أَوَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَٰقِبَةُ ٱلَّذِينَ كَانُوا۟ مِن قَبْلِهِمْ كَانُوا۟ هُمْ أَشَدَّ مِنْهُمْ قُوَّةً وَءَاثَارًا فِى ٱلْأَرْضِ فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمْ وَمَا كَانَ لَهُم مِّنَ ٱللَّهِ مِن وَاقٍ
Khmer Translation - Rowwad Translation Centerតើពួកគេ(ពួកមុស្ហរីគីន)មិនបានធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយរបស់ពួក(បដិសេធ)ជំនាន់មុនពួកគេនោះយ៉ាងដូចម្តេច? ពួកទាំងនោះមានភាពខ្លាំងក្លាជាងពួកគេ ថែមបានបន្សល់ទុកនូវកេរដំណែលនានានៅលើផែនដីច្រើនជាងពួកគេទៅទៀត។ តែអល់ឡោះទ្រង់បានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយសម្រាប់ពួកគេ គឺគ្មានអ្នកដែលការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបានឡើយ។
Khmer Translation - Islamic Community Development Associationតើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេ(ក្រុម អាដនិងសាមូដ)គឺជាអ្នកដែលមានកម្លាំងខ្លាំងក្លា និងបានបន្សល់ ទុកកេរដំណែលនៅលើផែនដីច្រើនជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅ ទៀត។ ពេលនោះ អល់ឡោះក៏បានយកជីវិតពួកគេដោយសារ បាបកម្មទាំងឡាយរបស់ពួកគេ។ ហើយពួកគេគ្មានអ្នកការពារពី (ទារុណកម្ម)អល់ឡោះឡើយ។