أَلَمْ يَأْتِكُمْ نَبَؤُا۟ ٱلَّذِينَ كَفَرُوا۟ مِن قَبْلُ فَذَاقُوا۟ وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
Khmer Translation - Rowwad Translation Centerតើដំណឹងរបស់ពួកដែលបានប្រឆាំងកាលពីមុនមិនបានមកដល់ពួកអ្នក(ពួកមុស្ហរីគីន)ទេឬ? ជាការពិតណាស់ ពួកគេបានភ្លក់នូវលទ្ធផលចុងក្រោយរបស់ពួកគេដ៏អាក្រក់បំផុត។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
Khmer Translation - Islamic Community Development Associationតើដំណឹងរបស់ពួកដែលប្រឆាំងកាលពីមុនមិនបានមកដល់ ពួកអ្នកទេឬ? ពួកគេបានភ្លក្សនូវលទ្ធផលចុងក្រោយដ៏អាក្រក់របស់ ពួកគេ។ ហើយពួកគេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។