ជំពូក As-Sajda السجدة
30 វាក្យខណ្ឌ · ម៉ាកកah · revelation order 75
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓمٓ
Khmer Translation - Rowwad Translation Centerអាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
See all translations of this verse →
تَنزِيلُ ٱلْكِتَٰبِ لَا رَيْبَ فِيهِ مِن رَّبِّ ٱلْعَٰلَمِينَ
Khmer Translation - Rowwad Translation Centerការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីព្រះជាម្ចាស់នៃពិភពទាំងអស់ដោយគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។
See all translations of this verse →
أَمْ يَقُولُونَ ٱفْتَرَىٰهُ بَلْ هُوَ ٱلْحَقُّ مِن رَّبِّكَ لِتُنذِرَ قَوْمًا مَّآ أَتَىٰهُم مِّن نَّذِيرٍ مِّن قَبْلِكَ لَعَلَّهُمْ يَهْتَدُونَ
Khmer Translation - Rowwad Translation Centerឬមួយពួកគេ(ពួកប្រឆាំង)និយាយថា៖ គេ(ព្យាការីមូហាំម៉ាត់)បានប្រឌិតកុហកវា(គម្ពីរគួរអាន)ឡើង។ ផ្ទុយទៅវិញ វាជាការពិតពីព្រះជាម្ចាស់របស់អ្នកដើម្បីឱ្យអ្នកដាស់តឿនព្រមានក្រុមមួយដែលមិនធ្លាប់មានអ្នកដាស់តឿនព្រមានណាម្នាក់មុនអ្នកបានទៅដល់ពួកគេនោះឡើយ។ សង្ឃឹមថា ពួកគេនឹងទទួលបានការចង្អុលបង្ហាញ។
See all translations of this verse →
ٱللَّهُ ٱلَّذِى خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا فِى سِتَّةِ أَيَّامٍ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ مَا لَكُم مِّن دُونِهِۦ مِن وَلِىٍّ وَلَا شَفِيعٍ أَفَلَا تَتَذَكَّرُونَ
Khmer Translation - Rowwad Translation Centerអល់ឡោះគឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ សម្រាប់ពួកអ្នក(ឱមនុស្សលោក) គឺគ្មានអ្នកគាំពារ និងគ្មានអ្នកជួយអន្តរាគមន៍ណាក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?
See all translations of this verse →
يُدَبِّرُ ٱلْأَمْرَ مِنَ ٱلسَّمَآءِ إِلَى ٱلْأَرْضِ ثُمَّ يَعْرُجُ إِلَيْهِ فِى يَوْمٍ كَانَ مِقْدَارُهُۥٓ أَلْفَ سَنَةٍ مِّمَّا تَعُدُّونَ
Khmer Translation - Rowwad Translation Centerទ្រង់ចាត់ចែងកិច្ចការទាំងឡាយពីលើមេឃដល់ផែនដី។ បន្ទាប់មក (កិច្ចការទាំងនោះ)វានឹងឡើងទៅកាន់ទ្រង់វិញនៅថ្ងៃមួយដែលរយៈពេលរបស់វាស្មើនឹងមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នកគណនា(ក្នុងលោកិយ)។
See all translations of this verse →
ذَٰلِكَ عَٰلِمُ ٱلْغَيْبِ وَٱلشَّهَٰدَةِ ٱلْعَزِيزُ ٱلرَّحِيمُ
Khmer Translation - Rowwad Translation Centerនោះគឺជាអ្នកដែលដឹងបំផុតនូវប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង ជាអ្នកដែលមហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
See all translations of this verse →
