يَوْمَ يَجْمَعُكُمْ لِيَوْمِ ٱلْجَمْعِ ذَٰلِكَ يَوْمُ ٱلتَّغَابُنِ وَمَن يُؤْمِنۢ بِٱللَّهِ وَيَعْمَلْ صَٰلِحًا يُكَفِّرْ عَنْهُ سَيِّـَٔاتِهِۦ وَيُدْخِلْهُ جَنَّٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَآ أَبَدًا ذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ
Khmer Translation - Rowwad Translation Center(ចូរអ្នកនឹកឃើញ) នៅថ្ងៃដែលគេនឹងប្រមូលផ្ដុំពួកអ្នកសម្រាប់ថ្ងៃប្រមូលផ្តុំ។ នោះគឺជាថ្ងៃដែលស្ដែងចេញនូវភាពខាតបង់(និងភាពខុសគ្នា)។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល ទ្រង់នឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់គេ ហើយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាជោគជ័យដ៏ធំធេងបំផុត។
Khmer Translation - Islamic Community Development Association(ចូរចងចាំ)នៅថ្ងៃដែលទ្រង់នឹងប្រមូលផ្ដុំពួកអ្នកនៅថ្ងៃ ប្រមូលផ្ដុំ(ដើម្បីជំនុំជំរះ)។ នោះគឺជាថ្ងៃដែលស្ដែងចេញពីភាពខាត បង់ និងភាពចំណេញ។ ហើយអ្នកណាដែលមានជំនឿលើអល់ឡោះ និងសាងអំពើល្អត្រឹមត្រូវនោះ ទ្រង់នឹងលុបបំបាត់ពីគេនូវបាបកម្ម ទាំងឡាយរបស់គេ និងបញ្ចូលគេទៅក្នុងឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះគឺ ជាជោគជ័យមួយដ៏ធំបំផុត។