caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Saad វាក្យខណ្ឌ 24

ម៉ាកកah · revelation order 38 · 38:24

قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِۦ وَإِنَّ كَثِيرًا مِّنَ ٱلْخُلَطَآءِ لَيَبْغِى بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ وَقَلِيلٌ مَّا هُمْ وَظَنَّ دَاوُۥدُ أَنَّمَا فَتَنَّٰهُ فَٱسْتَغْفَرَ رَبَّهُۥ وَخَرَّ رَاكِعًا وَأَنَابَ

Khmer Translation - Rowwad Translation Centerគាត់(ព្យាការីហ្ទាវូទ)ក៏បានពោលថា៖ ពិតប្រាកដណាស់ បងប្អូនរបស់អ្នកបានបំពានលើអ្នកហើយ ខណៈដែលគាត់បានសុំឱ្យអ្នកប្រគល់ពពែញីរបស់អ្នកទៅឱ្យគាត់ថែមទៀតនោះ។ ហើយភាគច្រើននៃអ្នកដែលចូលហ៊ុនគ្នា គឺតែងតែបំពានលើគ្នាទៅវិញទៅមក លើកលែងតែបណ្តាអ្នកមានជំនឿ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ ក៏ប៉ុន្តែពួកគេមានតិចតួចណាស់។ ក្រោយមក គាត់បានដឹងច្បាស់ថា តាមពិតយើង(អល់ឡោះ)គ្រាន់តែសាកល្បងលើគេប៉ុណ្ណោះ។ ពេលនោះ គេក៏បានសុំការអភ័យទោសពីព្រះជាម្ចាស់របស់គេ ហើយបានក្រាបស៊ូជូត និងសារភាពកំហុស(ចំពោះទ្រង់)។
Khmer Translation - Islamic Community Development Associationដាវូដបានពោលថាៈ ជាការពិតណាស់ គេបានបំពានលើ អ្នកដោយគេបានសុំពពែញីពីអ្នកយកទៅបន្ថែមលើពពែរបស់គេ។ ហើយពិតប្រាកដណាស់ ភាគច្រើននៃពួកដែលចូលហ៊ុនគ្នាគឺបំពាន លើគ្នា លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើ ល្អត្រឹមត្រូវប៉ុណ្ណោះ តែពួកគេតិចតួចបំផុត។ ក្រោយមកដាវូដដឹង ច្បាស់ថា យើងគ្រាន់តែសាកល្បងគេប៉ុណ្ណោះ ពេលនោះគេក៏សុំ អភ័យទោសនិងក្រាបស៊ូជូត ហើយនិងសារភាពកំហុសចំពោះម្ចាស់ របស់គេ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70