وَلَئِن سَأَلْتَهُم مَّنْ خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ لَيَقُولُنَّ خَلَقَهُنَّ ٱلْعَزِيزُ ٱلْعَلِيمُ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ(ពួកមុស្ហរីគីន)ថា៖ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ប្រាកដជាពួកគេនឹងឆ្លើយថា៖ អ្នកដែលបានបង្កើតពួកវា(មេឃនិងផែនដី) គឺព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាដឹងបំផុត។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ ប្រសិនបើអ្នកបានសួរពួកគេថាៈ តើ អ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនោះ? ពួកគេ ប្រាកដជានឹងឆ្លើយថាៈ អ្នកដែលបានបង្កើតពួកវានោះ គឺម្ចាស់ដ៏ មហាខ្លាំងពូកែ មហាដឹង។