هُوَ ٱلَّذِى بَعَثَ فِى ٱلْأُمِّيِّـۧنَ رَسُولًا مِّنْهُمْ يَتْلُوا۟ عَلَيْهِمْ ءَايَٰتِهِۦ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ ٱلْكِتَٰبَ وَٱلْحِكْمَةَ وَإِن كَانُوا۟ مِن قَبْلُ لَفِى ضَلَٰلٍ مُّبِينٍ
Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកដែលបានបញ្ជូនទៅកាន់ក្រុមដែលមិនចេះអក្សរ(ពួកអារ៉ាប់)នូវអ្នកនាំសារម្នាក់ពីក្នុងចំណោមពួកគេ ដោយសូត្រនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ឲ្យពួកគេស្តាប់ និងជម្រះសម្អាតពួកគេ ព្រមទាំងបង្រៀនដល់ពួកគេនូវគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ) ខណៈដែលកាលពីមុន ពួកគេពិតជាស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។
Khmer Translation - Islamic Community Development Associationទ្រង់គឺជាអ្នកដែលបានចាត់តាំងអ្នកនាំសារម្នាក់អំពីពួកគេ ក្នុងចំណោមពួកអវិជ្ជា ដោយគាត់សូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួក គេស្ដាប់និងសំអាតពួកគេ(អំពីប្រការស្ហ៊ីរិក) ព្រមទាំងបង្រៀន គម្ពីរគួរអាន និងស៊ុណ្ណះដល់ពួកគេ ខណៈដែលពួកគេកាលពីមុន ស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់នោះ។