caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ad-Dukhaan الدخان

59 វាក្យខណ្ឌ · ម៉ាកកah · revelation order 64

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ حمٓ

Khmer Translation - Rowwad Translation Centerហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

See all translations of this verse →

وَٱلْكِتَٰبِ ٱلْمُبِينِ

Khmer Translation - Rowwad Translation Center(អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដ៏ច្បាស់លាស់។

See all translations of this verse →

إِنَّآ أَنزَلْنَٰهُ فِى لَيْلَةٍ مُّبَٰرَكَةٍ إِنَّا كُنَّا مُنذِرِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអាននៅយប់ដ៏មានពរជ័យ(យប់ឡៃឡាទុលក៏ទើរ)។ ពិតប្រាកដណាស់ យើងគឺជាអ្នកដាស់តឿនព្រមាន។

See all translations of this verse →

فِيهَا يُفْرَقُ كُلُّ أَمْرٍ حَكِيمٍ

Khmer Translation - Rowwad Translation Centerនៅក្នុងយប់នោះ គេបែងចែកនូវរាល់កិច្ចការទាំងឡាយប្រកបដោយគតិបណ្ឌិត។

See all translations of this verse →

أَمْرًا مِّنْ عِندِنَآ إِنَّا كُنَّا مُرْسِلِينَ

Khmer Translation - Rowwad Translation Centerជាកិច្ចការមកពីយើងផ្ទាល់។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ជូន(បណ្តាអ្នកនាំសារទាំងឡាយ)

See all translations of this verse →

رَحْمَةً مِّن رَّبِّكَ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ

Khmer Translation - Rowwad Translation Centerជាក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។

See all translations of this verse →

رَبِّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَآ إِن كُنتُم مُّوقِنِينَ

Khmer Translation - Rowwad Translation Center(ទ្រង់)ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកជឿជាក់មែននោះ។

See all translations of this verse →

لَآ إِلَٰهَ إِلَّا هُوَ يُحْىِۦ وَيُمِيتُ رَبُّكُمْ وَرَبُّ ءَابَآئِكُمُ ٱلْأَوَّلِينَ

Khmer Translation - Rowwad Translation Centerគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត ជាព្រះជាម្ចាស់របស់ពួកអ្នក និងជាព្រះជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកជំនាន់មុនៗ។

See all translations of this verse →

بَلْ هُمْ فِى شَكٍّ يَلْعَبُونَ

Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យដោយពួកគេលេងសើច។

See all translations of this verse →

فَٱرْتَقِبْ يَوْمَ تَأْتِى ٱلسَّمَآءُ بِدُخَانٍ مُّبِينٍ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រង់ចាំមើលចុះនៅថ្ងៃដែលមេឃនឹងនាំមកនូវផ្សែងយ៉ាងច្បាស់លាស់

See all translations of this verse →

يَغْشَى ٱلنَّاسَ هَٰذَا عَذَابٌ أَلِيمٌ

Khmer Translation - Rowwad Translation Centerដោយវានឹងគ្របដណ្ដប់លើមនុស្សលោក។ (ហើយមានគេនិយាយថា៖) នេះគឺជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

See all translations of this verse →

رَّبَّنَا ٱكْشِفْ عَنَّا ٱلْعَذَابَ إِنَّا مُؤْمِنُونَ

Khmer Translation - Rowwad Translation Center(ពេលនោះ ពួកគេក៏បួងសួងថា៖) បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាដកយកទណ្ឌកម្មពីយើងខ្ញុំផងចុះ។ យើងខ្ញុំពិតជាអ្នកដែលមានជំនឿ។

See all translations of this verse →

أَنَّىٰ لَهُمُ ٱلذِّكْرَىٰ وَقَدْ جَآءَهُمْ رَسُولٌ مُّبِينٌ

Khmer Translation - Rowwad Translation Centerតើពួកគេអាចភ្ញាក់រលឹកយ៉ាងដូចម្តេច(នៅពេលនេះ) ខណៈដែលអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ

See all translations of this verse →

ثُمَّ تَوَلَّوْا۟ عَنْهُ وَقَالُوا۟ مُعَلَّمٌ مَّجْنُونٌ

Khmer Translation - Rowwad Translation Centerបន្ទាប់មក ពួកគេបែរជាបែរចេញពីគាត់ ថែមទាំងនិយាយថា៖ (គាត់ជា)មនុស្សដែលត្រូវគេពង្វក់ ជាមនុស្សវិកលចរិតថែមទៀតនោះ?

