ٱلْيَوْمَ أُحِلَّ لَكُمُ ٱلطَّيِّبَٰتُ وَطَعَامُ ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ حِلٌّ لَّكُمْ وَطَعَامُكُمْ حِلٌّ لَّهُمْ وَٱلْمُحْصَنَٰتُ مِنَ ٱلْمُؤْمِنَٰتِ وَٱلْمُحْصَنَٰتُ مِنَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ مِن قَبْلِكُمْ إِذَآ ءَاتَيْتُمُوهُنَّ أُجُورَهُنَّ مُحْصِنِينَ غَيْرَ مُسَٰفِحِينَ وَلَا مُتَّخِذِىٓ أَخْدَانٍ وَمَن يَكْفُرْ بِٱلْإِيمَٰنِ فَقَدْ حَبِطَ عَمَلُهُۥ وَهُوَ فِى ٱلْـَٔاخِرَةِ مِنَ ٱلْخَٰسِرِينَ
Khmer Translation - Rowwad Translation Centerថ្ងៃនេះ គេ(អល់ឡោះ)បានអនុញ្ញាតឲ្យពួកអ្នកនូវចំណីអាហារដែលល្អៗ។ ចំណីអាហារពួកអះលីគីតាបត្រូវបានអនុញ្ញាតឲ្យពួកអ្នក ហើយចំណីអាហារពួកអ្នក ក៏ត្រូវបានអនុញ្ញាតឱ្យពួកគេ(ដូចគ្នាដែរ)។ ហើយគេអនុញ្ញាតឲ្យពួកអ្នកអាចរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីដែលមានភាពស្អាតស្អំក្នុងចំណោមបណ្តាស្ត្រីដែលមានជំនឿ និងបណ្តាស្ត្រីដែលមានភាពស្អាតស្អំក្នុងចំណោមបណ្តាស្ត្រីនៃពួកដែលគេផ្តល់គម្ពីរឲ្យមុនពួកអ្នក(ពួកអះលីគីតាប) ប្រសិនបើពួកអ្នកបានផ្តល់ប្រាក់ខាន់ស្លាដល់ពួកនាង ខណៈដែលពួកអ្នកជាមនុស្សស្អាតស្អំ ពុំមែនក្នុងគោលបំណងយកពួកនាងធ្វើជាស្រីកំណាន់នោះទេ។ ហើយជនណាដែលប្រឆាំងនឹងសេចក្តីជំនឿនោះ ពិតប្រាកដណាស់ ទង្វើរបស់គេនឹងត្រូវក្លាយជាអសារបង់ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់។
Khmer Translation - Islamic Community Development Associationថ្ងៃនេះគេបានអនុញ្ញាតឱ្យពួកអ្នកនូវអ្វីដែលល្អ(ហាឡាល់)។ ចំណីអាហាររបស់ពួកដែលគេផ្ដល់គម្ពីរឱ្យពួកអ្នកអាចបរិភោគបាន ហើយចំណីអាហាររបស់ពួកអ្នក ក៏ពួកគេអាចបរិភោគបានដែរ។ ហើយ(គេអនុញ្ញាតឱ្យពួកអ្នករៀបអាពាហ៍ពិពាហ៍ផងដែរ)ជាមួយ ស្ដ្រីបរិសុទ្ធក្នុងចំណោមស្ដ្រីដែលមានជំនឿនិងស្ដ្រីបរិសុទ្ធនៃពួកដែល គេផ្ដល់គម្ពីរឱ្យមុនពួកអ្នកប្រសិនបើពួកអ្នកបានឱ្យប្រាក់ខាន់ស្លាដល់ ពួកនាងក្នុងគោលបំណងរៀបអាពាហ៍ពិពាហ៍ពុំមែនក្នុងបំណង ហ្ស៊ីណា ហើយក៏ពុំមែនក្នុងគោលបំណងយកធ្វើជាសាហាយស្មន់ ដែរនោះ។ ហើយអ្នកណាដែលប្រឆាំងនឹងគោលជំនឿអ៊ីស្លាម ពិត ប្រាកដណាស់ ទង្វើល្អរបស់គេត្រូវលុបបំបាត់ចោល ហើយនៅថ្ងៃ បរលោកអ្នកនោះស្ថិតនៅក្នុងចំណោមអ្នកដែលខាតបង់។