أَسْبَٰبَ ٱلسَّمَٰوَٰتِ فَأَطَّلِعَ إِلَىٰٓ إِلَٰهِ مُوسَىٰ وَإِنِّى لَأَظُنُّهُۥ كَٰذِبًا وَكَذَٰلِكَ زُيِّنَ لِفِرْعَوْنَ سُوٓءُ عَمَلِهِۦ وَصُدَّ عَنِ ٱلسَّبِيلِ وَمَا كَيْدُ فِرْعَوْنَ إِلَّا فِى تَبَابٍ
Khmer Translation - Rowwad Translation Centerគឺទ្វារមេឃាទាំងឡាយដើម្បីឲ្យយើង(ឡើង)ទៅមើលព្រះជាម្ចាស់របស់មូសា។ ហើយពិតប្រាកដណាស់ យើងគិតថា រូបគេគឺជាអ្នកដែលភូតកុហក។ ដូច្នោះដែរ គេបានតុបតែងលម្អដល់ហ្វៀរអោននូវទង្វើអាក្រក់របស់គេ និងរារាំងរូបគេពីមាគ៌ា(ត្រឹមត្រូវ)។ ហើយឧបាយកលរបស់ហ្វៀរអោននោះ គឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងភាពខាតបង់នោះឡើយ។
Khmer Translation - Islamic Community Development Associationគឺទ្វារមេឃជាច្រើនជាន់ ដើម្បីយើងនឹងឡើងទៅមើល ម្ចាស់របស់មូសា។ ហើយពិតប្រាកដណាស់ យើងគិតថាគេជាអ្នក ភូតកុហក។ ហើយដូច្នោះដែរ វា(ស្ហៃតន)បានលំអចំពោះហ្វៀរ-អោននូវទង្វើអាក្រក់របស់គេ និងបានរារាំងគេពីមាគ៌ាដ៏ត្រឹមត្រូវ។ ហើយឧបាយកលរបស់ហ្វៀរអោនគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវិនាស ខាតបង់នោះឡើយ។