See all translations of this verse →

إِنَّا كَاشِفُوا۟ ٱلْعَذَابِ قَلِيلًا إِنَّكُمْ عَآئِدُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងជាអ្នកដកយកទណ្ឌកម្មបន្តិចបន្តួច(ពីពួកអ្នក)។ ពិតណាស់ ពួកអ្នកនឹងវិលត្រឡប់(ទៅកាន់ការប្រព្រឹត្តដូចមុនដដែល)។

See all translations of this verse →

يَوْمَ نَبْطِشُ ٱلْبَطْشَةَ ٱلْكُبْرَىٰٓ إِنَّا مُنتَقِمُونَ

Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលយើងដាក់ទណ្ឌកម្ម(ពួកគេ)នូវទណ្ឌកម្មដ៏ធំធេង។ ពិតប្រាកដណាស់ យើងជាអ្នកផ្តន្ទាទោស(ពួកគេ)។

See all translations of this verse →

وَلَقَدْ فَتَنَّا قَبْلَهُمْ قَوْمَ فِرْعَوْنَ وَجَآءَهُمْ رَسُولٌ كَرِيمٌ

Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់ហ្វៀរអោនមុនពួកទាំងនោះទៅទៀត ខណៈដែលអ្នកនាំសារដ៏ឧត្តុង្គឧត្តមម្នាក់(ព្យាការីមូសា)បានមកដល់ពួកគេ។

See all translations of this verse →

أَنْ أَدُّوٓا۟ إِلَىَّ عِبَادَ ٱللَّهِ إِنِّى لَكُمْ رَسُولٌ أَمِينٌ

Khmer Translation - Rowwad Translation Center(គាត់បាននិយាយថា៖) ចូរពួកអ្នកប្រគល់ខ្ញុំបម្រើរបស់អល់ឡោះ(អម្បូរអ៊ីស្រាអែល)ឱ្យមកខ្ញុំវិញមក។ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។

See all translations of this verse →

وَأَن لَّا تَعْلُوا۟ عَلَى ٱللَّهِ إِنِّىٓ ءَاتِيكُم بِسُلْطَٰنٍ مُّبِينٍ

Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះជាម្ចាស់ឱ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់។

See all translations of this verse →

وَإِنِّى عُذْتُ بِرَبِّى وَرَبِّكُمْ أَن تَرْجُمُونِ

Khmer Translation - Rowwad Translation Centerហើយពិតណាស់ ខ្ញុំសុំពីព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នកឱ្យការពារខ្ញុំកុំឱ្យពួកអ្នកគប់សម្លាប់ខ្ញុំ(នឹងដុំថ្ម)។

See all translations of this verse →

وَإِن لَّمْ تُؤْمِنُوا۟ لِى فَٱعْتَزِلُونِ

Khmer Translation - Rowwad Translation Centerតែប្រសិនបើពួកអ្នកមិនជឿជាក់ចំពោះខ្ញុំទេនោះ សូមពួកអ្នកបណ្តោយខ្ញុំ(ឲ្យស្ថិតលើមាគ៌ារបស់ខ្ញុំ)ចុះ។

See all translations of this verse →

فَدَعَا رَبَّهُۥٓ أَنَّ هَٰٓؤُلَآءِ قَوْمٌ مُّجْرِمُونَ

Khmer Translation - Rowwad Translation Centerពេលនោះ ព្យាការីមូសាបានពោលទៅកាន់ព្រះជាម្ចាស់របស់គាត់ថា៖ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលប្រឆាំង។

See all translations of this verse →

فَأَسْرِ بِعِبَادِى لَيْلًا إِنَّكُم مُّتَّبَعُونَ

Khmer Translation - Rowwad Translation Center(អល់ឡោះបានបញ្ជាថា៖) ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ចេញដំណើរទាំងយប់ទៅ។ ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេដេញតាមហើយ។

