caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Taghaabun التغابن

18 វាក្យខណ្ឌ · ម៉ាឌីណah · revelation order 108

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ يُسَبِّحُ لِلَّهِ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ لَهُ ٱلْمُلْكُ وَلَهُ ٱلْحَمْدُ وَهُوَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ

Khmer Translation - Rowwad Translation Centerអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះ។ អំណាចគ្រប់គ្រង និងការកោតសរសើរទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

See all translations of this verse →

هُوَ ٱلَّذِى خَلَقَكُمْ فَمِنكُمْ كَافِرٌ وَمِنكُم مُّؤْمِنٌ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌ

Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក។ ក៏ប៉ុន្តែ មួយចំនួននៃពួកអ្នក ជាអ្នកដែលគ្មានជំនឿ។ ហើយមួយចំនួនទៀតនៃពួកអ្នក គឺជាអ្នកដែលមានជំនឿ។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

See all translations of this verse →

خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ وَإِلَيْهِ ٱلْمَصِيرُ

Khmer Translation - Rowwad Translation Centerទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយពិតប្រាកដ។ ហើយទ្រង់បានបង្កើតរូបរាងពួកអ្នក និងបានធ្វើឱ្យរូបរាងរបស់ពួកអ្នកល្អស្អាត។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។

See all translations of this verse →

يَعْلَمُ مَا فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَيَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ وَٱللَّهُ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ

Khmer Translation - Rowwad Translation Centerទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី។ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលនៅក្នុងដួងចិត្ដ។

See all translations of this verse →

أَلَمْ يَأْتِكُمْ نَبَؤُا۟ ٱلَّذِينَ كَفَرُوا۟ مِن قَبْلُ فَذَاقُوا۟ وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌ

Khmer Translation - Rowwad Translation Centerតើដំណឹងរបស់ពួកដែលបានប្រឆាំងកាលពីមុនមិនបានមកដល់ពួកអ្នក(ពួកមុស្ហរីគីន)ទេឬ? ជាការពិតណាស់ ពួកគេបានភ្លក់នូវលទ្ធផលចុងក្រោយរបស់ពួកគេដ៏អាក្រក់បំផុត។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

See all translations of this verse →

ذَٰلِكَ بِأَنَّهُۥ كَانَت تَّأْتِيهِمْ رُسُلُهُم بِٱلْبَيِّنَٰتِ فَقَالُوٓا۟ أَبَشَرٌ يَهْدُونَنَا فَكَفَرُوا۟ وَتَوَلَّوا۟ وَّٱسْتَغْنَى ٱللَّهُ وَٱللَّهُ غَنِىٌّ حَمِيدٌ

Khmer Translation - Rowwad Translation Centerនោះគឺដោយសារតែបណ្ដាអ្នកនាំសារទាំងឡាយរបស់ពួកគេបាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនមកកាន់ពួកគេ តែពួកគេបែរជានិយាយថា៖ តើមនុស្សលោក(ធម្មតាដូចពួកយើង)អាចចង្អុលបង្ហាញដល់ពួកយើងឬ? ហេតុនេះ ពួកគេក៏បានប្រឆាំង និងបានបែរចេញ។ ហើយអល់ឡោះមិនត្រូវការពួកគេនោះឡើយ។ ហើយអល់ឡោះមហាមានលើសលុប ជាទីកោតសរសើរបំផុត។

See all translations of this verse →

زَعَمَ ٱلَّذِينَ كَفَرُوٓا۟ أَن لَّن يُبْعَثُوا۟ قُلْ بَلَىٰ وَرَبِّى لَتُبْعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلْتُمْ وَذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ

Khmer Translation - Rowwad Translation Centerពួកដែលគ្មានជំនឿបានអះអាងថា៖ ជាការពិតណាស់ ពួកគេនឹងមិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ មិនដូច្នោះឡើយ! សូមស្បថនឹងព្រះជាម្ចាស់របស់ខ្ញុំ! ទ្រង់ប្រាកដជានឹងបង្កើតពួកអ្នកឱ្យរស់ឡើងវិញជាមិនខាន។ បន្ទាប់មក គេពិតជានឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ហើយនោះ គឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះ។

See all translations of this verse →

فَـَٔامِنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَٱلنُّورِ ٱلَّذِىٓ أَنزَلْنَا وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងពន្លឺ(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមក។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

See all translations of this verse →

يَوْمَ يَجْمَعُكُمْ لِيَوْمِ ٱلْجَمْعِ ذَٰلِكَ يَوْمُ ٱلتَّغَابُنِ وَمَن يُؤْمِنۢ بِٱللَّهِ وَيَعْمَلْ صَٰلِحًا يُكَفِّرْ عَنْهُ سَيِّـَٔاتِهِۦ وَيُدْخِلْهُ جَنَّٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَآ أَبَدًا ذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ

Khmer Translation - Rowwad Translation Center(ចូរអ្នកនឹកឃើញ) នៅថ្ងៃដែលគេនឹងប្រមូលផ្ដុំពួកអ្នកសម្រាប់ថ្ងៃប្រមូលផ្តុំ។ នោះគឺជាថ្ងៃដែលស្ដែងចេញនូវភាពខាតបង់(និងភាពខុសគ្នា)។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល ទ្រង់នឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់គេ ហើយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាជោគជ័យដ៏ធំធេងបំផុត។