ٱلَّذِىٓ أَحْسَنَ كُلَّ شَىْءٍ خَلَقَهُۥ وَبَدَأَ خَلْقَ ٱلْإِنسَٰنِ مِن طِينٍ
Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកដែលបង្កើតអ្វីៗទាំងអស់ឲ្យមានភាពល្អឥតខ្ចោះ។ ហើយទ្រង់បានចាប់ផ្តើមបង្កើតមនុស្ស(ព្យាការីអាហ្ទាំ)អំពីដីឥដ្ឋ។
See all translations of this verse →
ثُمَّ جَعَلَ نَسْلَهُۥ مِن سُلَٰلَةٍ مِّن مَّآءٍ مَّهِينٍ
Khmer Translation - Rowwad Translation Centerបន្ទាប់មក ទ្រង់បានបង្កើតកូនចៅរបស់គេអំពីទឹកកាមដែលគ្មានតម្លៃ។
See all translations of this verse →
ثُمَّ سَوَّىٰهُ وَنَفَخَ فِيهِ مِن رُّوحِهِۦ وَجَعَلَ لَكُمُ ٱلسَّمْعَ وَٱلْأَبْصَٰرَ وَٱلْأَفْـِٔدَةَ قَلِيلًا مَّا تَشْكُرُونَ
Khmer Translation - Rowwad Translation Centerបន្ទាប់មក ទ្រង់បានបង្កើតគេឱ្យមានលក្ខណៈពេញលេញ ហើយទ្រង់បានផ្លុំព្រលឹងទៅក្នុងខ្លួនរបស់គេ។ ហើយទ្រង់បានបង្កើតឱ្យពួកអ្នក(ឱមនុស្សលោក)នូវសោតវិញ្ញាណ ចក្ខុវិញ្ញាណ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ(អល់ឡោះ) គឺតិចតួចបំផុត។
See all translations of this verse →
وَقَالُوٓا۟ أَءِذَا ضَلَلْنَا فِى ٱلْأَرْضِ أَءِنَّا لَفِى خَلْقٍ جَدِيدٍۭ بَلْ هُم بِلِقَآءِ رَبِّهِمْ كَٰفِرُونَ
Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ តើនៅពេលដែលពួកយើង(ស្លាប់)កប់ទៅក្នុងដីហើយនោះ តើពួកយើងនឹងត្រូវបានគេបង្កើត(ឱ្យរស់ឡើងវិញ)សាជាថ្មីឬ? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលគ្មានជំនឿចំពោះការជួបនឹងព្រះជាម្ចាស់របស់ពួកគេឡើយ។
See all translations of this verse →
قُلْ يَتَوَفَّىٰكُم مَّلَكُ ٱلْمَوْتِ ٱلَّذِى وُكِّلَ بِكُمْ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ម៉ាលីគុលម៉ោតដែលទទួលបន្ទុកខាងដកយកជីវិត នឹងមកដកយកជីវិតពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេនាំត្រឡប់មកកាន់ព្រះជាម្ចាស់របស់ពួកអ្នកវិញ។
See all translations of this verse →
وَلَوْ تَرَىٰٓ إِذِ ٱلْمُجْرِمُونَ نَاكِسُوا۟ رُءُوسِهِمْ عِندَ رَبِّهِمْ رَبَّنَآ أَبْصَرْنَا وَسَمِعْنَا فَٱرْجِعْنَا نَعْمَلْ صَٰلِحًا إِنَّا مُوقِنُونَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើអ្នកបានឃើញ នៅពេលដែលពួកឧក្រិដ្ឋជនទាំងឡាយឱនក្បាលរបស់ពួកគេចុះនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ។ (ហើយពួកគេពោលថា៖) បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំបានឃើញ និងបានឮហើយ។ ហេតុនេះ សូមព្រះអង្គមេត្តាឱ្យយើងខ្ញុំត្រឡប់(ទៅកាន់ជីវិតលោកិយវិញម្តងទៀត)ដើម្បីឱ្យយើងខ្ញុំអាចសាងទង្វើកុសលវិញ។ ពិតប្រាកដណាស់ (ពេលនេះ)យើងខ្ញុំ គឺជាអ្នកដែលជឿជាក់យ៉ាងពិតប្រាកដ។
See all translations of this verse →