See all translations of this verse →

وَٱتْرُكِ ٱلْبَحْرَ رَهْوًا إِنَّهُمْ جُندٌ مُّغْرَقُونَ

Khmer Translation - Rowwad Translation Centerហើយចូរអ្នកទុកទឹកសមុទ្រឱ្យនៅបែបនេះចុះ។ ពិតប្រាកដណាស់ ពួកគេ(ហ្វៀរអោននិងបក្សពួក) គឺជាកងទ័ពដែលត្រូវគេពន្លិច(ទៅក្នុងសមុទ្រ)។

See all translations of this verse →

كَمْ تَرَكُوا۟ مِن جَنَّٰتٍ وَعُيُونٍ

Khmer Translation - Rowwad Translation Centerតើពួកគេបានបន្សល់ទុកចំនួនប៉ុន្មាននៃសួនឧទ្យាន និងប្រភពទឹកនានា

See all translations of this verse →

وَزُرُوعٍ وَمَقَامٍ كَرِيمٍ

Khmer Translation - Rowwad Translation Centerនិងចម្ការ ហើយនិងភូមិគ្រឹះដ៏ប្រណីត

See all translations of this verse →

وَنَعْمَةٍ كَانُوا۟ فِيهَا فَٰكِهِينَ

Khmer Translation - Rowwad Translation Centerព្រមទាំងការស់នៅដែលពួកគេធ្លាប់បានសោយសុខនោះ?

See all translations of this verse →

كَذَٰلِكَ وَأَوْرَثْنَٰهَا قَوْمًا ءَاخَرِينَ

Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ យើងបានប្រទានវាជាមរតកសម្រាប់ក្រុមផ្សេងទៀត។

See all translations of this verse →

فَمَا بَكَتْ عَلَيْهِمُ ٱلسَّمَآءُ وَٱلْأَرْضُ وَمَا كَانُوا۟ مُنظَرِينَ

Khmer Translation - Rowwad Translation Centerហើយមេឃ និងផែនដីមិនបានយំស្រណោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឱ្យនោះដែរ។

See all translations of this verse →

وَلَقَدْ نَجَّيْنَا بَنِىٓ إِسْرَٰٓءِيلَ مِنَ ٱلْعَذَابِ ٱلْمُهِينِ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានសង្គ្រោះអម្បូរអ៊ីស្រាអែលពីទណ្ឌកម្មដ៏អាម៉ាស់

See all translations of this verse →

مِن فِرْعَوْنَ إِنَّهُۥ كَانَ عَالِيًا مِّنَ ٱلْمُسْرِفِينَ

Khmer Translation - Rowwad Translation Centerពីសំណាក់ហ្វៀរអោន។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពាន។

See all translations of this verse →

وَلَقَدِ ٱخْتَرْنَٰهُمْ عَلَىٰ عِلْمٍ عَلَى ٱلْعَٰلَمِينَ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានជ្រើសរើសពួកគេ(អម្បូរអ៊ីស្រាអែល)ឱ្យមានភាពខ្ពង់ខ្ពស់លើពិភពលោក(នាសម័យកាលនោះ)ដោយចំណេះដឹងពីយើង។

See all translations of this verse →

وَءَاتَيْنَٰهُم مِّنَ ٱلْـَٔايَٰتِ مَا فِيهِ بَلَٰٓؤٌا۟ مُّبِينٌ

Khmer Translation - Rowwad Translation Centerហើយយើងបានប្រទានឱ្យពួកគេនូវសញ្ញាភស្តុតាងជាច្រើនដែលក្នុងនោះមានការសាកល្បងដ៏ច្បាស់លាស់។

See all translations of this verse →

إِنَّ هَٰٓؤُلَآءِ لَيَقُولُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកទាំងនោះ(ពួកមុស្ហរីគីន)ប្រាកដជានឹងនិយាយថា៖