See all translations of this verse →

وَٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِـَٔايَٰتِنَآ أُو۟لَٰٓئِكَ أَصْحَٰبُ ٱلنَّارِ خَٰلِدِينَ فِيهَا وَبِئْسَ ٱلْمَصِيرُ

Khmer Translation - Rowwad Translation Centerរីឯពួកដែលបានប្រឆាំង ហើយបានបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង ពួកទាំងនោះហើយគឺជាពួកឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

See all translations of this verse →

مَآ أَصَابَ مِن مُّصِيبَةٍ إِلَّا بِإِذْنِ ٱللَّهِ وَمَن يُؤْمِنۢ بِٱللَّهِ يَهْدِ قَلْبَهُۥ وَٱللَّهُ بِكُلِّ شَىْءٍ عَلِيمٌ

Khmer Translation - Rowwad Translation Centerគ្មានអ្នកណាម្នាក់ទទួលរងនូវគ្រោះអ្វីមួយឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ នោះទ្រង់នឹងចង្អុលបង្ហាញដួងចិត្ដរបស់គេ។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

See all translations of this verse →

وَأَطِيعُوا۟ ٱللَّهَ وَأَطِيعُوا۟ ٱلرَّسُولَ فَإِن تَوَلَّيْتُمْ فَإِنَّمَا عَلَىٰ رَسُولِنَا ٱلْبَلَٰغُ ٱلْمُبِينُ

Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់)។ តែប្រសិនបើពួកអ្នកងាកចេញ តាមពិត កាតព្វកិច្ចលើអ្នកនាំសាររបស់យើង គឺគ្រាន់តែផ្សព្វផ្សាយ(សារ)យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។

See all translations of this verse →

ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ

Khmer Translation - Rowwad Translation Centerអល់ឡោះ(តែមួយគត់)គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរឱ្យបណ្ដាអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្ដលើអល់ឡោះជាម្ចាស់ចុះ។

See all translations of this verse →

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِنَّ مِنْ أَزْوَٰجِكُمْ وَأَوْلَٰدِكُمْ عَدُوًّا لَّكُمْ فَٱحْذَرُوهُمْ وَإِن تَعْفُوا۟ وَتَصْفَحُوا۟ وَتَغْفِرُوا۟ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ

Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! ពិតប្រាកដណាស់ ភរិយារបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកមួយចំនួន គឺជាសត្រូវចំពោះពួកអ្នក។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ។ តែប្រសិនបើពួកអ្នកអធ្យាស្រ័យ សណ្ដោសប្រណី និងអភ័យទោសដល់ពួកគេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

See all translations of this verse →

إِنَّمَآ أَمْوَٰلُكُمْ وَأَوْلَٰدُكُمْ فِتْنَةٌ وَٱللَّهُ عِندَهُۥٓ أَجْرٌ عَظِيمٌ

Khmer Translation - Rowwad Translation Centerតាមពិត ទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក គឺជាការសាកល្បង(ចំពោះពួកអ្នក)។ ហើយនៅឯអល់ឡោះ គឺមានផលបុណ្យយ៉ាងធំធេងបំផុត។

See all translations of this verse →

فَٱتَّقُوا۟ ٱللَّهَ مَا ٱسْتَطَعْتُمْ وَٱسْمَعُوا۟ وَأَطِيعُوا۟ وَأَنفِقُوا۟ خَيْرًا لِّأَنفُسِكُمْ وَمَن يُوقَ شُحَّ نَفْسِهِۦ فَأُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ

Khmer Translation - Rowwad Translation Centerដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះតាមលទ្ធភាពរបស់ពួកអ្នក។ ហើយចូរពួកអ្នកស្ដាប់ និងប្រតិបត្ដិតាម ព្រមទាំងបរិច្ចាគ(ទ្រព្យសម្បត្ដិ) នោះវាជាការប្រសើរសម្រាប់ខ្លួនពួកអ្នក។ ហើយជនណាដែលត្រូវបានគេការពារខ្លួនរបស់គេពីភាពកំណាញ់ ពិតប្រាកដណាស់ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានជោគជ័យ។

See all translations of this verse →

إِن تُقْرِضُوا۟ ٱللَّهَ قَرْضًا حَسَنًا يُضَٰعِفْهُ لَكُمْ وَيَغْفِرْ لَكُمْ وَٱللَّهُ شَكُورٌ حَلِيمٌ

Khmer Translation - Rowwad Translation Centerប្រសិនបើពួកអ្នកឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ នោះទ្រង់នឹងបង្កើនវាទ្វេដងដល់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នក។ ហើយអល់ឡោះមហាដឹងគុណ មហាខន្តីបំផុត។

See all translations of this verse →

عَٰلِمُ ٱلْغَيْبِ وَٱلشَّهَٰدَةِ ٱلْعَزِيزُ ٱلْحَكِيمُ

Khmer Translation - Rowwad Translation Center(ទ្រង់)ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

See all translations of this verse →

Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70