أَوَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا مِن قَبْلِهِم مِّنَ ٱلْقُرُونِ يَمْشُونَ فِى مَسَٰكِنِهِمْ إِنَّ فِى ذَٰلِكَ لَـَٔايَٰتٍ أَفَلَا يَسْمَعُونَ
Khmer Translation - Rowwad Translation Centerតើវាមិនទាន់បានបញ្ជាក់ច្បាស់ដល់ពួកទាំងនោះទៀតឬ ថាតើមានប្រជាជាតិជំនាន់មុនពួកគេប៉ុន្មានហើយដែលយើងបានបំផ្លាញ ដែលពួកទាំងនោះក៏បានដើរកាត់លំនៅដ្ឋានរបស់ពួកគេផងដែរនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាង។ តើពួកគេមិនស្តាប់ឮទេឬ?
Khmer Translation - Islamic Community Development Associationតើវាមិនទាន់ច្បាស់សម្រាប់ពួកគេទេឬ ដែលយើងបាន បំផ្លាញមនុស្សជាច្រើនជំនាន់មុនពួកគេ ដែលពួកគេធ្វើដំណើរឆ្លង កាត់លំនៅដ្ឋានរបស់ពួកគេនោះ? ពិតប្រាកដណាស់ នៅក្នុងរឿង នោះគឺជាភស្ដុតាងជាច្រើន។ ដូចេ្នះ តើពួកគេមិនស្ដាប់ឮទេឬ?