وَلَوْ شِئْنَا لَـَٔاتَيْنَا كُلَّ نَفْسٍ هُدَىٰهَا وَلَٰكِنْ حَقَّ ٱلْقَوْلُ مِنِّى لَأَمْلَأَنَّ جَهَنَّمَ مِنَ ٱلْجِنَّةِ وَٱلنَّاسِ أَجْمَعِينَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើយើងមានចេតនា យើងនឹងផ្តល់ឱ្យបុគ្គលគ្រប់រូបនូវការចង្អុលបង្ហាញជាមិនខាន។ ប៉ុន្តែបន្ទូលរបស់យើងបានសម្រេចអំពីយើងរួចទៅហើយថា៖ យើងពិតជានឹងបំពេញនរកជើហាន់ណាំពីពពួកជិន និងមនុស្សលោកទាំងអស់។
See all translations of this verse →
فَذُوقُوا۟ بِمَا نَسِيتُمْ لِقَآءَ يَوْمِكُمْ هَٰذَآ إِنَّا نَسِينَٰكُمْ وَذُوقُوا۟ عَذَابَ ٱلْخُلْدِ بِمَا كُنتُمْ تَعْمَلُونَ
Khmer Translation - Rowwad Translation Center(មានគេនិយាយទៅកាន់ពួកទាំងនោះថា៖) ចូរពួកអ្នកភ្លក់ចុះ(នូវរសជាតិនៃទណ្ឌកម្ម) ដោយសារតែពួកអ្នកភ្លេចពីជំនួបនៅថ្ងៃរបស់ពួកអ្នក(នៅថ្ងៃបរលោក)នេះ។ ពិតប្រាកដណាស់ (នៅថ្ងៃនេះ)យើងក៏បំភ្លេចពួកអ្នកដូចគ្នា។ ហើយចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដ៏អមតៈដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
See all translations of this verse →
إِنَّمَا يُؤْمِنُ بِـَٔايَٰتِنَا ٱلَّذِينَ إِذَا ذُكِّرُوا۟ بِهَا خَرُّوا۟ سُجَّدًا وَسَبَّحُوا۟ بِحَمْدِ رَبِّهِمْ وَهُمْ لَا يَسْتَكْبِرُونَ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ អ្នកដែលមានជំនឿនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់យើង នៅពេលណាគេរំលឹកពួកគេនឹងវាក្យខណ្ឌទាំងនោះ គឺពួកគេលំឱនកាយស៊ូជោត និងលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេមិនក្រអឺតក្រទមឡើយ។
See all translations of this verse →
تَتَجَافَىٰ جُنُوبُهُمْ عَنِ ٱلْمَضَاجِعِ يَدْعُونَ رَبَّهُمْ خَوْفًا وَطَمَعًا وَمِمَّا رَزَقْنَٰهُمْ يُنفِقُونَ
Khmer Translation - Rowwad Translation Centerខ្នងរបស់ពួកគេបានក្រោកចេញពីកន្លែងគេង។ ពួកគេបួងសួងសុំពីព្រះជាម្ចាស់របស់ពួកគេដោយការបារម្ភខ្លាច(ទណ្ឌកម្ម) និងក្តីប្រាថ្នា(ចង់បានផលបុណ្យ) ហើយពួកគេបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។
See all translations of this verse →
فَلَا تَعْلَمُ نَفْسٌ مَّآ أُخْفِىَ لَهُم مِّن قُرَّةِ أَعْيُنٍ جَزَآءًۢ بِمَا كَانُوا۟ يَعْمَلُونَ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ គ្មានបុគ្គលណាម្នាក់ដឹងនោះទេនូវអ្វីដែលគេបានរក្សាទុកសម្រាប់ពួកគេ(អ្នកមានជំនឿ)អំពីអ្វីដែលធ្វើឱ្យពួកគេគាប់ចិត្តនោះ ជាការតបស្នងចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត(ក្នុងលោកិយ)។
See all translations of this verse →
أَفَمَن كَانَ مُؤْمِنًا كَمَن كَانَ فَاسِقًا لَّا يَسْتَوُۥنَ
