caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Ghaafir វាក្យខណ្ឌ 29

ម៉ាកកah · revelation order 60 · 40:29

يَٰقَوْمِ لَكُمُ ٱلْمُلْكُ ٱلْيَوْمَ ظَٰهِرِينَ فِى ٱلْأَرْضِ فَمَن يَنصُرُنَا مِنۢ بَأْسِ ٱللَّهِ إِن جَآءَنَا قَالَ فِرْعَوْنُ مَآ أُرِيكُمْ إِلَّا مَآ أَرَىٰ وَمَآ أَهْدِيكُمْ إِلَّا سَبِيلَ ٱلرَّشَادِ

Khmer Translation - Rowwad Translation Centerឱក្រុមរបស់ខ្ញុំ! អំណាចនៅថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ពួកអ្នកដោយពួកអ្នកជាអ្នកឈ្នះនៅលើទឹកដី(អេហ្ស៊ីប)នេះ។ ក៏ប៉ុន្តែ តើអ្នកណាដែលជួយការពារពួកយើងឱ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើវាមកដល់ពួកយើងនោះ? ហ្វៀរអោនបានតបថា៖ អ្វីដែលខ្ញុំបង្ហាញដល់ពួកអ្នក គឺគ្មានអ្វីក្រៅពីការយល់ឃើញរបស់ខ្ញុំនោះឡើយ ហើយអ្វីដែលខ្ញុំចង្អុលបង្ហាញពួកអ្នកនេះ ក៏គ្មានអ្វីក្រៅពីជាមាគ៌ាដ៏ត្រឹមត្រូវនោះដែរ។
Khmer Translation - Islamic Community Development Association(បុរសនោះបាននិយាយទៀតថា) ឱក្រុមរបស់ខ្ញុំ. អំណាចនៅថ្ងៃនេះជាកម្មសិទ្ធិរបស់ពួកអ្នក ដោយពួកអ្នកជាអ្នក គ្រប់គ្រងនៅលើផែនដីនេះ។ ដូចេ្នះ តើអ្នកណាអាចជួយពួកយើង ពីទណ្ឌកម្មរបស់អល់ឡោះបាន ប្រសិនបើវាបានធ្លាក់មកលើពួក យើងនោះ? ហ្វៀរអោនបាននិយាយថាៈ ខ្ញុំគ្មានអ្វីបង្ហាញពួកអ្នក ក្រៅពីអ្វីដែលខ្ញុំឃើញនោះឡើយ ហើយខ្ញុំក៏មិនចង្អុលបង្ហាញពួក អ្នកក្រៅពីមាគ៌ាដែលត្រឹមត្រូវនោះដែរ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70