caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Jumu'a الجمعة

11 វាក្យខណ្ឌ · ម៉ាឌីណah · revelation order 110

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ يُسَبِّحُ لِلَّهِ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ ٱلْمَلِكِ ٱلْقُدُّوسِ ٱلْعَزِيزِ ٱلْحَكِيمِ

Khmer Translation - Rowwad Translation Centerអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះ ជាសេ្ដចគ្រប់គ្រង ជាអ្នកមហាបរិសុទ្ធ មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

See all translations of this verse →

هُوَ ٱلَّذِى بَعَثَ فِى ٱلْأُمِّيِّـۧنَ رَسُولًا مِّنْهُمْ يَتْلُوا۟ عَلَيْهِمْ ءَايَٰتِهِۦ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ ٱلْكِتَٰبَ وَٱلْحِكْمَةَ وَإِن كَانُوا۟ مِن قَبْلُ لَفِى ضَلَٰلٍ مُّبِينٍ

Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកដែលបានបញ្ជូនទៅកាន់ក្រុមដែលមិនចេះអក្សរ(ពួកអារ៉ាប់)នូវអ្នកនាំសារម្នាក់ពីក្នុងចំណោមពួកគេ ដោយសូត្រនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ឲ្យពួកគេស្តាប់ និងជម្រះសម្អាតពួកគេ ព្រមទាំងបង្រៀនដល់ពួកគេនូវគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ) ខណៈដែលកាលពីមុន ពួកគេពិតជាស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។

See all translations of this verse →

وَءَاخَرِينَ مِنْهُمْ لَمَّا يَلْحَقُوا۟ بِهِمْ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ

Khmer Translation - Rowwad Translation Centerហើយ(បញ្ជូនទៅកាន់)ក្រុមផ្សេងទៀតក្នុងចំណោមពួកគេដែលអ្នកទាំងនោះមិនទាន់មកដល់នៅឡើយ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

See all translations of this verse →

ذَٰلِكَ فَضْلُ ٱللَّهِ يُؤْتِيهِ مَن يَشَآءُ وَٱللَّهُ ذُو ٱلْفَضْلِ ٱلْعَظِيمِ

Khmer Translation - Rowwad Translation Centerនោះគឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាទៅឱ្យជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះទ្រង់មានការប្រោសប្រទានដ៏ធំធេងបំផុត។

See all translations of this verse →

مَثَلُ ٱلَّذِينَ حُمِّلُوا۟ ٱلتَّوْرَىٰةَ ثُمَّ لَمْ يَحْمِلُوهَا كَمَثَلِ ٱلْحِمَارِ يَحْمِلُ أَسْفَارًۢا بِئْسَ مَثَلُ ٱلْقَوْمِ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَٰتِ ٱللَّهِ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّٰلِمِينَ

Khmer Translation - Rowwad Translation Centerការប្រៀបធៀបពួក(យូដា)ដែលគេដាក់កាតព្វកិច្ចឱ្យអនុវត្ដន៍តាមគម្ពីរតាវរ៉ត ក្រោយមក ពួកគេបែរជាមិនអនុវត្ដន៍តាមវាទៅវិញ គឺប្រៀបដូចជាសត្វលាដែលដឹកគម្ពីរជាច្រើន។ ការប្រៀបធៀបពួកដែលបដិសេធនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ គឺអាក្រក់បំផុត។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។

See all translations of this verse →

قُلْ يَٰٓأَيُّهَا ٱلَّذِينَ هَادُوٓا۟ إِن زَعَمْتُمْ أَنَّكُمْ أَوْلِيَآءُ لِلَّهِ مِن دُونِ ٱلنَّاسِ فَتَمَنَّوُا۟ ٱلْمَوْتَ إِن كُنتُمْ صَٰدِقِينَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱពួកយូដាទាំងឡាយ! ប្រសិនបើពួកអ្នកអះអាងថា ពួកអ្នកពិតជាសំណព្វចិត្តរបស់អល់ឡោះជាម្ចាស់ក្រៅពីមនុស្សដទៃមែននោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់មើល៍ ប្រសិនបើពួកអ្នក គឺជាអ្នកទៀងត្រង់មែននោះ។

