ជំពូក Al-A'laa الأعلى
19 វាក្យខណ្ឌ · ម៉ាកកah · revelation order 8
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ سَبِّحِ ٱسْمَ رَبِّكَ ٱلْأَعْلَى
Khmer Translation - Rowwad Translation Centerចូរអ្នក(ព្យាការីមូហាំម៉ាត់)លើកតម្កើងព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាខ្ពង់ខ្ពស់។
See all translations of this verse →
ٱلَّذِى خَلَقَ فَسَوَّىٰ
Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកដែលបានបង្កើត(សព្វភាវៈទាំងអស់) និងធ្វើឲ្យវាមានលក្ខណៈឥតខ្ចោះ។
See all translations of this verse →
وَٱلَّذِى قَدَّرَ فَهَدَىٰ
Khmer Translation - Rowwad Translation Centerហើយទ្រង់ជាអ្នកដែលកំណត់(គ្រប់អ្វីៗទាំងអស់) ហើយផ្តល់ការចង្អុលបង្ហាញ។
See all translations of this verse →
وَٱلَّذِىٓ أَخْرَجَ ٱلْمَرْعَىٰ
Khmer Translation - Rowwad Translation Centerហើយទ្រង់ជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតង។
See all translations of this verse →
فَجَعَلَهُۥ غُثَآءً أَحْوَىٰ
Khmer Translation - Rowwad Translation Centerបន្ទាប់មក ទ្រង់បានធ្វើឱ្យវាទៅជាក្រៀមស្វិតក្លាយជាពណ៌ខ្មៅ។
See all translations of this verse →
سَنُقْرِئُكَ فَلَا تَنسَىٰٓ
Khmer Translation - Rowwad Translation Centerយើងនឹងសូត្រវា(គម្ពីរគួរអាន)ឱ្យអ្នកស្តាប់។ ដូច្នេះ អ្នកនឹងមិនភ្លេចវាឡើយ
See all translations of this verse →
إِلَّا مَا شَآءَ ٱللَّهُ إِنَّهُۥ يَعْلَمُ ٱلْجَهْرَ وَمَا يَخْفَىٰ
Khmer Translation - Rowwad Translation Centerលើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលលាតត្រដាង និងអ្វីដែលគេលាក់បាំង។
See all translations of this verse →
وَنُيَسِّرُكَ لِلْيُسْرَىٰ
Khmer Translation - Rowwad Translation Centerហើយយើងនឹងសម្រួលដល់អ្នក(នូវគ្រប់កិច្ចការរបស់អ្នក)ឲ្យមានភាពងាយស្រួល។
See all translations of this verse →
فَذَكِّرْ إِن نَّفَعَتِ ٱلذِّكْرَىٰ
Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នកដាស់តឿន(ក្រុមរបស់អ្នក) ដរាបណាការដាស់តឿននោះ(នៅតែ)មានប្រយោជន៍។
See all translations of this verse →
سَيَذَّكَّرُ مَن يَخْشَىٰ
Khmer Translation - Rowwad Translation Centerអ្នកដែលកោតខ្លាច(អល់ឡោះ)នឹងទទួលយកការដាស់តឿននោះ។
See all translations of this verse →
وَيَتَجَنَّبُهَا ٱلْأَشْقَى
Khmer Translation - Rowwad Translation Centerចំណែកឯអ្នកដែលអពមង្គលនឹងចៀសឆ្ងាយពីការដាស់តឿននេះ។
See all translations of this verse →
ٱلَّذِى يَصْلَى ٱلنَّارَ ٱلْكُبْرَىٰ
Khmer Translation - Rowwad Translation Centerគឺអ្នកដែលចូលឋាននរកដ៏មហិមា។
See all translations of this verse →
ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ
Khmer Translation - Rowwad Translation Centerបន្ទាប់មក នៅក្នុងឋាននរកនោះ គេនឹងមិនស្លាប់ ហើយក៏មិនរស់(ដោយសុខស្រួល)នោះដែរ។
See all translations of this verse →
قَدْ أَفْلَحَ مَن تَزَكَّىٰ
Khmer Translation - Rowwad Translation Centerពិតជាបានជោគជ័យហើយ អ្នកជម្រះសម្អាតខ្លួន
See all translations of this verse →
وَذَكَرَ ٱسْمَ رَبِّهِۦ فَصَلَّىٰ
Khmer Translation - Rowwad Translation Centerហើយគេបានរំឭកព្រះនាមនៃព្រះជាម្ចាស់របស់គេ រួចបានប្រតិបត្ដិសឡាត។
See all translations of this verse →
بَلْ تُؤْثِرُونَ ٱلْحَيَوٰةَ ٱلدُّنْيَا
Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ ពួកអ្នកបែរជាឱ្យតម្លៃឆាកជីវិតរស់នៅក្នុងលោកិយទៅវិញ
See all translations of this verse →
وَٱلْـَٔاخِرَةُ خَيْرٌ وَأَبْقَىٰٓ
Khmer Translation - Rowwad Translation Centerខណៈថ្ងៃបរលោក គឺវាល្អប្រសើរ និងឋិតឋេរជាង(លោកិយទៅទៀត)។
See all translations of this verse →
إِنَّ هَٰذَا لَفِى ٱلصُّحُفِ ٱلْأُولَىٰ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ រឿងរ៉ាវនេះក៏មានចែងនៅក្នុងគម្ពីរពីមុនៗផងដែរ
See all translations of this verse →
صُحُفِ إِبْرَٰهِيمَ وَمُوسَىٰ
Khmer Translation - Rowwad Translation Centerគឺនៅក្នុងគម្ពីររបស់ព្យាការីអ៊ីព្រហ៊ីម និងព្យាការីមូសា។
See all translations of this verse →
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
→