فَلَمَّا جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَٰتِ فَرِحُوا۟ بِمَا عِندَهُم مِّنَ ٱلْعِلْمِ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់មកកាន់ពួកគេ ពួកគេបែរជារីករាយនឹងចំណេះដឹងដែលពួកគេមានទៅវិញ។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះ ក៏បានហ៊ុមព័ទ្ធពួកគេ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំ ភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើនមកឱ្យពួកគេ ពួកគេបែរជា សប្បាយ(ទាំងអំនួត)នូវអ្វីដែលមាននៅជាមួយពួកគេអំពីចំណេះ ដឹង(មិនត្រឹមត្រូវ)ទៅវិញ។ ហើយអ្វី(ទារុណកម្ម)ដែលពួកគេ ធ្លាប់បានសើចចំអកចំពោះវានោះបានហ៊ុមព័ទ្ធពួកគេ។