See all translations of this verse →

إِنْ هِىَ إِلَّا مَوْتَتُنَا ٱلْأُولَىٰ وَمَا نَحْنُ بِمُنشَرِينَ

Khmer Translation - Rowwad Translation Centerវាគ្មានអ្វីក្រៅពីការស្លាប់លើកទីមួយរបស់ពួកយើងនោះឡើយ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះដែរ។

See all translations of this verse →

فَأْتُوا۟ بِـَٔابَآئِنَآ إِن كُنتُمْ صَٰدِقِينَ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱមូហាំម៉ាត់)នាំជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់ទៅហើយនោះ)មកកាន់ពួកយើងមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។

See all translations of this verse →

أَهُمْ خَيْرٌ أَمْ قَوْمُ تُبَّعٍ وَٱلَّذِينَ مِن قَبْلِهِمْ أَهْلَكْنَٰهُمْ إِنَّهُمْ كَانُوا۟ مُجْرِمِينَ

Khmer Translation - Rowwad Translation Centerតើពួកគេល្អជាង ឬក៏ក្រុមទុបហ្ពាក់ និងអ្នកជំនាន់មុនពួកគេដែលយើងបានបំផ្លាញនោះ(ល្អជាង)? ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកឧក្រិដ្ឋជន។

See all translations of this verse →

وَمَا خَلَقْنَا ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا لَٰعِبِينَ

Khmer Translation - Rowwad Translation Centerហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរជាការលេងសើចនោះឡើយ។

See all translations of this verse →

مَا خَلَقْنَٰهُمَآ إِلَّا بِٱلْحَقِّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ

Khmer Translation - Rowwad Translation Centerយើងមិនបានបង្កើតវាទាំងពីរនោះ លើកលែងតែមានបុព្វហេតុច្បាស់លាស់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងឡើយ។

See all translations of this verse →

إِنَّ يَوْمَ ٱلْفَصْلِ مِيقَٰتُهُمْ أَجْمَعِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ថ្ងៃកាត់សេចក្តី គឺជាពេលកំណត់របស់ពួកគេទាំងអស់គ្នា។

See all translations of this verse →

يَوْمَ لَا يُغْنِى مَوْلًى عَن مَّوْلًى شَيْـًٔا وَلَا هُمْ يُنصَرُونَ

Khmer Translation - Rowwad Translation Centerជាថ្ងៃដែលមិត្តភក្តិមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គ្នាបន្តិចណាឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ។

See all translations of this verse →

إِلَّا مَن رَّحِمَ ٱللَّهُ إِنَّهُۥ هُوَ ٱلْعَزِيزُ ٱلرَّحِيمُ

Khmer Translation - Rowwad Translation Centerលើកលែងតែជនណាដែលអល់ឡោះមានក្តីមេត្តាករុណា(ចំពោះរូបគេ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។

See all translations of this verse →

إِنَّ شَجَرَتَ ٱلزَّقُّومِ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ដើមហ្ស៊ឹកគូម

See all translations of this verse →

طَعَامُ ٱلْأَثِيمِ

Khmer Translation - Rowwad Translation Centerគឺជាអាហារសម្រាប់អ្នកដែលមានបាបកម្មដ៏ធំធេង

See all translations of this verse →

كَٱلْمُهْلِ يَغْلِى فِى ٱلْبُطُونِ

Khmer Translation - Rowwad Translation Centerដែលវាប្រៀបបីដូចជាលោហៈធាតុដែលកំពុងពុះនៅក្នុងពោះ

See all translations of this verse →

كَغَلْىِ ٱلْحَمِيمِ

Khmer Translation - Rowwad Translation Centerប្រៀបដូចជាទឹកពុះដ៏សែនក្តៅបំផុត។

See all translations of this verse →

خُذُوهُ فَٱعْتِلُوهُ إِلَىٰ سَوَآءِ ٱلْجَحِيمِ

Khmer Translation - Rowwad Translation Center(មានគេនិយាយទៅកាន់ឆ្មាំនរកថា៖) ចូរចាប់ជននោះ រួចទាញរូបគេបោះទៅកណ្តាលនរកជើហ៊ីមចុះ។

