caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Alaq العلق

19 វាក្យខណ្ឌ · ម៉ាកកah · revelation order 1

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱقْرَأْ بِٱسْمِ رَبِّكَ ٱلَّذِى خَلَقَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដែលបានបង្កើត(អ្វីៗទាំងអស់)ចុះ។

See all translations of this verse →

خَلَقَ ٱلْإِنسَٰنَ مِنْ عَلَقٍ

Khmer Translation - Rowwad Translation Centerទ្រង់បានបង្កើតមនុស្សលោកពីតំណក់ឈាមមួយដុំ។

See all translations of this verse →

ٱقْرَأْ وَرَبُّكَ ٱلْأَكْرَمُ

Khmer Translation - Rowwad Translation Centerចូរអ្នក(មូហាំម៉ាត់)សូត្រចុះ ហើយព្រះជាម្ចាស់របស់អ្នកទ្រង់មហាសប្បុរសបំផុត។

See all translations of this verse →

ٱلَّذِى عَلَّمَ بِٱلْقَلَمِ

Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកដែលបានបង្រៀន(ឱ្យចេះសរសេរ)ដោយស្លាបប៉ាកកា។

See all translations of this verse →

عَلَّمَ ٱلْإِنسَٰنَ مَا لَمْ يَعْلَمْ

Khmer Translation - Rowwad Translation Centerទ្រង់បង្រៀនមនុស្សនូវអ្វីដែលគេមិនធ្លាប់បានដឹង។

See all translations of this verse →

كَلَّآ إِنَّ ٱلْإِنسَٰنَ لَيَطْغَىٰٓ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ មនុស្សលោកពិតជាអ្នកដែលបំពានបំផុត

See all translations of this verse →

أَن رَّءَاهُ ٱسْتَغْنَىٰٓ

Khmer Translation - Rowwad Translation Centerដោយសារតែគេយល់ឃើញថា រូបគេមានគ្រប់គ្រាន់ហើយ។

See all translations of this verse →

إِنَّ إِلَىٰ رَبِّكَ ٱلرُّجْعَىٰٓ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ កន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នក។

See all translations of this verse →

أَرَءَيْتَ ٱلَّذِى يَنْهَىٰ

Khmer Translation - Rowwad Translation Centerតើអ្នកឃើញដែរឬទេ អ្នកដែលបានហាមឃាត់

See all translations of this verse →

عَبْدًا إِذَا صَلَّىٰٓ

Khmer Translation - Rowwad Translation Centerខ្ញុំបម្រើរបស់យើង(ព្យាការីមូហាំម៉ាត់)នៅពេលដែលគេប្រតិបត្តិសឡាតនោះ?

See all translations of this verse →

أَرَءَيْتَ إِن كَانَ عَلَى ٱلْهُدَىٰٓ

Khmer Translation - Rowwad Translation Centerតើអ្នកយល់ឃើញយ៉ាងណា ប្រសិនបើអ្នកដែលត្រូវបានគេហាមឃាត់នោះស្ថិតនៅលើការចង្អុលបង្ហាញ

See all translations of this verse →

أَوْ أَمَرَ بِٱلتَّقْوَىٰٓ

Khmer Translation - Rowwad Translation Centerឬជាអ្នកដែលប្រើ(មនុស្ស)ឱ្យកោតខ្លាច(អល់ឡោះ)នោះ?

See all translations of this verse →

أَرَءَيْتَ إِن كَذَّبَ وَتَوَلَّىٰٓ

Khmer Translation - Rowwad Translation Centerតើអ្នកយល់ឃើញយ៉ាងណាដែរ ប្រសិនបើអ្នកដែលហាមឃាត់គេនោះបានបដិសេធ និងងាកចេញ

See all translations of this verse →

أَلَمْ يَعْلَم بِأَنَّ ٱللَّهَ يَرَىٰ

Khmer Translation - Rowwad Translation Center‌តើគេមិនដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ឃើញបំផុត(នូវអ្វីដែលគេបានធ្វើ)នោះ?

See all translations of this verse →

كَلَّا لَئِن لَّمْ يَنتَهِ لَنَسْفَعًۢا بِٱلنَّاصِيَةِ

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ! ប្រសិនបើគេមិនបញ្ឈប់ទង្វើនោះទេនោះ យើងនឹងចាប់ក្បាលរបស់គេទម្លាក់ទៅក្នុងនរកជាមិនខាន

See all translations of this verse →

نَاصِيَةٍ كَٰذِبَةٍ خَاطِئَةٍ

Khmer Translation - Rowwad Translation Centerគឺក្បាលអ្នកដែលភូតកុហក និងប្រព្រឹត្តអំពើខុសឆ្គង។

See all translations of this verse →

فَلْيَدْعُ نَادِيَهُۥ

Khmer Translation - Rowwad Translation Centerដូចេ្នះ ចូរទុកឱ្យគេស្រែកហៅក្រុមរបស់គេ(ឱ្យមកជួយគេ)ចុះ

See all translations of this verse →

سَنَدْعُ ٱلزَّبَانِيَةَ

Khmer Translation - Rowwad Translation Centerយើងក៏នឹងហៅឆ្មាំនរកដូចគ្នា។

See all translations of this verse →

كَلَّا لَا تُطِعْهُ وَٱسْجُدْ وَٱقْتَرِب

Khmer Translation - Rowwad Translation Centerមិនដូច្នោះឡើយ។ ចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ។ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួន(ទៅកាន់ទ្រង់)។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70