قُلْ مَن كَانَ فِى ٱلضَّلَٰلَةِ فَلْيَمْدُدْ لَهُ ٱلرَّحْمَٰنُ مَدًّا حَتَّىٰٓ إِذَا رَأَوْا۟ مَا يُوعَدُونَ إِمَّا ٱلْعَذَابَ وَإِمَّا ٱلسَّاعَةَ فَسَيَعْلَمُونَ مَنْ هُوَ شَرٌّ مَّكَانًا وَأَضْعَفُ جُندًا
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ជនណាដែលស្ថិតក្នុងភាពវង្វេង នោះព្រះជាម្ចាស់ដ៏មហាសប្បុរសនឹងពន្យារពេលដល់គេ(ឱ្យកាន់តែវង្វេងថែមទៀត)។ លុះដល់ពេលដែលពួកគេបានឃើញអ្វីដែលគេបានសន្យាចំពោះពួកគេ(ផ្ទាល់នឹងភ្នែក) អាចជាទណ្ឌកម្មភ្លាមៗ ឬក៏ថ្ងៃបរលោក ពេលនោះ ពួកគេនឹងដឹងថា តើអ្នកណាដែលស្ថិតនៅកន្លែងដែលអាក្រក់ និងមានកម្លាំងទ័ពខ្សោយជាង?
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកណាហើយដែលស្ថិត ក្នុងភាពវងេ្វង គឺម្ចាស់មហាសប្បុរសនឹងពន្យារពេលឱ្យគេកាន់តែ វងេ្វងថែមទៀត រហូតដល់ពេលពួកគេបានឃើញនូវអ្វីដែលគេ (អល់ឡោះ)បានសន្យាជាមួយពួកគេ(ពួកគ្មានជំនឿ)អាចជា ទារុណកម្ម(នៅក្នុងលោកិយ) ឬនៅថ្ងៃបរលោក។ ដូចេ្នះ ពួកគេ នឹងដឹងថា អ្នកណាដែលស្ថិតនៅក្នុងសភាពអាក្រក់ និងមានកម្លាំង ពលំខ្សោយជាង។