ٱللَّهُ ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ قَرَارًا وَٱلسَّمَآءَ بِنَآءً وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ فَتَبَارَكَ ٱللَّهُ رَبُّ ٱلْعَٰلَمِينَ
Khmer Translation - Rowwad Translation Centerអល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតផែនដីសម្រាប់ពួកអ្នក(ឱមនុស្សលោក)ជាកន្លែងរស់នៅ និងបានបង្កើតមេឃជាសំណង់មួយ(នៅពីលើផែនដី)។ ហើយទ្រង់បានបង្កើតពួកអ្នកឱ្យមានរូបរាងល្អសមសួន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកអំពីប្រការល្អៗជាច្រើន។ (អ្នកដែលប្រទានឧបការគុណទាំងនោះដល់ពួកអ្នក)នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ អល់ឡោះមហាឧត្តុង្គឧត្តម ជាព្រះជាម្ចាស់នៃពិភពទាំងឡាយ។
Khmer Translation - Islamic Community Development Associationអល់ឡោះគឺជាអ្នកដែលបានបង្កើតផែនដីជាកន្លែងរស់នៅ សម្រាប់ពួកអ្នក ហើយ(ទ្រង់បានបង្កើត)មេឃជាដំបូល។ ហើយ ទ្រង់បានបង្កើតពួកអ្នកឱ្យមានជារូបរាង និងបានធ្វើឱ្យរូបរាងរបស់ ពួកអ្នកល្អប្រណីត ព្រមទាំងបានប្រទានលាភសក្ការៈដ៏ល្អដល់ពួកអ្នក ទៀតផង។ នោះហើយគឺអល់ឡោះជាម្ចាស់របស់ពួកអ្នក។ ហើយ អល់ឡោះមហាឧត្ដុង្គឧត្ដមដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។