Khmer Translation - Rowwad Translation Centerដូច្នេះ តើអ្នកដែលមានជំនឿ ដូចគ្នានឹងអ្នកដែលប្រព្រឹត្តល្មើសឬ? ពួកគេគឺមិនដូចគ្នាឡើយ។
See all translations of this verse →
أَمَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ فَلَهُمْ جَنَّٰتُ ٱلْمَأْوَىٰ نُزُلًۢا بِمَا كَانُوا۟ يَعْمَلُونَ
Khmer Translation - Rowwad Translation Centerរីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ពិតណាស់ សម្រាប់ពួកគេគឺឋានសួគ៌ជាកន្លែងស្នាក់នៅ ជាកិត្តិយស(ពីអល់ឡោះចំពោះពួកគេ) និងជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
See all translations of this verse →
وَأَمَّا ٱلَّذِينَ فَسَقُوا۟ فَمَأْوَىٰهُمُ ٱلنَّارُ كُلَّمَآ أَرَادُوٓا۟ أَن يَخْرُجُوا۟ مِنْهَآ أُعِيدُوا۟ فِيهَا وَقِيلَ لَهُمْ ذُوقُوا۟ عَذَابَ ٱلنَّارِ ٱلَّذِى كُنتُم بِهِۦ تُكَذِّبُونَ
Khmer Translation - Rowwad Translation Centerចំណែកឯពួកដែលប្រព្រឹត្តល្មើសវិញនោះ កន្លែងស្នាក់នៅរបស់ពួកគេ គឺឋាននរក។ រាល់ពេលដែលពួកគេចង់ចេញអំពីវា ពួកគេត្រូវបានគេបញ្ជូនឱ្យត្រឡប់ទៅនៅក្នុងវាវិញ។ ហើយមានគេពោលទៅកាន់ពួកគេថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវា។
See all translations of this verse →
وَلَنُذِيقَنَّهُم مِّنَ ٱلْعَذَابِ ٱلْأَدْنَىٰ دُونَ ٱلْعَذَابِ ٱلْأَكْبَرِ لَعَلَّهُمْ يَرْجِعُونَ
Khmer Translation - Rowwad Translation Centerហើយយើងប្រាកដជានឹងឱ្យពួកទាំងនោះភ្លក់នូវទណ្ឌកម្មកម្រិតស្រាល(ក្នុងលោកិយ)មុននឹងទណ្ឌកម្មធ្ងន់ធ្ងរបំផុត(នៅថ្ងៃបរលោក)។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់។
See all translations of this verse →
وَمَنْ أَظْلَمُ مِمَّن ذُكِّرَ بِـَٔايَٰتِ رَبِّهِۦ ثُمَّ أَعْرَضَ عَنْهَآ إِنَّا مِنَ ٱلْمُجْرِمِينَ مُنتَقِمُونَ
Khmer Translation - Rowwad Translation Centerហើយគ្មាននរណាដែលបំពានជាងពួកដែលត្រូវបានគេទូន្មានដោយវាក្យខណ្ឌទាំងឡាយរបស់ព្រះជាម្ចាស់របស់គេ ក្រោយមក គេបែរជាងាកចេញពីវាទៅវិញនោះឡើយ។ ពិតប្រាកដណាស់ យើងគឺជាអ្នកផ្តន្ទាទោសដល់ពួកឧក្រិដ្ឋជនទាំងឡាយ។
See all translations of this verse →
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَٰبَ فَلَا تَكُن فِى مِرْيَةٍ مِّن لِّقَآئِهِۦ وَجَعَلْنَٰهُ هُدًى لِّبَنِىٓ إِسْرَٰٓءِيلَ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះការជួបនឹងព្យាការីមូសា(នៅយប់អ៊ីសរ៉កនិងមៀករ៉ច)ឱ្យសោះ។ ហើយយើងបានចាត់ទុកវា(គម្ពីរតាវរ៉ត) ជាការចង្អុលបង្ហាញដល់អម្បូរអ៊ីស្រាអែល។
See all translations of this verse →
وَجَعَلْنَا مِنْهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا لَمَّا صَبَرُوا۟ وَكَانُوا۟ بِـَٔايَٰتِنَا يُوقِنُونَ