See all translations of this verse →

وَلَا يَتَمَنَّوْنَهُۥٓ أَبَدًۢا بِمَا قَدَّمَتْ أَيْدِيهِمْ وَٱللَّهُ عَلِيمٌۢ بِٱلظَّٰلِمِينَ

Khmer Translation - Rowwad Translation Centerពួកគេនឹងមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាតព្រោះតែអ្វីដែលពួកគេបានប្រព្រឹត្ត(កន្លងមក)។ ហើយអល់ឡោះមហាដឹងបំផុតចំពោះពួកដែលបំពាន។

See all translations of this verse →

قُلْ إِنَّ ٱلْمَوْتَ ٱلَّذِى تَفِرُّونَ مِنْهُ فَإِنَّهُۥ مُلَٰقِيكُمْ ثُمَّ تُرَدُّونَ إِلَىٰ عَٰلِمِ ٱلْغَيْبِ وَٱلشَّهَٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ សេចក្ដីស្លាប់ដែលពួកអ្នកខំរត់គេចពីវានោះ គឺពិតជានឹងទៅជួបពួកអ្នកជាមិនខាន។ បន្ទាប់មក គេនឹងនាំពួកអ្នកត្រលប់ទៅកាន់អ្នកដែលមហាដឹងបំផុតពីប្រការអាថ៌កំបាំង និងប្រការលាតត្រដាង។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

See all translations of this verse →

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا نُودِىَ لِلصَّلَوٰةِ مِن يَوْمِ ٱلْجُمُعَةِ فَٱسْعَوْا۟ إِلَىٰ ذِكْرِ ٱللَّهِ وَذَرُوا۟ ٱلْبَيْعَ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ

Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលគេ(អាហ្សាន)ប្រកាសហៅទៅកាន់ការប្រតិបត្តិសឡាតនៅថ្ងៃសុក្រ ចូរពួកអ្នករួសរាន់ទៅកាន់ការរំលឹកអល់ឡោះ(ស្តាប់ខុតហ្ពះ និងសឡាតជុមអាត់) ហើយចូរពួកអ្នកបោះបង់នូវការលក់ដូរ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។

See all translations of this verse →

فَإِذَا قُضِيَتِ ٱلصَّلَوٰةُ فَٱنتَشِرُوا۟ فِى ٱلْأَرْضِ وَٱبْتَغُوا۟ مِن فَضْلِ ٱللَّهِ وَٱذْكُرُوا۟ ٱللَّهَ كَثِيرًا لَّعَلَّكُمْ تُفْلِحُونَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលគេបានបញ្ចប់ការសឡាត(ជុមអាត់) ចូរពួកអ្នកបំបែកគ្នានៅលើផែនដី ហើយស្វែងរកការប្រោសប្រទានពីអល់ឡោះ។ ហើយចូរពួកអ្នករំឭកចំពោះអល់ឡោះឲ្យបានច្រើន សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

See all translations of this verse →

وَإِذَا رَأَوْا۟ تِجَٰرَةً أَوْ لَهْوًا ٱنفَضُّوٓا۟ إِلَيْهَا وَتَرَكُوكَ قَآئِمًا قُلْ مَا عِندَ ٱللَّهِ خَيْرٌ مِّنَ ٱللَّهْوِ وَمِنَ ٱلتِّجَٰرَةِ وَٱللَّهُ خَيْرُ ٱلرَّٰزِقِينَ

Khmer Translation - Rowwad Translation Centerតែប្រសិនបើពួកគេឃើញការជួញដូរ ឬការកម្សាន្តសប្បាយ ពួកគេបំបែកគ្នាទៅរកវា ហើយបោះបង់អ្នកឱ្យនៅឈរ(សូត្រខុតហ្ពះតែឯង) ចូរអ្នកពោលថា៖ អ្វីដែលនៅឯអល់ឡោះ គឺល្អប្រសើរជាងការកម្សាន្តសប្បាយ និងការជួញដូរនោះទៅទៀត។ ហើយអល់ឡោះជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70