caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Bayyina البينة

8 វាក្យខណ្ឌ · ម៉ាឌីណah · revelation order 100

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ لَمْ يَكُنِ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَٰبِ وَٱلْمُشْرِكِينَ مُنفَكِّينَ حَتَّىٰ تَأْتِيَهُمُ ٱلْبَيِّنَةُ

Khmer Translation - Rowwad Translation Centerពួកគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន គឺមិនបោះបង់ភាពគ្មានជំនឿរបស់ពួកគេឡើយ រហូតទាល់តែសញ្ញាភស្ដុតាងដ៏ច្បាស់លាស់បានមកដល់ពួកគេ។

See all translations of this verse →

رَسُولٌ مِّنَ ٱللَّهِ يَتْلُوا۟ صُحُفًا مُّطَهَّرَةً

Khmer Translation - Rowwad Translation Centerគឺអ្នកនាំសារម្នាក់មកពីអល់ឡោះដែលនឹងសូត្រគម្ពីរ(គួរអាន)ដ៏ស្អាតស្អំ។

See all translations of this verse →

فِيهَا كُتُبٌ قَيِّمَةٌ

Khmer Translation - Rowwad Translation Centerនៅក្នុងវា(គម្ពីរ) គឺមានដំណឹងពិត និងច្បាប់ដ៏យុត្តិធម៌។

See all translations of this verse →

وَمَا تَفَرَّقَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ إِلَّا مِنۢ بَعْدِ مَا جَآءَتْهُمُ ٱلْبَيِّنَةُ

Khmer Translation - Rowwad Translation Centerហើយពួកដែលគេផ្តល់គម្ពីរឱ្យមិនបានខ្វែងគំនិតគ្នានោះឡើយ លើកលែងតែក្រោយពីសញ្ញាភស្តុតាងដ៏ច្បាស់លាស់បានមកដល់ពួកគេប៉ុណ្ណោះ។

See all translations of this verse →

وَمَآ أُمِرُوٓا۟ إِلَّا لِيَعْبُدُوا۟ ٱللَّهَ مُخْلِصِينَ لَهُ ٱلدِّينَ حُنَفَآءَ وَيُقِيمُوا۟ ٱلصَّلَوٰةَ وَيُؤْتُوا۟ ٱلزَّكَوٰةَ وَذَٰلِكَ دِينُ ٱلْقَيِّمَةِ

Khmer Translation - Rowwad Translation Centerហើយគេមិនបានប្រើពួកគេនោះឡើយ ក្រៅតែពីឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដោយស្មោះសចំពោះសាសនា(របស់ទ្រង់) និងចៀសវាងពីប្រការស្ហ៊ីរិក ព្រមទាំងប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់នោះឡើយ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។

See all translations of this verse →

إِنَّ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَٰبِ وَٱلْمُشْرِكِينَ فِى نَارِ جَهَنَّمَ خَٰلِدِينَ فِيهَآ أُو۟لَٰٓئِكَ هُمْ شَرُّ ٱلْبَرِيَّةِ

Khmer Translation - Rowwad Translation Centerពួកគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន នឹងស្ថិតក្នុងនរកជើហាន់ណាំដោយស្ថិតនៅក្នុងនោះជាអមតៈ។ ពួកទាំងនោះហើយជាភាវៈដែលអាក្រក់បំផុត។

See all translations of this verse →

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ أُو۟لَٰٓئِكَ هُمْ خَيْرُ ٱلْبَرِيَّةِ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល អ្នកទាំងនោះហើយជាភាវៈដែលល្អបំផុត។

See all translations of this verse →

جَزَآؤُهُمْ عِندَ رَبِّهِمْ جَنَّٰتُ عَدْنٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَآ أَبَدًا رَّضِىَ ٱللَّهُ عَنْهُمْ وَرَضُوا۟ عَنْهُ ذَٰلِكَ لِمَنْ خَشِىَ رَبَّهُۥ

Khmer Translation - Rowwad Translation Centerការតបស្នងរបស់ពួកគេនៅឯព្រះជាម្ចាស់របស់ពួកគេ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរ។ នោះគឺសម្រាប់តែជនណាដែលខ្លាចព្រះជាម្ចាស់របស់គេប៉ុណ្ណោះ។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70