فَلَمَّا جَآءَهُم بِٱلْحَقِّ مِنْ عِندِنَا قَالُوا۟ ٱقْتُلُوٓا۟ أَبْنَآءَ ٱلَّذِينَ ءَامَنُوا۟ مَعَهُۥ وَٱسْتَحْيُوا۟ نِسَآءَهُمْ وَمَا كَيْدُ ٱلْكَٰفِرِينَ إِلَّا فِى ضَلَٰلٍ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលគេ(ព្យាការីមូសា)បាននាំមកឱ្យពួកគេនូវការពិតអំពីយើង ពួកគេនិយាយថា៖ ចូរពួកអ្នកសម្លាប់កូនប្រុសទាំងឡាយរបស់បណ្តាអ្នកដែលមានជំនឿជាមួយគេ ហើយទុកជីវិតកូនស្រីទាំងឡាយរបស់ពួកគេចុះ។ ហើយឧបាយកលរបស់ពួកប្រឆាំង គ្មានអ្វីក្រៅពីភាពវង្វេងនោះឡើយ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលគាត់បាននាំការពិតពីយើងមកដល់ ពួកគេ ពួកគេបាននិយាយថាៈ ចូរពួកអ្នកសម្លាប់កូនប្រុសរបស់ពួក ដែលមានជំនឿរួមជាមួយគាត់ និងទុកជីវិតកូនស្រីរបស់ពួកគេចុះ។ ហើយឧបាយកលរបស់ពួកដែលប្រឆាំងនោះគឺគ្មានអ្វីក្រៅពីភាព វងេ្វងឡើយ។