وَكَذَٰلِكَ مَآ أَرْسَلْنَا مِن قَبْلِكَ فِى قَرْيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَآ إِنَّا وَجَدْنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٍ وَإِنَّا عَلَىٰٓ ءَاثَٰرِهِم مُّقْتَدُونَ
Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ យើងមិនបានបញ្ជូនអ្នកដាស់តឿនព្រមានមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទៅកាន់ភូមិស្រុកណាមួយនោះឡើយ លើកលែងតែពួកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៃស្រុកភូមិនោះតែងតែនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកដែលដើរតាមលំអាន(មាគ៌ា)របស់ពួកគេ។
Khmer Translation - Islamic Community Development Associationដូច្នោះដែរ រាល់ៗអ្នកដាស់តឿនព្រមានដែលយើងបាន បញ្ជូនទៅកាន់អ្នកភូមិស្រុកណាមួយមុនអ្នក(មូហាំម៉ាត់) គឺពួក ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភនៃភូមិស្រុកនោះតែងតែនិយាយ ថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើង ស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជា អ្នកដើរតាមកេរដំណែលរបស់ពួកគេ។