إِنَّ هَٰذَآ أَخِى لَهُۥ تِسْعٌ وَتِسْعُونَ نَعْجَةً وَلِىَ نَعْجَةٌ وَٰحِدَةٌ فَقَالَ أَكْفِلْنِيهَا وَعَزَّنِى فِى ٱلْخِطَابِ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ នេះគឺជាបងប្អូនរបស់ខ្ញុំ។ គាត់មានពពែញីចំនួនកៅសិបប្រាំបួនក្បាល ចំណែកឯខ្ញុំវិញ មានពពែញីតែមួយក្បាលគត់។ ហើយគាត់បាននិយាយថា៖ សូមអ្នកប្រគល់វាឲ្យខ្ញុំ។ ហើយគាត់ប៉ិនប្រសព្វក្នុងការនិយាយស្តី(ពូកែលើកអំណះអំណាង)ជាងខ្ញុំ។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ នេះជាបងប្អូនរបស់ខ្ញុំ។ គេមានពពែញី ចំនួនកៅសិបប្រាំបួនក្បាល។ រីឯខ្ញុំមានតែពពែញីមួយក្បាលគត់។ ហើយគេបាននិយាយថាៈ ចូរអ្នកឱ្យវាមកខ្ញុំ។ ហើយគេក៏មានប្រៀប ជាងខ្ញុំក្នុងការនិយាយស្ដីផងដែរ។