See all translations of this verse →

ثُمَّ صُبُّوا۟ فَوْقَ رَأْسِهِۦ مِنْ عَذَابِ ٱلْحَمِيمِ

Khmer Translation - Rowwad Translation Centerបន្ទាប់មក ចូរពួកអ្នកចាក់ពីលើក្បាលជននោះនូវទណ្ឌកម្មអំពីទឹកដ៏សែនក្តៅបំផុត។

See all translations of this verse →

ذُقْ إِنَّكَ أَنتَ ٱلْعَزِيزُ ٱلْكَرِيمُ

Khmer Translation - Rowwad Translation Center(មានគេនិយាយចំអកទៅកាន់ជននោះថា៖) ចូរអ្នកភ្លក់ចុះ។ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំងពូកែ និងថ្លៃថ្នូរ។

See all translations of this verse →

إِنَّ هَٰذَا مَا كُنتُم بِهِۦ تَمْتَرُونَ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ នេះគឺជាអ្វីដែលពួកអ្នកធ្លាប់មានការសង្ស័យចំពោះវា។

See all translations of this verse →

إِنَّ ٱلْمُتَّقِينَ فِى مَقَامٍ أَمِينٍ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺស្ថិតនៅកន្លែងដែលមានសុវត្ថិភាពបំផុត។

See all translations of this verse →

فِى جَنَّٰتٍ وَعُيُونٍ

Khmer Translation - Rowwad Translation Centerគឺស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។

See all translations of this verse →

يَلْبَسُونَ مِن سُندُسٍ وَإِسْتَبْرَقٍ مُّتَقَٰبِلِينَ

Khmer Translation - Rowwad Translation Centerពួកគេស្លៀកសម្លៀកបំពាក់ដែលធ្វើពីក្រណាត់សូត្រម៉ដ្ឋខៃ និងគ្រើម ដោយអង្គុយទល់មុខគ្នា។

See all translations of this verse →

كَذَٰلِكَ وَزَوَّجْنَٰهُم بِحُورٍ عِينٍ

Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ យើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេនឹងស្រ្តីទេពអប្សរ។

See all translations of this verse →

يَدْعُونَ فِيهَا بِكُلِّ فَٰكِهَةٍ ءَامِنِينَ

Khmer Translation - Rowwad Translation Centerនៅក្នុងឋានសួគ៌នោះ ពួកគេហៅឱ្យគេយកផ្លែឈើគ្រប់ប្រភេទដោយសុវត្ថិភាព។

See all translations of this verse →

لَا يَذُوقُونَ فِيهَا ٱلْمَوْتَ إِلَّا ٱلْمَوْتَةَ ٱلْأُولَىٰ وَوَقَىٰهُمْ عَذَابَ ٱلْجَحِيمِ

Khmer Translation - Rowwad Translation Centerនៅក្នុងនោះដែរ ពួកគេមិនភ្លក់រសជាតិស្លាប់ទៀតឡើយ ក្រៅតែពីការស្លាប់លើកដំបូង(ក្នុងលោកិយ)ប៉ុណ្ណោះ។ ហើយទ្រង់បានការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីម។

See all translations of this verse →

فَضْلًا مِّن رَّبِّكَ ذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ

Khmer Translation - Rowwad Translation Centerជាការប្រោសប្រទានពីព្រះជាម្ចាស់របស់អ្នក(ចំពោះពួកគេ)។ នោះហើយជាជោគជ័យដ៏ធំធេងបំផុត។

See all translations of this verse →

فَإِنَّمَا يَسَّرْنَٰهُ بِلِسَانِكَ لَعَلَّهُمْ يَتَذَكَّرُونَ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ យើងបានធ្វើឱ្យវា(គម្ពីរគួរអាន)មានភាពងាយស្រួល(ដោយបញ្ចុះវា)ជាភាសារបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) សង្ឃឹមថាពួកគេនឹងយកជាមេរៀន។

See all translations of this verse →

فَٱرْتَقِبْ إِنَّهُم مُّرْتَقِبُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកគេក៏ជាអ្នកដែលរង់ចាំមើលដែរ។ 

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70