - Rowwad Translation Centerគេមិនបន្ធូរបន្ថយ(ទណ្ឌកម្ម)ដល់ពួកគេឡើយ ហើយពួកគេស្ថិតនៅក្នុងវាដោយក្តីអស់សង្ឃឹម។

See all translations of this verse →

وَمَا ظَلَمْنَٰهُمْ وَلَٰكِن كَانُوا۟ هُمُ ٱلظَّٰلِمِينَ

Khmer Translation - Rowwad Translation Centerហើយយើងមិនបានបំពានលើពួកគេឡើយ ប៉ុន្តែពួកគេទៅវិញទេដែលធ្លាប់ជាពួកបំពាននោះ។

See all translations of this verse →

وَنَادَوْا۟ يَٰمَٰلِكُ لِيَقْضِ عَلَيْنَا رَبُّكَ قَالَ إِنَّكُم مَّٰكِثُونَ

Khmer Translation - Rowwad Translation Centerហើយពួកគេបានស្រែកហៅ(ឆ្មាំនរក)ថា៖ ឱម៉ាលិក! សូមឱ្យព្រះជាម្ចាស់របស់អ្នកបញ្ចប់ជីវិតពួកយើងចុះ។ គេបានតបវិញថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវស្ថិតនៅ(ក្នុងនរកនេះ)ជារៀងរហូត។

See all translations of this verse →

لَقَدْ جِئْنَٰكُم بِٱلْحَقِّ وَلَٰكِنَّ أَكْثَرَكُمْ لِلْحَقِّ كَٰرِهُونَ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ យើងបាននាំមកកាន់ពួកអ្នកនូវសេចក្តីពិត។ ក៏ប៉ុន្តែភាគច្រើននៃពួកអ្នកមិនពេញចិត្តនឹងសេចក្តីពិតនោះឡើយ។

See all translations of this verse →

أَمْ أَبْرَمُوٓا۟ أَمْرًا فَإِنَّا مُبْرِمُونَ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ ពួកគេបានរៀបចំល្បិចកល តែយើងទៅវិញទេដែលជាអ្នករៀបចំល្បិចកល(ខ្លាំងជាងនោះ)ទៅទៀត។

See all translations of this verse →

أَمْ يَحْسَبُونَ أَنَّا لَا نَسْمَعُ سِرَّهُمْ وَنَجْوَىٰهُم بَلَىٰ وَرُسُلُنَا لَدَيْهِمْ يَكْتُبُونَ

Khmer Translation - Rowwad Translation Centerឬមួយក៏ពួកគេគិតស្មានថា ជាការពិតណាស់ យើងមិនឮរឿងសម្ងាត់របស់ពួកគេ និងការខ្សឹបខ្សៀវរបស់ពួកគេឬ? មិនដូច្នោះឡើយ។ ហើយអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងដែលនៅជាមួយពួកគេ គឺកំពុងតែកត់ត្រា(នូវអ្វីដែលពួកគេបានធ្វើ)។

See all translations of this verse →

قُلْ إِن كَانَ لِلرَّحْمَٰنِ وَلَدٌ فَأَنَا۠ أَوَّلُ ٱلْعَٰبِدِينَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រ ពិតណាស់ ខ្ញុំគឺជាអ្នកដែលគោរពសក្ការៈ(ចំពោះបុត្រនោះ)ដំបូងគេបង្អស់។

See all translations of this verse →

سُبْحَٰنَ رَبِّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ رَبِّ ٱلْعَرْشِ عَمَّا يَصِفُونَ

Khmer Translation - Rowwad Translation Centerព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងជាព្រះជាម្ចាស់នៃអារ៉ស្ហនោះទ្រង់មហាស្អាតស្អំបំផុតអំពីអ្វីដែលពួកគេចោទប្រកាន់។

See all translations of this verse →

فَذَرْهُمْ يَخُوضُوا۟ وَيَلْعَبُوا۟ حَتَّىٰ يُلَٰقُوا۟ يَوْمَهُمُ ٱلَّذِى يُوعَدُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយឱ្យពួកគេវង្វេង និងលេងសើចចុះ រហូតដល់ពួកគេបានជួបនឹងថ្ងៃដែលគេបានសន្យាចំពោះពួកគេ(ថ្ងៃបរលោក)។

See all translations of this verse →

وَهُوَ ٱلَّذِى فِى ٱلسَّمَآءِ إِلَٰهٌ وَفِى ٱلْأَرْضِ إِلَٰهٌ وَهُوَ ٱلْحَكِيمُ ٱلْعَلِيمُ

Khmer Translation - Rowwad Translation Centerហើយទ្រង់ជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ(តែមួយគត់)នៅលើមេឃ និងជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ(តែមួយគត់)នៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។

See all translations of this verse →

وَتَبَارَكَ ٱلَّذِى لَهُۥ مُلْكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا وَعِندَهُۥ عِلْمُ ٱلسَّاعَةِ وَإِلَيْهِ تُرْجَعُونَ

Khmer Translation - Rowwad Translation Centerទ្រង់មហាឧត្តុង្គត្តមដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយចំណេះដឹងនៃថ្ងៃបរលោក គឺនៅឯទ្រង់។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។

See all translations of this verse →

وَلَا يَمْلِكُ ٱلَّذِينَ يَدْعُونَ مِن دُونِهِ ٱلشَّفَٰعَةَ إِلَّا مَن شَهِدَ بِٱلْحَقِّ وَهُمْ يَعْلَمُونَ

Khmer Translation - Rowwad Translation Centerហើយអ្នកដែលពួកគេកំពុងតែគោរពសក្ការៈ(ចំពោះវា)ផ្សេងពីទ្រង់នោះ គឺគ្មានអំណាចអ្វីក្នុងការជួយអន្តរាគមន៍នោះឡើយ លើកលែងតែអ្នកដែលបានធ្វើសាក្សីចំពោះការពិត ហើយពួកគេបានដឹង។

See all translations of this verse →

وَلَئِن سَأَلْتَهُم مَّنْ خَلَقَهُمْ لَيَقُولُنَّ ٱللَّهُ فَأَنَّىٰ يُؤْفَكُونَ

Khmer Translation - Rowwad Translation Centerហើយប្រសិនបើអ្នកសួរពួកគេថា៖ តើនរណាជាអ្នកដែលបានបង្កើតពួកគេ ប្រាកដជាពួកគេឆ្លើយថា៖ គឺអល់ឡោះ។ ដូច្នេះ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?

See all translations of this verse →

وَقِيلِهِۦ يَٰرَبِّ إِنَّ هَٰٓؤُلَآءِ قَوْمٌ لَّا يُؤْمِنُونَ

Khmer Translation - Rowwad Translation Centerហើយគាត់(ព្យាការីមូហាំម៉ាត់)បានពោលទៅកាន់ទ្រង់ថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលគ្មានជំនឿនោះឡើយ។

See all translations of this verse →

فَٱصْفَحْ عَنْهُمْ وَقُلْ سَلَٰمٌ فَسَوْفَ يَعْلَمُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នកងាកចេញពីពួកគេចុះ ហើយពោលថា៖ សាឡាម។ ពិតប្រាកដណាស់ ពួកគេគង់តែនឹងដឹងជាមិនខាន។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70