وَأَنَّا كُنَّا نَقْعُدُ مِنْهَا مَقَٰعِدَ لِلسَّمْعِ فَمَن يَسْتَمِعِ ٱلْـَٔانَ يَجِدْ لَهُۥ شِهَابًا رَّصَدًا
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ ពួកយើងធ្លាប់បានឈរជើងនៅតាមទីតាំងមួយចំនួននៅលើមេឃដើម្បីលួចស្តាប់(ដំណឹងផ្សេងៗពីម៉ាឡាអ៊ីកាត់)។ តែឥឡូវនេះ(ក្រោយពីព្យាការីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) នរណាហើយដែលលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់) រូបគេនឹងត្រូវទទួលរងនូវការគប់ដោយដុំភ្លើងជាមិនខាន។
Khmer Translation - Islamic Community Development Associationហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានអង្គុយនៅកន្លែង មួយចំនួននៅលើមេឃដើម្បីស្ដាប់រឿងរ៉ាវផេ្សងៗ។ ប៉ុន្ដែឥឡូវនេះ (ក្រោយពីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) អ្នកណាហើយព្យាយាម ស្ដាប់រឿងរ៉ាវនោះ គេពិតជាជួបប្រទះនឹងផ្កាយដែលនៅការពារ (តាមបាញ់គេ)ជាមិនខាន។