لِتَسْتَوُۥا۟ عَلَىٰ ظُهُورِهِۦ ثُمَّ تَذْكُرُوا۟ نِعْمَةَ رَبِّكُمْ إِذَا ٱسْتَوَيْتُمْ عَلَيْهِ وَتَقُولُوا۟ سُبْحَٰنَ ٱلَّذِى سَخَّرَ لَنَا هَٰذَا وَمَا كُنَّا لَهُۥ مُقْرِنِينَ
Khmer Translation - Rowwad Translation Centerដើម្បីឲ្យពួកអ្នកអាចជិះលើខ្នងរបស់ពួកវា។ បន្ទាប់មក ពួកអ្នកនឹកឃើញនូវឧបការគុណនៃព្រះជាម្ចាស់របស់ពួកអ្នកនៅពេលដែលពួកអ្នកបានជិះលើខ្នងរបស់វា ហើយពួកអ្នកពោលថា៖ ទ្រង់មហាស្អាតស្អំដែលបានសម្រួលដល់ពួកយើងនូវប្រការនេះ ហើយពួកយើងពុំមែនជាអ្នកដែលមានសមត្ថភាព(ក្នុងការទទួលបានវានោះឡើយ)។
Khmer Translation - Islamic Community Development Associationដើម្បីឱ្យពួកអ្នកជិះលើវា(នាវានិងសត្វពាហនៈ)។ បន្ទាប់ មកពួកអ្នកត្រូវរំលឹកចំពោះនៀកម៉ាត់នៃម្ចាស់របស់ពួកអ្នក នៅ ពេលណាដែលពួកអ្នកជិះលើវា ហើយពួកអ្នកត្រូវបួងសួងសុំថាៈ (سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِيْنَ، وَإِنَّا إِلَى رَبِّنَا لَمُنْقَلِبُوْنَ) ទ្រង់មហាជ្រះស្អាតដែលបានបង្កើតអ្វីៗទាំងនេះជាប្រយោជន៍ដល់ ពួកយើង ហើយពួកយើងគ្មានសមត្ថភាពបង្កើតអ្វីៗទាំងនេះឡើយ។