وَلَوْ تَرَىٰٓ إِذِ ٱلْمُجْرِمُونَ نَاكِسُوا۟ رُءُوسِهِمْ عِندَ رَبِّهِمْ رَبَّنَآ أَبْصَرْنَا وَسَمِعْنَا فَٱرْجِعْنَا نَعْمَلْ صَٰلِحًا إِنَّا مُوقِنُونَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើអ្នកបានឃើញ នៅពេលដែលពួកឧក្រិដ្ឋជនទាំងឡាយឱនក្បាលរបស់ពួកគេចុះនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ។ (ហើយពួកគេពោលថា៖) បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំបានឃើញ និងបានឮហើយ។ ហេតុនេះ សូមព្រះអង្គមេត្តាឱ្យយើងខ្ញុំត្រឡប់(ទៅកាន់ជីវិតលោកិយវិញម្តងទៀត)ដើម្បីឱ្យយើងខ្ញុំអាចសាងទង្វើកុសលវិញ។ ពិតប្រាកដណាស់ (ពេលនេះ)យើងខ្ញុំ គឺជាអ្នកដែលជឿជាក់យ៉ាងពិតប្រាកដ។
Khmer Translation - Islamic Community Development Associationហើយ(គួរឱ្យរន្ធត់ជាទីបំផុត) ប្រសិនបើអ្នកឃើញនៅ ពេលដែលពួកធ្វើអំពើអាក្រក់ឱនក្បាលរបស់ពួកគេនៅចំពោះមុខ ម្ចាស់របស់ពួកគេ(ដោយនិយាយថា) ឱម្ចាស់របស់ពួកយើង. ពួក យើងបានឃើញ និងបានឮហើយ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូនពួក យើងឱ្យវិលត្រឡប់ទៅ(លោកិយ)វិញផង ពួកយើងនឹងធ្វើអំពើ ល្អត្រឹមត្រូវ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកជឿជាក់បំផុត។