ٱلَّذِينَ يَحْمِلُونَ ٱلْعَرْشَ وَمَنْ حَوْلَهُۥ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ وَيُؤْمِنُونَ بِهِۦ وَيَسْتَغْفِرُونَ لِلَّذِينَ ءَامَنُوا۟ رَبَّنَا وَسِعْتَ كُلَّ شَىْءٍ رَّحْمَةً وَعِلْمًا فَٱغْفِرْ لِلَّذِينَ تَابُوا۟ وَٱتَّبَعُوا۟ سَبِيلَكَ وَقِهِمْ عَذَابَ ٱلْجَحِيمِ
Khmer Translation - Rowwad Translation Centerបណ្តាអ្នកដែលទ្រអារ៉ស្ហ(ម៉ាឡាអ៊ីកាត់) ហើយនិងអ្នកដែលនៅជុំវិញវា គឺពួកគេកំពុងតែលើកតម្កើងដោយការកោតសរសើរដល់ព្រះជាម្ចាស់របស់ពួកគេ និងមានជំនឿចំពោះទ្រង់ ព្រមទាំងសុំការអភ័យទោស(ពីអល់ឡោះ)ដល់បណ្តាអ្នកដែលមានជំនឿ(ដោយពួកគេបួងសួងថា៖) បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ក្តីមេត្តាករុណា និងចំណេះដឹងរបស់ព្រះអង្គ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហេតុនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់បណ្តាអ្នកដែលសារភាពកំហុស និងបានដើរតាមមាគ៌ារបស់ព្រះអង្គ ហើយសូមព្រះអង្គមេត្តាការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីមផងចុះ។
Khmer Translation - Islamic Community Development Associationបណ្ដាអ្នក(ម៉ាឡាអ៊ីកាត់)ដែលទ្រអារ៉ស្ហ និងអ្នកដែលនៅ ជុំវិញវា ពួកគេលើកតម្កើងជាមួយនឹងការសរសើរចំពោះម្ចាស់របស់ ពួកគេ ហើយពួកគេមានជំនឿលើទ្រង់។ ហើយពួកគេសុំអភ័យ ទោស(ពីអល់ឡោះ)ឱ្យបណ្ដាអ្នកដែលមានជំនឿថាៈ ឱម្ចាស់របស់ ពួកយើង. ក្ដីមេត្ដាករុណា និងចំណេះដឹងរបស់ទ្រង់បានគ្របដណ្ដប់ រាល់អ្វីៗទាំងអស់។ ដូចេ្នះ សូមទ្រង់មេត្ដាអភ័យទោសចំពោះបណ្ដា អ្នកដែលបានសារភាពកំហុស និងបានតាមមាគ៌ារបស់ទ្រង់ផង ហើយ សូមទ្រង់មេត្ដាថែរក្សាពួកគេពីទារុណកម្មនៃនរកជើហ៊ីមផង។