وَقَالَ رَجُلٌ مُّؤْمِنٌ مِّنْ ءَالِ فِرْعَوْنَ يَكْتُمُ إِيمَٰنَهُۥٓ أَتَقْتُلُونَ رَجُلًا أَن يَقُولَ رَبِّىَ ٱللَّهُ وَقَدْ جَآءَكُم بِٱلْبَيِّنَٰتِ مِن رَّبِّكُمْ وَإِن يَكُ كَٰذِبًا فَعَلَيْهِ كَذِبُهُۥ وَإِن يَكُ صَادِقًا يُصِبْكُم بَعْضُ ٱلَّذِى يَعِدُكُمْ إِنَّ ٱللَّهَ لَا يَهْدِى مَنْ هُوَ مُسْرِفٌ كَذَّابٌ
Khmer Translation - Rowwad Translation Centerហើយមានបុរសម្នាក់ដែលជាអ្នកមានជំនឿក្នុងចំណោមពូជពង្សរបស់ហ្វៀរអោនដែលបានលាក់បាំងសេចក្តីជំនឿរបស់ខ្លួនបាននិយាយថា៖ តើពួកអ្នកចង់សម្លាប់បុរសម្នាក់ដែលគ្រាន់តែគេនិយាយថា៖ “ព្រះជាម្ចាស់របស់ខ្ញុំ គឺអល់ឡោះ”នោះឬ ខណៈដែលរូបគេបាននាំមកឲ្យពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនពីព្រះជាម្ចាស់របស់ពួកអ្នកនោះ? ប្រសិនបើគេជាអ្នកភូតកុហក នោះការភូតកុហករបស់គេ គឺធ្លាក់ទៅកាន់គេវិញប៉ុណ្ណោះ។ តែប្រសិនបើគេជាអ្នកដែលនិយាយពិតវិញ នោះអ្វី(ទណ្ឌកម្ម)មួយចំនួនដែលគេសន្យាចំពោះពួកអ្នក នឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញដល់ពួកបំពាន និងពួកដែលកុហកភូតភរនោះឡើយ។
Khmer Translation - Islamic Community Development Associationហើយបុរសមានជំនឿម្នាក់នៃពូជពង្សរបស់ហ្វៀរអោន ដែលលាក់បាំងជំនឿរបស់គេបាននិយាយថាៈ តើពួកអ្នកចង់សម្លាប់ បុរសម្នាក់ដែលគេពោលថាៈ ម្ចាស់របស់ខ្ញុំគឺអល់ឡោះឬ? ហើយជា ការពិតណាស់ គេបាននាំមកឱ្យពួកអ្នកនូវភស្ដុតាងជាច្រើនពីម្ចាស់ របស់ពួកអ្នក។ ហើយប្រសិនបើគេជាអ្នកភូតកុហក គឺគេនឹងទទួល ខុសត្រូវ(បាបកម្ម)ចំពោះការភូតកុហករបស់គេ។ តែប្រសិនបើគេ ជាអ្នកនិយាយពិតវិញ អ្វីៗ(ទារុណកម្ម)មួយចំនួនដែលគេព្រមាន ពួកអ្នកនោះនឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញចំពោះអ្នកណាដែលបំពាននិងភូតកុហក នោះឡើយ។