Khmer Translation - Rowwad Translation Centerហើយយើងបានឱ្យពួកគេមួយចំនួន(អម្បូរអ៊ីស្រាអែល)ក្លាយទៅជាមេដឹកនាំដែលចង្អុលបង្ហាញ(ទៅកាន់ការពិត)ទៅតាមបទបញ្ជារបស់យើងនៅពេលដែលពួកគេបានអត់ធ្មត់។ ហើយពួកគេបានជឿជាក់យ៉ាងពិតប្រាកដចំពោះវាក្យខណ្ឌទាំងឡាយរបស់យើង។
See all translations of this verse →
إِنَّ رَبَّكَ هُوَ يَفْصِلُ بَيْنَهُمْ يَوْمَ ٱلْقِيَٰمَةِ فِيمَا كَانُوا۟ فِيهِ يَخْتَلِفُونَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។
See all translations of this verse →
أَوَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا مِن قَبْلِهِم مِّنَ ٱلْقُرُونِ يَمْشُونَ فِى مَسَٰكِنِهِمْ إِنَّ فِى ذَٰلِكَ لَـَٔايَٰتٍ أَفَلَا يَسْمَعُونَ
Khmer Translation - Rowwad Translation Centerតើវាមិនទាន់បានបញ្ជាក់ច្បាស់ដល់ពួកទាំងនោះទៀតឬ ថាតើមានប្រជាជាតិជំនាន់មុនពួកគេប៉ុន្មានហើយដែលយើងបានបំផ្លាញ ដែលពួកទាំងនោះក៏បានដើរកាត់លំនៅដ្ឋានរបស់ពួកគេផងដែរនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាង។ តើពួកគេមិនស្តាប់ឮទេឬ?
See all translations of this verse →
أَوَلَمْ يَرَوْا۟ أَنَّا نَسُوقُ ٱلْمَآءَ إِلَى ٱلْأَرْضِ ٱلْجُرُزِ فَنُخْرِجُ بِهِۦ زَرْعًا تَأْكُلُ مِنْهُ أَنْعَٰمُهُمْ وَأَنفُسُهُمْ أَفَلَا يُبْصِرُونَ
Khmer Translation - Rowwad Translation Centerតើពួកទាំងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានបញ្ជូនទឹកភ្លៀងទៅកាន់ដីដែលស្ងួតហួតហែង។ ពេលនោះ តាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវដំណាំសម្រាប់សត្វពាហនៈរបស់ពួកគេ និងខ្លួនពួកគេផ្ទាល់ទទួលទាន។ តើពួកគេមិនបានឃើញទេឬ?
See all translations of this verse →
وَيَقُولُونَ مَتَىٰ هَٰذَا ٱلْفَتْحُ إِن كُنتُمْ صَٰدِقِينَ
Khmer Translation - Rowwad Translation Centerហើយពួកគេថែមទាំងនិយាយថា៖ តើពេលណាទើបការកាត់សេចក្តីនេះមកដល់ ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?
See all translations of this verse →
قُلْ يَوْمَ ٱلْفَتْحِ لَا يَنفَعُ ٱلَّذِينَ كَفَرُوٓا۟ إِيمَٰنُهُمْ وَلَا هُمْ يُنظَرُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ថ្ងៃកាត់សេចក្តីនោះ ការមានជំនឿរបស់ពួកប្រឆាំង(នៅលើលោកិយ) គឺគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឲ្យនោះដែរ។
See all translations of this verse →
فَأَعْرِضْ عَنْهُمْ وَٱنتَظِرْ إِنَّهُم مُّنتَظِرُونَ
Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេ ហើយរង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកគេក៏ជាអ្នកដែលរង់ចាំមើលដែរ។
See all translations of this verse →
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
→