ثُمَّ سَوَّىٰهُ وَنَفَخَ فِيهِ مِن رُّوحِهِۦ وَجَعَلَ لَكُمُ ٱلسَّمْعَ وَٱلْأَبْصَٰرَ وَٱلْأَفْـِٔدَةَ قَلِيلًا مَّا تَشْكُرُونَ
Khmer Translation - Rowwad Translation Centerបន្ទាប់មក ទ្រង់បានបង្កើតគេឱ្យមានលក្ខណៈពេញលេញ ហើយទ្រង់បានផ្លុំព្រលឹងទៅក្នុងខ្លួនរបស់គេ។ ហើយទ្រង់បានបង្កើតឱ្យពួកអ្នក(ឱមនុស្សលោក)នូវសោតវិញ្ញាណ ចក្ខុវិញ្ញាណ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ(អល់ឡោះ) គឺតិចតួចបំផុត។
Khmer Translation - Islamic Community Development Associationបន្ទាប់មក ទ្រង់បានធ្វើឱ្យគេមានរូបរាងពេញលេញ ហើយ ទ្រង់ក៏បានផ្លុំបញ្ចូលព្រលឹងដែលទ្រង់បានបង្កើតនោះទៅក្នុងវា។ ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានចិត្ដ (ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកដឹងគុណគឺតិចតួចបំផុត។